• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ត្រាវិញ៖ បណ្តាសកម្មភាពអំណរបុណ្យអកអំបុក

27/10/2020 08:28

សិក្ខាសាលាវិទ្យាសាស្រ្ដអំពីសិល្បៈនាដសាស្រ្ដយូរកេរិ៍្ត ១០០ ឆ្នាំករកើតនិងអភិវឌ្ឍ។ បើកវារៈកប្តាហ៍វប្បធម៌ទេសចរណ៍-សមោសរ អាហារណាមបូលើកទី ២ ភ្ជាប់ជាមួយបុណ្យអកអំបុក។ បើកសមោសរសិល្បៈមហាជនខ្មែរខេត្តត្រាវិញលើកទី ៩ ឆ្នាំ ២០២០

* សិក្ខាសាលាវិទ្យាសាស្រ្ដអំពីសិល្បៈនាដសាស្រ្ដយូរកេរិ៍្ត ១០០ ឆ្នាំករកើតនិងអភិវឌ្ឍ។

            ស្ថិតក្នុងក្រចខ័ណ្ឌបណ្ដាសកម្មភាពខួបអនុស្សាវរីយ៍ឆ្នាំទី ១០០ សិល្បៈនាដសាស្រ្ដយូរកេរិ៍្តករកើតឆ្នាំ ១៩២០-២០២០ ភ្ជាប់ជាមួយ​ ​​ពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០ កាលពី​ថ្ងៃ​ទី ២៥ តុលា មន្ទីរវប្បធម៌កីឡា​និង ទេសចរណ៍សហការជាមួយសាលាមហាវិទ្យាល័យត្រាវិញចាត់​​តាំងសិក្ខាសាលាវិទ្យាសាស្រ្ដ “សិល្បៈនាដសាស្រ្ដ​យូរ​កេរិ៍្ត ១០០ ឆ្នាំករកើត និងអភិវឌ្ឍ។

ឈុតរបាំកិន្នរ។ រូបថតៈ ថាច់ហ្វាង

               អង្គសិក្ខាសាលាមាន  ៣៧ បទអន្តរគមន៍ និង យោបល់ផ្ដោះប្ដូរពិភាក្សាជាច្រើនរបស់បណ្ដាអ្នកនិព័ន្ធមកពីបណ្ដាអង្គភាព៖ មហា​វិទ្យាល័យទីក្រុងហូជីមិញ សាលាមហាវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញ សាលា​មហាវិទ្យាល័យទៀងយ៉ាង សាលាមហាវិទ្យាល័យបាកលីវ សាលាឧត្ដមសិក្សាសហគមន៍សុកត្រាំង សាលាឧត្ដមសិក្សាវិជ្ជាជីវ:ត្រាវិញ សាលាមហាវិទ្យាល័យត្រាវិញ ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាង និងបណ្ដាអ្នកស្រាវជ្រាវនៅទីជិតឆ្ងាយ។
           បណ្ដាបទអន្តរគមន៍ក្នុងអង្គសិក្ខាសាលាបាន​រួមចំណែកធ្វើឲ្យច្បាស់បណ្ដាបញ្ហាទាក់ទងដល់ប្រភពដើមកំណើតការករកើត និង អភិវឌ្ឍ​របស់សិល្បៈនាដសាស្រ្ដយូរកេរិ៍្ត ការកំណត់សម្គាល់បណ្ដាកត្តាដូចជា៖  ឧបករណ៍​​ភ្លេង រូប ធាតុអក្សរ​សាស្រ្ដប្រកបដោយលក្ខណៈ ពុទ្ធ​សាសនា និងតម្លៃរបស់សិល្បៈនាដសាស្រ្ដយូរកេរិ៍្ត សិល្ប:សិប្បករឆ្នើម របស់បណ្ដាក្រុម សិល្បៈនាដសាស្រ្ដយូរកេរិ៍្ត ពិភាក្សាសភាវជាក់ស្ដែង និងស្នើបណ្ដាវិធីសាស្រ្ដដើម្បីអភិ រក្សនិងអភិវឌ្ឍសិល្បៈនាដសាស្រ្ដយូរកេរិ៍្ត ក្នុងស្ថានភាពបច្ចុប្បន្នកាលភ្ជាប់ជាមួយពង្រីកវិស័យទេសចរណ៍របស់មូលដ្ឋាន។ បណ្ដាខ្លឹមសារផ្ដោះប្ដូរ ពិភាក្សា សំណើនិងសេចក្ដីសន្និដ្ឋានក្នុងអង្គសិក្ខាសាលាជាមូលដ្ឋានទ្រឹស្ដីជាក់ស្ដែងសំខាន់ក្នុងការកំណត់ប្រភពដើម  អំពីបណ្ដាតម្លៃវប្បធម៌សិល្បៈនាដសាស្រ្ដយូរកេរិ៍្តប្រវត្តិករកើតនិងអភិវឌ្ឍរបស់សិល្បៈនាដសាស្រ្ដយូរកេរិ៍្ត ផ្ដើមពីនោះកត់ត្រានូវសមទ្ធិ​ផល ប្រគំលបទពិសោធន៍ក្នុងរយៈកាល ១០០ ឆ្នាំ សកម្មភាពរបស់ប្រភេទសិល្បៈ នាដសាស្រ្ដយូរកេរិ៍្ត  ទន្ទឹមនឹងនោះរួមបំពេញ​ជាឯកសារសម្រាប់បម្រើក្នុងការងារសិក្សា ស្រាវជ្រាវ បណ្ដុះបណ្ដាល បង្ហាត់បង្រៀននៅសាលាមហាវិទ្យាល័យត្រាវិញ បណ្ដាវិជ្ជាស្ថានសាលា ក្រុមសិល្បៈ រួមចំណែក​​  ឧទ្ទេសនាមផ្សព្វផ្សាយសិល្បៈនាដសាស្រ្ដ  យូរកេរិ៍្តក្នុងនិងក្រៅប្រទេស។
*នៅពេលរសៀលថ្ងៃដដែលនោះក្រុមសិល្បៈ  រស្មីប្រទីបបានចាត់តាំងពិធីជួបជុំសិល្បៈនាដ សាស្រ្ដយូរកេរិ៍្ត ១០០ ឆ្នាំករកើតនិងអភិវឌ្ឍ។ អញ្ជើញចូលរួមមានលោកគឹមង៉ុកថាយ អនុ​លេខាបក្សខេត្ត លោកឡេវុាំងហាំង អនុលេ ខាបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកស្រីយឿងធីង៉ុកធើ អនុប្រធាន​ក្រុមប្រឹក្សាប្រជាជនខេត្ត​ រួមជាមួយ​ថ្នាក់ដឹក​នាំនៃបណ្ដាគណៈផ្នែកខេត្តមួយចំនួននិងសិល្បករ​សិល្បការិនី។
                  ថ្លែងយោបល់ក្នុងពិធីជួបជុំ លោកឡេវុាំងហាំង បានកត់ត្រានូវការបរិច្ចាគ ការច្នៃប្រតិដ្ឋរបស់ កងជួរអ្នកប្រាជ្ញ អ្នកអក្សរសិល្ប៍ សិល្បករក្នុង ការកសាង និងអភិវឌ្ឍវប្បធម៌ សិល្បជនជាតិ ទន្ទឹមនឹងនោះ ស្នើឲ្យជំរុញមាំការផ្សព្វផ្សាយ បង្កើនការយល់ដឹងក្នុងសហគមន៍ ជាពិសេស ចំពោះយុវវ័យ ដើម្បីរក្សានិងពង្រីកតម្លៃសិល្បៈនាដសាស្រ្ដយូរកេរិ៍្ត ឲ្យប្រហាក់ប្រហែលនឹង បណ្ដាប្រភេទសិល្បៈជឿនលឿនដទៃ ឧស្សាហ៍ ចាត់តាំងបើកបណ្ដាថ្នាក់ផ្ទេរជូនរបរឲ្យជំនាន់ ក្រោយដែលមានទេពកោសល្យធានាលក្ខណៈស្នងបន្តដើម្បីកុំឲ្យប្រភេទសិល្បៈនេះបាត់បង់ទៅ។ បន្តកសាងសម្ភាររចនាច្បាប់ឧបត្ថម្ភដល់ សិប្បករ សិល្បករ ឧស្សាហ៍ចាត់តាំងបណ្ដាពិធីសមោសរដើម្បីសិប្បករ សិល្បករមានលក្ខណៈចូលរួមបង្កើនជំនាញសិល្បៈសម្ដែង។
                នាឱកាសនេះ គណៈចាត់តាំងបានជូនប័ណ្ណ សរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ០៩ ប័ណ្ណដល់សមូហភាព ០៣ កន្លែង បុគ្គល ០៦ រូបមានស្នាដៃក្នុងការ កសាងនិង​ពង្រីកវប្បធម៌សិល្បជនជាតិ និងជូនលិខិតសរសើររបស់នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ជាច្រើនច្បាប់ដល់សមូហភាព និងបុគ្គល ដែលមានស្នាដៃឆ្នើមក្នុងការកសាងនិងចាត់តាំង សកម្មភាពសិល្បៈសម្ដែងនៅមូលដ្ឋាន​។

*​ បើកវារៈសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរ​អាហារណាមបូលើកទី ២ ភ្ជាប់ជាមួយបុណ្យអកអំបុក
               នៅវេលាម៉ោង ២០ ថ្ងៃទី ២៥​ ខែតុលា នៅ​មជ្ឈមណ្ឌលសន្និបាតខេត្ត មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍េខត្តត្រាវិញចាត់តាំងបើកវារៈ សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរអាហារ ណាមបូ លើកទី ២ ភ្ជាប់ជាមួយបុណ្យអកអំបុក ខេត្តត្រាវិញឆ្នាំ ២០២០។

 លោកឡេវុាំងហាំង (ឈរកណ្តាល)​​ អនុលេខាបក្សខេត្ត ទស្សនាល្វែងមុខទំនិញ។ រូបថត៖ សុខា

              ពិធីបើកវារៈបានផ្សាយបន្តផ្ទាល់លើទូរទស្សន៍ ដោយមានបណ្តាឈុតសម្តែងកម្មវិធីសិល្បៈជាមួយប្រធានបទ«ទេសចរណ៍ត្រាវិញ-ដំណើរតភ្ជាប់ពីទន្លេចេញទៅសមុទ្រ»។ សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរអាហារណាមបូលើកទី ២ ភ្ជាប់ជាមួយបុណ្យអកអំបុកជាព្រឹត្តិការណ៍ សំខាន់ក្នុងការចាត់តាំងលើកកម្ពស់កម្រិតទ្រង់ទ្រាយតំបន់រយៈពេល ២ ឆ្នាំម្តង (នៅក្នុងឆ្នាំគត់) សំដៅអភិរក្សនិងអភិវឌ្ឍបណ្តាតម្លៃល្អស្អាត លក្ខណៈវប្បធម៌សម្បូរបែប ប្រណីតរបស់ជន រួមជាតិខ្មែរ ផ្សព្វផ្សាយ ឧទេ្ទសនាមអំពីសក្តានុភាព កម្លាំងព្រៀបរបស់ខេត្តដល់ប្រជាជននៅក្នុងនិងក្រៅខេត្ត ឆ្ពោះទៅដល់ការទាក់ទាញវិនិយោគលើវិស័យជាច្រើន ជាពិសេសគឺវិស័យ វប្បធម៌ ទេសចរណ៍។ ឱកាសនេះ ខេត្តបំផុស ចលនាទូទាំងកម្មាភិបាល បុគ្គលិក និយោជិត ពលករ និងប្រជាជនឧបត្ថម្ភទឹកប្រាក់ ១ ពាន់លានដុងផ្ញើជូនជនរួមជាតិភាគកណ្តាលជាទី ស្រឡាញ់។

              ថ្លែងយោបល់ក្នុងពិធីបើកវារៈ លោកឡេវុាំងហាំង អនុលេខាបក្សខេត្ត អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្តបានសង្កត់ធ្ងន់៖ ដើម្បីវិស័យទេសចរណ៍ក្លាយជាផ្នែកសេដ្ឋកិច្ចចម្បងរបស់ខេត្ត ទន្ទឹមនឹងនោះ បន្តរក្សានិងពង្រីកតម្លៃ ពិធីបុណ្យអកអំបុក ខេត្តចាត់តាំងព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរអាហារ ណាមបូលើកទី ២ ភ្ជាប់ជាមួយបុណ្យអកអំបុកដើម្បីឱ្យបណ្តាមូលដ្ឋាន អង្គការសេដ្ឋកិច្ច អាជីវកម្មក្នុងនិងក្រៅខេត្តឧទេ្ទសនាមសក្តានុភាពសេដ្ឋកិច្ច ផ្សព្វផ្សាយយីហោ ផ្សព្វផ្សាយទេសចរណ៍ ស្វែងរកគូភាគីធ្វើអាជីវកម្ម សហការវិនិយោគ ពង្រីកសេដ្ឋកិច្ច ជាកន្លែងសម្រាប់បណ្តាអាជីវ កម្មទំនាក់ទំនង ផ្តោះប្តូរបទពិសោធន៍ បើកទូលាយ ទីផ្សារលក់មុខទំនិញ ចុះកិច្ចសន្យាធ្វើពាណិជ្ជកម្ម។

ថ្នាក់ដឹកនាំខេត្តកាត់ខ្សែបូបើកវារៈសប្តាហ៍វប្បធម៌ទេកចរណ៍។ រូបថត៖ សុខា     
            ក្នុងថ្ងៃដដែលនោះដែរ  មន្ទីរឧស្សាហពាណិជ្ជ កម្មសហការជាមួយបណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធចាត់តាំងពិធីបើកវារៈផ្សារណាត់-តាំងពិព័រណ៍ ជំរុញពាណិជ្ជកម្ម និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត។
            នេះជាព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មប្រចាំឆ្នាំ របស់ខេត្តស្ថិតក្នុងព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរអាហារណាមបូលើកទី ២ ភ្ជាប់ជាមួយ បុណ្យអកអំបុក។ ផ្សារណាត់ ទាក់ទាញល្វែងទំនិញជាង ៣៥០ ល្វែងរបស់អង្គភាព ១៣៦ កន្លែងមកពី ១៦ ខេត្ត ក្រុងចូលរួមសំដៅទំនាក់ទំនង ឧទ្ទេសនាម ផ្សព្វផ្សាយ និង បន្ត អះអាងពីបណ្តាសក្តានុភាព កម្លាំងព្រៀបអំពី ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម របស់ខេត្ត។
ក្នុងពិធីបើកវារៈផ្សារណាត់ គណៈចាត់តាំងបានបំផុសចលនាជូនអាហារូបករណ៍ ២០ ចំ ណែកដល់សិស្សក្រីក្រ សិស្សមានស្ថានភាពលំ បាក អាហារូបករណ៍មួយចំណែកៗ តម្លៃ ១ លានដុង៕

*បើកសមោសរសិល្បៈមហាជនខ្មែរខេត្តត្រាវិញលើកទី ៩ ឆ្នាំ ២០២០

គណៈចាត់តាំងជូនទង់អនុស្សាវរីយ៍ដល់បណ្តាអង្គភាព។​ រូបថត៖ សុជា

            កាលពីរាត្រីថ្ងៃទី ២៣ តុលា នៅវេទិកា តំបន់ទេសចរណ៍រមណីយដ្ឋានគូស្រះស្រី មន្ទីរវប្បធម៌កីឡា និង ទេសចរណ៍ខេត្ត ចាត់តាំងបើកពិធីសមោសរសិល្បៈមហាជនខ្មែរ ខេត្តត្រាវិញលើកទី ៩ ឆ្នាំ ២០២០ ។ សមោ សរលើកនេះទាក់ទាញ សិល្បករ សិល្បការិនីមិនជំនាញ និងសិស្ស និស្សិត ជិត ២៨០ នាក់ របស់ ០៧ អង្គភាព  ស្រុក ទីក្រុង ក្នុងខេត្ត និងអង្គភាពសាលាមហាវិទ្យាល័យត្រាវិញចូលរួម ។
              សមោសរសិល្បៈមហាជនខ្មែរខេត្តត្រាវិញលើកទី ៩ ឆ្នាំ ២០២០ រួមមានពីរវគ្គគឺសមោសរកម្មវិធីសិល្បៈ និងសមោសរភ្លេងពិណពាទ្យ។ អង្គភាពនីមួយៗ ចូលរួមសំដែងតិចបំផុត ០៤  ប្រភេទសិល្បៈគឺ ចម្រៀងទោល ចម្រៀងឆ្លើយឆ្លង ចម្រៀងជាពួក ប្រគុំបទភ្លេងទោល ប្រគុំបទភ្លេងជាក្រុម តាមរយៈឧបករណ៍ភ្លេងជនជាតិខ្មែរ ដោយមានបធានបទ៖ សរសើរបក្ស អ៊ំហូ សរសើរប្រវេណីមហាសាមគ្គីទូទាំងប្រជាជាតិ សរសើរគំរូមនុស្សល្អ ការងារល្អក្នុងចលនាស្នេហាជាតិនៅមូលដ្ឋាន។ រូបភាពប្រឡង តាមលំដាប់លេខរៀងដែលបានចាប់ឆ្នោត។ ពេលប្រប្រឡង អង្គភាពនីមួយៗសំដែងតិចបំផុត ៣០ នាទី ច្រើនបំផុត ៤០ នាទី។
              បន្ទាប់ពីបើកពិធីសមោសររួច ០៣ អង្គភាពក៏បានចាប់ផ្ដើមប្រឡង គឺ៖អង្គភាពស្រុកទីវកឹង អង្គភាពសាលាមហាវិទ្យាល័យត្រាវិញនិងអង្គភាពស្រុកកាងឡុង កម្មវិធីប្រឡងនឹងប្រព្រឹត្តជាបន្តបន្ទាប់នៅថ្ងៃទី ២៤ និង ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០  និងប្រកាសលទ្ធផលជូនរង្វាន់នៅវេលាម៉ោង ១៩ ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ នៅទីតាំងចាត់តាំងប្រឡង៕         

សុខា-ថាច់ហ្វាង-សុជា

 

TIN CÙNG MỤC

ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
  • ទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥
  • ផ្ទះទីពីរដ៏កក់ក្តៅរបស់សិស្សជនជាតិខ្មែរ
Tin Nổi Bật

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

Hoàn thiện dự thảo Luật Việc làm (sửa đổi): Bảo vệ người lao động, thích ứng chuyển đổi số, thúc đẩy công bằng xã hội

Tuyên dương 09 Đội viên tiêu biểu trong công tác Đội và phong trào thiếu nhi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.