20/08/2021 09:14
ដើម្បីដោះស្រាយការលំបាកជូនមាមីងកសិករទាន់ពេល កាលពីថ្ងៃទី ០៩ សីហា លោក យឿងវ៉ាំងត្រេវ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកថ្កូវ លោកហ្វិញវ៉ាំងងី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក រួមជាមួយតំណាងស្ថាប័នផ្នែកជំនាញ ថ្នាក់ដឹកនាំឃុំភឿកហ៊ឹងអញ្ជើញទៅត្រួតពិនិត្យការប្រមូលផលស្រូវរបស់មាមីងកសិករនៅលើភូមិសាស្រ្តឃុំ។
តាមតួលេខស្ថិតិរបស់ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ ស្រូវរដូវដើមឆ្នាំនេះ ទូទាំងស្រុកចុះពូជបាន ១៤.៥១៥ ហិកតា។ បច្ចុប្បន្ន ស្រូវកំពុងចូលដល់ដំណាក់កាលទុំស្រុះ និងប្រមូលផលព្រមៗគ្នាចាប់ពីថ្ងៃទី ១០-៣០ សីហានេះ។ ដោយឡែកឃុំភឿកហ៊ឹងចុះពូជបាន ២.៣០០ ហិកតា ជាឃុំមានផ្ទៃដីផលិតស្រូវធំទូលាយបំផុតរបស់ស្រុក។ តាមគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹង បច្ចុប្បន្នទូទាំងឃុំមានម៉ាស៊ីនកាត់ស្រូវ ២១ គ្រឿង អាចធានាការប្រមូលផលស្រូវនៅលើភូមិសាស្រ្តឃុំប៉ុន្តែ បញ្ហាលំបាកនោះគឺគ្មានឈ្មួញចូលមកទិញស្រូវតម្លៃស្រូវចុះថោកជាងឆ្នាំមុនក្នុងមួយគីឡូក្រាមពី ២០០-៤០០ ដុង។
តាមថ្នាក់ដឹកនាំរបស់ស្រុកថ្កូវ ដើម្បីជួយកសិករប្រមូលផលស្រូវរដូវដើមឆ្នាំ ស្រុកនឹងសហការជាមួយម្ចាស់មធ្យោបាយនៅក្នុងនិងក្រៅស្រុក ក្រៅខេត្តចុះឈ្មោះមកកាត់ស្រូវនៅរាល់ភូមិសាស្រ្ដឃុំរហូតដល់អស់រដូវ។បណ្ដាកម្មករដែលចូលមកកាត់ស្រូវនឹងបានតេស្តនឹងអាសន្នរោគជំងឺកូវីដ-១៩ តាមសេចក្ដីកំណត់បង្ការទប់ស្កាត់អាសន្នរោគ ថវិកាតេស្តអាស្រ័យស្រុកធានា។ អំពីការប្រមូលទិញស្រូវ ស្រុកអំពាវនាវដល់បណ្ដាអាជីវកម្មក្នុងនិងក្រៅខេត្តចូលមកទិញ។ ក្នុងនោះ ស្នើបណ្ដាផ្នែកមានសមត្ថកិច្ចរបស់ខេត្ដបង្កលក្ខណៈឲ្យឈ្មួញចូលមកភូមិសាស្រ្ដស្រុកងាយស្រួល៕
ហុងភុក-លឺវវូ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។