• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំទ្រឿងទ័រ៖ រឹតបន្តឹងការពិនិត្យអ្នកឆ្លងកាត់ប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគ

14/09/2021 11:55

ឃុំទ្រឿងទ័រ ស្រុកកូវង៉ាងជាមូលដ្ឋានមួយនៅទល់ជាមួយស្រុកចូវ​ថាញ់និងថ្កូវ។​ នៅតាម ដងផ្លូវមួយចំនួន កាលពីមុនមានមនុស្ស និងមធ្យោបាយជាច្រើនធ្វើ​ដំណើរបើកបរទៅមកជា បាតុភាពឆ្លងរាលដាលអាសន្នរោគយ៉ាងខ្ពស់។ កំណត់បានប្រ​ការនោះ គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ របស់ឃុំ ចង្អុលការឲ្យបង្កើតប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគ ៣ កន្លែង នៅតាមបណ្តាកន្លែងភ្ជាប់ព្រំប្រទល់​ជាមួយបណ្តាមូលដ្ឋានខាងលើ។

តាមប្រសាសន៍របស់លោកវរសេនីយ៍ត្រីប៊ូយស្វឹងទឺ ប្រធាននគរបាលឃុំទ្រឿងទ័រ៖  កាលពីមុន ការលៃលកកងកម្លាំងប្រចាំការគ្រប់គ្រងអាសន្នរោគជារៀងរាល់ថ្ងៃតែពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ ល្ងាចគឺផ្អាកប្រចាំការ។ ប៉ុន្តែបច្ចុប្បន្ន តាមកិច្ចចង្អុលការរបស់ថ្នាក់លើ បង្កើនការប្រចាំការ ២៤/២៤ ម៉ោង។ គិតតាំងពីបង្កើត​ប៉ុស្តិ៍មកទល់ពេលនេះ មានអ្នកដំណើរ ជាង ១០០ លើកនាក់លើកឡើងពីមូលហេតុ​មិនសមហេតុផលបានសំណូមពរឱ្យវិលត្រឡប់ ទៅផ្ទះវិញ។

នគរបាលឃុំទ្រឿងទ័រប្រចាំការប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគកូវីដ‑១៩។

ទន្ទឹមជាមួយការបង្កើន រឹតបន្តឹងបណ្តាប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគ ឃុំទ្រឿងទ័រនៅទាំងដោះស្រាយឧបត្ថម្ភទាន់ពេលដល់បណ្តាមុខសញ្ញាពលករដែលត្រូវរងឥទ្ធិពលដោយអាសន្នរោគកូវីដ‑១៩  ដល់ប្រជាជនតាមកញ្ចប់ឧបត្ថម្ភរបស់រដ្ឋាភិបាលបានជាង ៨០០ នាក់ ជាមួយ ទឹកប្រាក់ជាង ១,២ ពាន់លានដុង និងដោះស្រាយឧ​បត្ថម្ភអង្ករជាង ៤៣,២ តោនដល់គ្រួ សារក្រីក្រ ជិតក្រ និងគ្រួសារគាំពារសង្គមលើភូមិ​សាស្រ្តចំនួន ៨៤៥ គ្រួ។

លោកទ្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័រ ប្រធានគណៈចង្អុល ការបង្ការទប់ស្កាត់អាសន្នរោគឃុំបានឱ្យដឹងថា៖  ដោះស្រាយគោល​នយោបាយឧបត្ថម្ភ ដល់ប្រជាជនដែលត្រូវរងឥទ្ធិពលដោយអាសន្នរោគកូវីដ‑១៩ គឺសំដៅលំនឹងជីវភាព និងជួយ ឱ្យប្រជាជនលំនឹងស្មារតីក្នុងការ​អនុវត្តន៍ល្អ ការងារបង្ការទប់ស្កាត់អាសន្នរោគ មិនទុកឱ្យ ប្រជាជនធ្វើដំណើរទៅកន្លែងដទៃស្វែងរក​ទិញបណ្តាប្រភេទស្បៀង អាហារ ប្រជាជនអនុវត្ត ល្អគម្លាតសង្គម ។

ផ្តើមពីការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ កាលពីថ្ងៃ ទី ១៩ ខែសីហា ឆ្នាំ ២០២១ ប្រជាជនជួបប្រទះ ត្រឹងក្វឹក.ណ​ កើតឆ្នាំ ១៩៧៧ នៅភូមិ មាត់ខ្វែង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ជាអ្នកជំងឺ F0  មានអាការៈសរសៃប្រសាទ បានគេចខ្លួនចេញពីតំបន់ចត្តាឡីស័កមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៧ ស្ថិតនៅភូមិចុងក្រោម ឃុំម៉ីចាញ់ ស្រុកចូវថាញ់។  ក្រោយពេលចេញចាកមន្ទីរពេទ្យបណ្តោះអាសន្ននៅពេល​យប់ មុខសញ្ញាបានលុយកាត់វាលស្រែចូលមកភូមិសាស្រ្តឃុំទ្រឿងទ័រ ម្ល៉ោះហើយមិនបានដើរ​ទទឹងឆ្លងកាត់ប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគឡើយ។ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ លើក​កម្ពស់ស្មារតីប្រុងប្រយ័ត្នរបស់ប្រជាជន ម៉្លោះហើយក្រោយពេលជួបប្រទះ ប្រជាជនបាន ជូនដំណឹងដល់ផ្នែកមានសមត្ថកិច្ច ចាប់ខ្លួនមុខសញ្ញានោះវិលត្រឡប់ទៅតំបន់ច​ត្តាឡីស័ក នៃមន្ទីរពេទ្យវិញ។ ផ្តើមពីទង្វើនោះ បានបញ្ជាក់ឱ្យឃើញថា ស្មារតីរបស់ប្រជា​ជនក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគគឺយ៉ាងខ្ពស់ បើសិនឃើញជនចម្លែករូបណាលេចខ្លួន​លើភូមិសាស្រ្តនោះ ក៏ជូនដំណឹងដល់ផ្នែកមានសមត្ថកិច្ច ដោយបំណងឱ្យភូមិសាស្រ្តរបស់ខ្លួនក្លាយជាភូមិសាស្រ្ត គ្មានជំងឺ។

ក្រៅពីលៃលកប្រចាំការនៅប៉ុស្តិ៍ បណ្តាយុទ្ធជននគរបាល យោធានៅទាំងសហការគ្នា ដើរល្បាតតាមបណ្តាដងផ្លូវលើភូមិ​សាស្រ្ត បើសិនពិនិត្យឃើញប្រជាជនអនុវត្តវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ​មិនទាន់បានល្អក៏ក្រើនរំលឹកដើម្បីមាមីងអនុវត្តបានហ្មត់ចត់។ អនុវត្ត ល្អការប្រចាំការ​ប៉ុស្តិ៍ គួបផ្សំជាមួយបង្កើនការយាមល្បាត ផ្សព្វផ្សាយ ម៉្លោះហើយឃុំទ្រឿង ទ័រមិនរកឃើញ​ករណីប្រឆាំងតបជាមួយកងកម្លាំងអនុវត្តកិច្ចការរដ្ឋ។ ប្រជាជនម្នាក់ៗ គ្រួសារនីមួយៗតែងប្រតិបត្តិតាមកិច្ចចង្អុលការរបស់គណៈចង្អុលការបង្ការ  ទប់ស្កាត់អាសន្នរោគនៅមូលដ្ឋាន៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.