• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

សាខាបក្សភូមិស្លែងថ្មីដឹកនាំប្រជាជនពង្រីកសេដ្ឋកិច្ច

14/02/2025 09:38

សាខាបក្សភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ស្រុកថ្កូវ មានបក្ខជន ២៤ រូប ក្នុងនោះ បក្ខជនជាជនជាតិខ្មែរ ០៤ រូប។ ក្នុងបណ្ដាឆ្នាំកន្លង ការងារកសាងសាខាបក្ស បានសាខាបក្ស និងបក្ខជន លើកកម្ពស់តួនាទីធ្វើជាគំរូក្នុងការពង្រីកសេដ្ឋកិច្ច នាំមកប្រសិទ្ធភាពជាក់ស្ដែង។

លោក ថាច់ង៉ុកឡង (ឆ្វេង) ផ្ដោះប្ដូរយោបល់អំពីនីតិវិធីផលិតជាមួយបង ថាច់ទ្រុង។

  សមមិត្ត ថាច់ង៉ុកឡង លេខាសាខាបក្សភូមិស្លែងថ្មី មានប្រសាសន៍ឱ្យដឹងថា៖ ចាប់ពីឆ្នាំ ២០១៥ ជាមួយភាពមានប្រៀប អំពីធារាសាស្រ្តវាលស្រែ ភូមិបំផុសចលនា កសាងទម្រង់ទំនប់ព័ទ្ធជុំវិញបាន ២ ទម្រង់បម្រើឱ្យការផលិតស្រូវរបស់មាមីងប្រជាកសិករក្នុងភូមិ។ សាខាបក្សភូមិបំផុសចលនាបណ្ដាគ្រួសារក្នុងតំបន់ទំនប់ព័ទ្ធជុំវិញអនុវត្តការផលិតព្រមគ្នា ដោយប្រើប្រាស់ប្រភេទពូជដូចគ្នាដើម្បីងាយស្រួលក្នុងការសម្រួលទឹកចូលក្នុងតំបន់ ម៉្លោះហើយបណ្ដាផ្ទៃដីក្នុងតំបន់ទំនប់ព័ទ្ធជុំវិញផលិតស្រូវបាន ៣ រដូវក្នុងមួយឆ្នាំទៀងទាត់ ជាមួយទិន្នផលសម្រេចមធ្យម ៦,៨ តោនក្នុងមួយហិកតា ខ្ពស់ជាងក្រៅតំបន់ពី ០,៤-០,៥ តោនក្នុងមួយហិកតា។ដោយឃើញទម្រង់ទំនប់ព័ទ្ធជុំវិញពង្រីកបានប្រសិទ្ធភាព បក្ខជនក្នុងសាខាបក្សស្នើដល់ផ្នែកពាក់ព័ន្ធឲ្យកសាងបន្ថែមតំបន់មួយចំនួននៅជាប់ជាមួយតំបន់ភ្លឺទំនប់ព័ទ្ធជុំវិញ ដើម្បីពង្រីកទម្រង់ផលិត។ គិតមកទល់ពេលនេះ ភូមិកសាងបានទម្រង់ភ្លឺទំនប់ព័ទ្ធជុំវិញបានចំនួន ០៥ ទម្រង់ ក្នុងតំបន់នីមួយៗមានផ្ទៃដីផលិតជាង ១០ ហិកតា ធានាប្រភពទឹកបម្រើការផលិតជូនមាមីងប្រជាកសិករ។ ក្នុងបណ្ដាតំបន់ភ្លឺទំនប់ព័ទ្ធជុំវិញ មានគ្រួសារប្រជាកសិរជាង ៧០ គ្រួចូលរួមផលិតស្រូវគុណភាពខ្ពស់។ ក្នុងរដូវស្រូវសម្រកឆ្នាំ ២០២៥ ក្នុងតំបន់ភ្លឺទំនប់ព័ទ្ធជុំវិញបានជ្រើសអនុវត្តទម្រង់តាម “សម្បទា VietGAP”។

   ជាច្រើនរដូវផលិតកន្លងបងថាច់ទ្រុង តែងពេញចិត្តជាមួយរបៀបធ្វើរបស់សាខាបក្ស ពីព្រោះបានជួយឱ្យផ្ទៃដីជាង ១,៥ ហិកតារបស់គ្រួសារបងសម្រួលទឹកបានសមស្របដើម្បីស្រូវបានលូតលលាស់ល្អជៀសវាងស្ថានភាពទឹកជន់លិច។ បងថាច់ទ្រុង បានឱ្យដឹងថា៖ ក្នុងបណ្ដារដូវស្រូវនៃបណ្ដាឆ្នាំកន្លង គ្រួសារខ្ញុំផលិតបណ្ដាពូជស្រូវសរីរាង្គ។ ក្នុងរដូវស្រូវសម្រកឆ្នាំ ២០២៥ គ្រួសារខ្ញុំយល់ព្រមចូលរួមផលិតស្រូវតាមសម្បទា VietGAP។ ផលិតស្រូវតាមសម្បទា VietGAP គ្រួសារខ្ញុំទទួលបានការឧបត្ថម្ភ ពូជតាំងពីដំបូងចំនួន ៥០% និងទទួលបានការឧបត្ថម្ភអំពីនីតិវិធីបច្ចេកទេស។

 ជាមួយការពង្រីកតួនាទីដឹកនាំពង្រីកសេដ្ឋកិច្ចរបស់សាខាបក្ស ម៉្លោះហើយជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនោះតែងបានលើកកម្ពស់។បច្ចុប្បន្នសាខាបក្សភូមិស្លែងថ្មីគ្មាននៅបក្ខជនក្រីក្រឡើយ។សាខាបក្សបានទទួលស្គាល់សម្រេចកិត្តិនាសម្រេចឆ្នើមភារកិច្ចបន្តបន្ទាប់ជាច្រើនឆ្នាំ។ ភូមិមានគ្រួសារប្រជាជន ៤៥៧ គ្រួ ជាមួយនឹងចំនួនមនុស្សរាយជិត ១.៣០០ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរ ៦៤%។

  ឆ្នាំ ២០២៥ ភូមិនៅមានគ្រួសារក្រីក្រចំនួន ១០ គ្រួនិងគ្រួសារជិតក្រ ១៣ គ្រួ។ តាមភាគកម្រិតដែលថ្នាក់លើប្រគល់ជូនដល់ចុងឆ្នាំ ២០២៥ នឹងបំបាត់គ្រួសារក្រ ១ គ្រួ និងគ្រួសារជិតក្រ ៣ គ្រួ។ អំពីលំនៅឋាន ភូមិគ្មាននៅលំនៅឋានបណ្ដោះ អាសន្នឡើយ។ ក្នុងឆ្នាំ ២០២៤ ផ្ដើមពីមូលនិធិសុខុមាលភាពសង្គម ភូមិកសាងផ្ទះមហាសាមគ្គីជូន គ្រួសារក្រីក្រ គ្រួសារជួបលំបាកអំពីលំនៅឋានបាន ១៩ ខ្នង ។

  សមមិត្ត ង្វៀងវ៉ាំងទ្វឹង លេខាគណៈកម្មាធិការបក្សឃុំភឿកហ៊ឹង មានប្រសាសន៍ឱ្យដឹងថា៖ពង្រីកតួនាទី និងលក្ខណៈធ្វើជាគំរូរបស់បក្ខជនសាខាបក្សភូមិស្លែងថ្មី បង្កបានទំនុកចិត្តក្នុងប្រជាជន។ ហេតុនោះ ការងារផ្សព្វផ្សាយ បំផុសចលនាប្រជា ជន បង្វែររចនាសម្ព័ន្ធផលិត បង្វែរពូជដំណាំសត្វចិញ្ចឹមបានប្រជាជនយកចិត្តទុកដាក់ ជួយឱ្យសេដ្ឋកិច្ចគ្រួសារប្រជាជនលើភូមិសាស្រ្តមានភាពវិវឌ្ឍន៍យ៉ាងច្បាស់៕

  អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.