• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 29/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

អាហារមនោសញ្ចេតនានារដូវអាសន្នរោគកូវីដ

30/07/2021 08:13

ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ ១៩ កំពុងរាតត្បាតស្មុគស្មាញ ដើម្បីចែករំលែកការលំបាកមួយចំណែកដល់អ្នកដែលមានស្ថានភាពលំបាក បំផុតគឺអ្នកដែលកំពុងអនុវត្តចត្តាឡីស័កបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ លើភូមិសាស្រ្តស្រុកទីវកឹង សមាគមសហព័ន្ធនារីទីប្រជុំជនទីវកឹងបានបំផុសចលនាកម្មាភិបាល សមាជិកា នារី សប្បុរសជនឧបត្ថម្ភអាហារដោយឥតគិតថ្លៃដើម្បីឧបត្ថម្ភដល់កងកម្លាំងប្រចាំការអ្នកជំងឺ បណ្តាករណីដែលកំពុងត្រូវធ្វើចត្តាឡីស័កប្រមូលផ្តុំលើភូមិសាស្រ្តស្រុក។

សមាជិកា​ត្រៀមបម្រុងបាយម្ហូបឧបត្ថម្ភតំបន់ចត្តាឡីស័ក។ រូបថត៖ គីមង៉ឹង

ចាប់ពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ ចង្ក្រានធៀងង្វៀងស្រុកទីវកឹង​បានចាត់តាំងដណ្តាំស្ល រួចជូនដោយឥតគិតថ្លៃក្នុងមួយថ្ងៃពី ២៥០‑៣០០ ចំណែក​ដល់ប្រជាជន និងកងកម្លាំងប្រចាំប៉ុស្តិ៍តំបន់ធ្វើចត្តាឡីស័ក ០៥ កន្លែងនៅថ្ងៃ ចន្ទ ពុធ និងសុក្រ។ នៅម៉ោង ០៥ ព្រឹក កម្មាភិបាល សមាជិកាសមាគមនារីតាំងពី​ថ្នាក់ស្រុកដល់បណ្តាអនុសង្កាត់របស់ទីប្រជុំជនត្រូវប្រមូលគ្នានៅទីស្នាក់ការគណៈកម្មការប្រជាជន អនុសង្កាត់លេខ ៦ ដើម្បីចម្អិនអាហារមនោសញ្ចេតនាពេលថ្ងៃត្រង់ឧប​ត្ថម្ភដល់បណ្តាកន្លែងធ្វើចត្តាឡីស័កប្រមូលផ្តុំ។ មីងឡេធីធូហឿង ប្រធានសាខាសមាគម​នារីអនុសង្កាត់លេខ ២ ទីប្រជុំជនទីវកឹងបានឱ្យដឹងថា៖ “ពេលសមាគមសហព័ន្ធនារីស្រុក​បំផុសចលនាបងប្អូននារីចូលរួមជាមួយសកម្មភាពនេះ​ ខ្ញុំស្ម័គ្រចិត្តចូលរួមភ្លាម។ ខ្ញុំមានបំ​ណងរួមកម្លាំងកាយរបស់ខ្លួន  មួយចំណែកដើម្បីចូលរួមរុញច្រានអាសន្នរោគកូវីដ‑១៩។ អ្នកខ្លះចូលរួមប្រាក់កាស អ្នកខ្លះបានចូលរួមជាកម្លាំងដណ្តាំស្ល ក្នុងមួយសប្តាហ៍ ៣ ថ្ងៃ (ពេលបាយថ្ងៃត្រង់) រួចយកទៅឧបត្ថម្ភកន្លែងធ្វើចត្តាឡីស័ក ៥ កន្លែងរបស់ស្រុក”។  ឱ្យតែដល់ម៉ោង ៥ ព្រលឹម បងៗមកកាន់ទីស្នាក់ការគណៈកម្មការប្រជាជនអនុសង្កាត់លេខ ៦ ដណ្តាំស្ល អ្នកខ្លះបេះបន្លែ ខ្លះលាងត្រី សាច់ ។ល។ ដល់ពេលប្រហែលជាម៉ោង ១០ បងៗបែងការងារម្នាក់ៗដាក់ចូល​ទៅក្នុងប្រអប់ អ្នកខ្លះចែកចំណែកសាច់ ត្រីខ សម្ល។ល។ ដាក់ជាកញ្ចប់ដោយឡែក​ដើម្បីងាយស្រួលសម្រាប់ប្រគល់ដល់បណ្តាកន្លែងទទួលយក។ អាហារមួយចំណែកៗធានា​គ្រប់អាហារូបត្ថម្ភ (បាយ សម្ល លីង ឆារ) អាហារតែងបានផ្លាស់ប្តូរតាមថ្ងៃនីមួយៗ។  អាស្រ័យ​បណ្តាតំបន់ធ្វើចត្តាឡីស័កមិនស្ថិតក្នុងដងផ្លូវតែមួយ ម៉្លោះហើយអ្នកជញ្ជូនក៏ត្រៀមបម្រុងពេលវេ​លាដើម្បីនាំទៅជូនដល់បណ្តាកម្លាំងបំពេញភារកិច្ច ប្រជាជនកំពុងអនុវត្តចត្តាឡី​ស័កបានទាន់ពេល។

គិតមកទល់ពេលនេះ ស្រុកទីវកឹងមានមុខសញ្ញាជាង ៣០០ នាក់អនុវត្តចត្តាឡីស័ក​ប្រមូលផ្តុំ មុខសញ្ញាជាង ៦០០​ នាក់កំពុងអនុវត្តចត្តាឡីស័កនៅនឹងផ្ទះ(គឺជាមុខសញ្ញា F១ អ្នកពីបណ្តាខេត្ត ទីក្រុងមកកាន់មូលដ្ឋាន)។ ទន្ទឹមនឹងនោះ ស្រុកអនុវត្តការហ៊ុមព័ទ្ធ ០២ តំបន់៖ ជាមួយនឹងគ្រួសារប្រជាជន ២១ គ្រួរបស់ភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា និង ១២ គ្រួសារនៅភូមិតឹងដាយ ឃុំហ៊ីវទឺ។ មីងថាច់ធីសុភាព នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វាបានឱ្យដឹងថា៖ ពេលត្រូវហ៊ុមព័ទ្ធ គ្រួសារខ្ញុំក៏ដូចជាគ្រួសារប្រជាជន ២០ គ្រួទៀតក្នុងតំបន់ជួបការលំបាកយ៉ាងច្រើន ជួនកាលផ្ទះ​អស់ស្ករ ទឹកត្រី។ល។ ត្រូវពឹងពាក់កងកម្លាំងខាងក្រៅតំបន់ហ៊ុមព័ទ្ធជួយទិញ ឬក៏ពឹងពាក់ទៅលើសប្បុរសជន។​ មិនបានធ្វើដំណើរទៅមកដូចថ្ងៃធម្មតារហូត ២១ ថ្ងៃ ផ្ទះអ្នក ណាអ្នក​នោះនៅ។

លោកស្រី ឡេធីគីមឡង ប្រធានសមាគមសហព័ន្ធនារីស្រុកទីវកឹងបានឱ្យដឹងថា៖ ក្រៅពីចង្ក្រានបាយប្រាថ្នាកុសលអាស្រ័យសមាគមសហព័ន្ធនារីបំផុសចលនាស្រុកនៅទាំង​មានក្រុមប្រាថ្នាកុសលដណ្តាំបាយថ្ងៃនិងរសៀល ២ ក្រុមទៀតក្នុងបណ្តាថ្ងៃដើម្បីឧបត្ថម្ភដល់បណ្តាតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំលើភូមិសាស្រ្តស្រុក។ ទន្ទឹមនឹងនោះ បណ្តាសមាគមមូលដ្ឋាននៅទាំងបំផុសចលនាឧបត្ថម្ភបណ្តាមុខសញ្ញាធ្វើចត្តាឡីស័កប្រ​មូលផ្តុំ និងចត្តាឡីស័កនៅផ្ទះចំនួន ១៣៥ ចំណែកទៀត រួមមាន៖ អង្ករ គ្រឿងបរិភោគសំ​ខាន់ៗដទៃទៀត គិតជាតម្លៃជាង ២៣ លានដុង។ សមាគមសហព័ន្ធនារីស្រុក ចូលរួមជា​មួយអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក គណៈប្រជាចលនានៃគណៈកម្មាធិការបក្ស​ស្រុក រួមជាមួយបណ្តាផ្នែកអង្គការមហាជនចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយ លើក​ទឹកចិត្តកងកម្លាំងប្រចាំការប៉ុស្តិ៍ពិនិត្យអាសន្នរោគកំពង់ចម្លងដាយង៉ាយ (ទីប្រជុំជនកូវក្វាង) គិតជាតម្លៃជិត ១០ លានដុង។ គិតមកទល់ពេលនេះ ស្រុកទីវកឹងបំផុសចលនាបាន​ទឹកប្រាក់ជាង ១០៦ លានដុង (ប្រាក់ និងវត្ថុ) ឧបត្ថម្ភដល់ប្រជាជនកំពុងអនុវត្តធ្វើចត្តាឡី​ស័ក និងកងកម្លាំងធ្វើភារកិច្ចនៅតាមបណ្តាតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំលើភូមិសាស្រ្ត​ស្រុក។ ​សមាគមសហព័ន្ធនារីស្រុក នឹងបន្តបំផុសចលនាកម្មាភិបាល សមាជិកាសមាគម  នារី បណ្តាផ្នែក អង្គការមហាជនចាត់តាំងចង្ក្រានបាយប្រាថ្នាកុសលដើម្បីឧបត្ថម្ភប្រជាជន​តំបន់ចត្តាឡីស័ក និងជូនអំណោយជាច្រើនចំណែកដល់សមាជិកាសមាគម នារីក្នុងតំបន់ហ៊ុមព័ទ្ធលើភូមិសាស្រ្តស្រុក។ ដោយឡែកចង្ក្រានបាយប្រាថ្នាកុសលនឹងធ្វើសកម្មភាពក្នុងមួយសប្ដាហ៍ ៣ ថ្ងៃនារដូវអាសន្នរោគនេះ រួចនឹង បង្កើន បន្ថយចំនួនអ្នកហូប​យោងទៅតាមចំនួនប្រជាជនអនុវត្តចត្តាឡីស័កនៅតាមបណ្តាតំបន់ធ្វើចត្តាឡីស័កប្រមូល​ផ្តុំរបស់ស្រុក។

បណ្តាអំណោយ ចំណែកបាយមេត្តាធម៌មិននៅជាភាពចម្លែកជាមួយប្រជាជនទៀតឡើយ  ប៉ុន្តែនៅក្នុងពេលជួបលំបាកដូចពេលសព្វថ្ងៃ បណ្តាចំណែកបាយប្រកបដោយភាពកក់ក្តៅ​នេះកាន់តែមានអត្ថន័យជាទីបំផុត។ នោះគឺសកម្មភាពល្អដើម្បីសំដែងពីសាមគ្គីភាព ស្និទ្ធស្នាល ស្រឡាញ់ ចែករំលែកដល់គ្នារវាងមនុស្សនិងមនុស្សក្នុងពេលជួបលំបាក៕​​​

គីមង៉ឹង‑សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.