• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

អភិរក្សនិងអភិវ្ឍតម្លៃកេរដំណែលវត្តសាលវ័ន(តាអោក)

25/08/2020 13:51

វត្តសាលវ័ន(តាអោក) ស្ថិតនៅភូមិដុំធំ ឃុំចូវដៀង ស្រុកកូវកែ ដោយបានយកឈ្មោះអ្នកផ្តើមកសាងគឺលោកតានាមអោក មកដាក់ជាឈ្មោះវត្តថា «តាអោក»។ វត្តបានកសាងនៅក្នុងឆ្នាំព.ស ២២៨០ គ.ស ១៧៣៦។ ចាប់ពីពេលកសាងមកទល់ពេលនេះ វត្តបានឆ្លងកាត់ ១៧ ជំនាន់ព្រះចៅអធិការ។

   

   ក្នុងសម័យតស៊ូ ប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក ព្រះ​ចៅអធិការ ព្រះសង្ឃ​ និងពុទ្ធបរិស័ទខ្មែរតែងអស់ពីចិត្តជួយឧបត្ថម្ភកងទ័ពបដិវត្តន៍។ ពោល​គឺវត្តបានរួមចំណែកកម្លាំងមនុស្ស កម្លាំងទ្រព្យ និងចាត់តាំងចិញ្ចឹម លាក់បំពួនកងកម្លាំងបដិ​វត្តន៍។​ វត្តគឺជាកន្លែងផ្តើមឡើងបណ្តាចលនាតស៊ូនយោបាយព្រះសង្ឃជាច្រើនអង្គក្រោយ​រយៈពេលបួសរៀននៅក្នុងវត្ត ពេលលាចាកសិក្ខាបទវិញក៏ទៅតាមបដិវត្តន៍ ចូលរួមតស៊ូ មានអ្នកខ្លះបានពលីជីវិតតួយ៉ាងដូចជា៖ ថាច់គង់​ ថាច់សែន​ថាច់សោន​ ថាច់សាវីន។ល។

            ឆ្នាំ១៩៣០ បក្សកុម្មុយនិស្តវៀតណាមបានបង្កើតឡើង បណ្តាសមមិត្តចូលរួមធ្វើបដិ​វត្តន៍ ចាប់ផ្តើម ចលនាមហាជនចាត់តាំងពិធីមិទ្ទិញ បាតុកម្មឱ្យប្រជាជនយល់ដឹងអំពីផលប្រយោជន៍ស្របច្បាប់ និងជ្រោមជ្រែងទាមទារបន្ថយពន្ធដារធ្ងន់ធ្ងរ។ រយៈពេល​នោះ ឱកាសបុណ្យប្រចាំឆ្នាំមួយរបស់វត្ត ព្រះតេជគុណថាច់ឃុន ព្រះចៅអធិការវត្តសាលវ័ន​(តាអោក)ចាត់តាំងប្រជុំមាមីងនៅក្នុងភូមិ​ មួយក្រុមនិយាយពន្យល់ពីពុទ្ធវចនៈ មួយក្រុម​ទៀតជូនដំណឹង​ និងជំរុញទឹកចិត្តមាមីងឱ្យមានជំនឿមុតមាំទៅលើបដិវត្តន៍។ ថ្ងៃទី ០១ ខែឧ​សភាឆ្នាំ ១៩៣០​ បណ្តាសមមិត្តបដិវត្តន៍ចាត់តាំងតស៊ូទាមទារសិទ្ធិអំពីសេដ្ឋកិច្ច នយោ​បាយដើម្បីជំរុញចលនាបដិវត្តន៍នៅស្រុកកូវកែ។​ ក្បួនបាតុកម្មមួយឆ្ពោះទៅកាន់ទីប្រ​ជុំជន​កូវកែជាមួយសញ្ញាពេចន៍«តស៊ូជាមួយប្រធានទ័ព»បានប្រព្រឹត្តឡើងយ៉ាងពុះពោរ។ ទទួល​បានដំណឹងនោះ​ មនុស្សចំនួន ៥០០ នាក់ចេញដំណើរពីឡាហ្គី(បច្ចុប្បន្នស្ថិតនៅ​ភូមិសាស្រ្ត​ឃុំថុងហ្វា)ឆ្ពោះទៅទីប្រជុំជនកូវកែ​ មាមីងភូមិដុំធំក៏ជ្រោមជ្រែងជាមួយចលនាត​ស៊ូ​​នេះ។​ ក្បួនបាតុកម្មទទួលបានជោគជ័យ ចៅហ្វាយខេត្តកឹងធើទទួលព្រមបំបាត់​ចោល«ពន្ធកន្ទុយ​កណ្តុរ»​ រួចសន្យានឹងដោះស្រាយបណ្តាសំណូមពរដទៃទៀត។

            ក្តាប់បានដំណឹងថា វត្តជាកន្លែងចិញ្ចឹម លាក់បំពួនកម្មាភិបាលបដិវត្តន៍ ម៉្លោះហើយទា​ហានបារាំងបើកការពិនិត្យ​ រុករកដើម្បីវាយកម្ចាត់ទាំងស្រុងពីការតទល់របស់យើង។ ឱកាស​នោះវត្តតាអោក​​ គឺជាកន្លែប្រមូលផ្តុំ​ និងចិញ្ចឹមកម្មាភិបាលបដិវត្តន៍ជាច្រើន ​​តួយ៉ាងដូចជា៖លោកតាមចែ​(ផាមភីហ៊ុង) លោក សាវង្វៀង​ លោកហាយគ្វឹង លោកម៉ឺយដ។ល។​ ក៏អា​ស្រ័យវត្តគឺជាកន្លែងចិញ្ចឹម លាក់បំពួនកម្មាភិបាលបដិវត្តន៍​ ម៉្លោះហើយ វត្តបានក្លាយជាកន្លែង វាយប្រហារ បង្រ្កាបរបស់កងកម្លាំងទាហានបារាំង សំណង់មួយចំនួនក្នុងបរិវេណវត្តត្រូវពួកវា​ផ្លោងអាវុធបំផ្លិចបំផ្លាញ។

            ទោះបីពេលវេលាបានកន្លងផុតទៅ រាល់វត្ថុអាចមានការប្រែប្រួល ប៉ុន្តែបណ្តាសំណង់​ត្រូវពួកខ្មាំងបំផ្លិចបំផ្លាញនៅតែបានរក្សា រួចបានវត្តជួសជុលឡើងដូចជាបញ្ជាក់ឱ្យឃើញស្មារតី​សាមគ្គីរបស់ព្រះសង្ឃ ជនរួមជាតិខ្មែរ­កិញបានពង្រីកជានិច្ច។ បច្ចុប្បន្ន​វត្តកំពុងរក្សាទុកវត្ថុ​តាងដែលព្រះចៅអធិការប្រើប្រាស់សម្រាប់ ជួយដល់ការលាក់បំពួនកម្មាភិបាលបដិវត្តន៍ដូចជា៖ ទីកោទឹក ថូទឹក​ចង្កៀង។ល។ ព្រះតេជគុណថាច់លេ ព្រះចៅអធិការវត្តសាល​វ័ន(តាអោក) មានថេរដីកាឱ្យដឹងថា៖ បន្តប្រពៃណីត្រចះត្រចង់របស់ព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទ​ជំនាន់មុន វត្តតែងលើកកម្ពស់ស្មារតីសាមគ្គី ពង្រីកបណ្តាតម្លៃល្អប្រពៃណី បំផុសចលនាពុទ្ធបរិ​ស័ទលើកកម្ពស់ស្មារតីប្រតិបត្តិគោល​ការណ៍ គោលមាគ៌ា គោលនយោបាយ​ ច្បាប់របស់បក្សនិងរដ្ឋ បញ្ចេញកម្លាំងប្រឡងប្រណាំងរៀនសូត្រ ពលកម្ម ផលិតដើម្បីរួមកសាងជីវ​ភាពកក់ក្តៅ សុភមង្គល។

    សង្រ្គាមបានផុតទៅប្រទេសជាតិស្ថិតក្នុងសម័យកាលសន្តិភាព វត្តសាលវ័ន (តាអោក) បានចាត់ទុកជាកន្លែងមានការរួមចំណែកបន្ថែមក្នុងការអប់រំកូនចៅពុទ្ធបរិស័ទខ្មែរដើម្បី​បន្តឱ្យប្រពៃណីថ្លៃថ្លារបស់អ្នកជំនាន់មុន។​ ជារៀងរាល់ឆ្នាំ គិតដោយឡែកតែវិស័យអប់រំ វត្តបើកថ្នាក់បង្រៀនភាសាខ្មែរបានពី ០៥­០៦ ថ្នាក់ ដោយមានសិស្សានុសិស្សខ្មែរជិត ២០០ រូប​ចូលរៀន​ បើកថ្នាក់ពុទ្ធិកសិក្សាពី ០១­០២ ថ្នាក់ មានសមណសិស្ស­សិស្សពី​ ៣០­៤០ អង្គនិង រូបចូល​រៀន។ ឆ្នាំនេះដោយរងឥទ្ធិពលនៃរោគរាតត្បាតកូវីដ­១៩​ វត្តផ្អាកចាត់តាំងថ្នាក់បង្រៀន​ពុទ្ធិក​សិក្សា  បែរមកបំផុសចលនាពុទ្ធបរិស័ទរួមជាមួយរដ្ឋអំណាចមូលដ្ឋានបង្ការ ទប់​ស្កាត់ អាសន្នរោគ។

         កត់សម្គាល់ពីស្នាដៃដែលវត្តបានរួមចំណែកឱ្យបុព្វហេតុរំដោះជនជាតិ រំដោះប្រទេស ជាតិ រដ្ឋអំណាចមូលដ្ឋាន សហការជាមួយផ្នែកពាក់ព័ន្ធ កំពុងសម្រេចសំណុំលិខិតស្នើ​គណៈកម្មាធិការប្រជាជនខេត្តទទួលស្គាវត្តសាលវ័ន(តាអោក)ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត៕   អត្ថបទ­រូបថត៖ ថាច់សម្បត្តិ

         

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.