• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

សមាគមអតីតយុទ្ធជនខេត្តត្រាវិញ៖ ពង្រីកទម្រង់ឧបត្ថម្ភគ្នាចាកផុតភាពក្រីក្រស្ថិរភាព

22/12/2020 10:06

ដើម្បីពង្រីកអត្តចរិត «កងទ័ពអ៊ំហូ» សមាគមអតីតយុទ្ធជនខេត្តពង្រីកស្មារតីសាមគ្គី ឧបត្ថម្ភមិត្តរួមអាវុធឆ្លងកាត់ភាពលំបាក បំបាត់ភាពក្រីក្រ​ លំនឹងជីវភាព។ ផ្តើមពីនោះលេចឡើងគំរូអតីតយុទ្ធជនជាច្រើនក្នុងការជួយគ្នាចាកផុតភាពក្រីក្រស្ថិរភាព។

     អនុវត្តទម្រង់ «សមាជិកធូរធា មានជួយសមាជិកក្រីក្រចាកផុតភាពក្រីក្រស្ថិរភាព» សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបំបាត់គ្រួសារសមាជិកក្រីក្របាន ៧២០គ្រួ។ ជាពិសេសបណ្តាសមាគមមូលដ្ឋានតែងច្បាមជាប់ជាមួយភាពជាក់ស្តែង ក្តាប់ច្បាស់ និងពិភាគគ្រួសារក្រីក្រនីមួយៗតាមបែបផែនប្រសព្វថ្លឹងថ្លែងពហុសណ្ឋាន មានផែនការ មាននីតិវិធី និងមានកម្រិតបំបាត់ភាពក្រីក្រជារៀងរាល់ឆ្នាំ។ ឆ្លងតាមរយៈនោះសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់កសាងបានទម្រង់ឆ្នើមជាច្រើនបំបាត់ភាពក្រីក្រសម្រាប់កម្មាភិបាល សមាជិក ដូចជាទម្រង់ចិញ្ចឹមគោមេ ទម្រង់ចិញ្ចឹមគោបន្ធាត់បន្ធំ ចិញ្ចឹមទា ។ល។ បច្ចុប្បន្ន ទម្រង់កំពុងពង្រីកបានប្រសិទ្ធភាពរួមចំណែកបំបាត់បាន ១.០៦៩/ ១.២៩៣ គ្រួសារសមាជិកក្រីក្រ។ គិតមកទល់ពេលនេះ ទូទាំងខេត្តនៅមានសមាជិកក្រីក្រចំនួន ២២៤ រូប ស្រូបយកអត្រាចំនួន ១,១១% ប្រៀបជាមួយចំនួនសមាជិករួម។  បច្ចុប្បន្នមាន ៤៩/១០៦ ឃុំ សង្កាត់ ទីប្រជុំជនរបស់ ៣/៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងគ្មាននៅមានគ្រួសារអតីតយុទ្ធជនក្រីក្រឡើយ ផ្តើមពីការបង្កបង្កើតបានទម្រង់ផលិត ចិញ្ចឹមសត្វបានរួមចំណែកដោះស្រាយឱ្យកូនប្អូនរបស់សមាជិកអតីតយុទ្ធជនជិត ២០០ រូប មានការងារធ្វើលំនឹងគិតជាមធ្យមក្នុងមួយខែទទួលបានប្រាក់ចំណូលពី ៥-៦ លានដុង។ ក្រៅពីនោះទទួលបានការឧបត្ថម្ភរបស់សប្បុរសជនឧបត្ថម្ភ មានអាសយដ្ឋានបាន២១គ្រួ។

បងថាច់ច័ន្ទថែទាំហ្វូងគោ។

     ជ្រោមជ្រែងជាមួយចលនា«សមាជិកធូរធា មាន ជួយសមាជិកក្រីក្រចាកភាពក្រីក្រស្ថិរភាព» សមាជិកជាច្រើនបង្កបានទម្រង់ពង្រីកសេដ្ឋកិច្ច លើកកម្ពស់ជីវភាពក្លាយជាគំរូសម្រាប់សមាជិកជាច្រើនត្រាប់តាម។ តួយ៉ាងដូចជាបងថាច់ច័ន្ទ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង បានសមាគមអតីតយុទ្ធជនខេត្តជ្រើសស្ងើចសរសើរពីទម្រង់ចិញ្ចឹមគោ។ គ្រួសារបងជាគ្រួសារក្រីក្រ ជាមួយឆន្ទៈប្តេជ្ញា មានបំណងចាកផុតភាពក្រីក្រ ឧស្សាហ៍ច្នៃប្រតិដ្ឋ មិនបង្អង់រៀនសូត្របទពិសោធន៍​អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស។ ក្នុងដំណាក់កាលចិញ្ចឹមគោមេ និងគោបន្ធាត់បន្ធំ បងស្រាវជ្រាវកែប្រែរបៀបច្នៃចំណីធ្វើយ៉ាងណាឱ្យគោឆាប់ធាត់ធំ មិនសូវបង់កម្លាំងថែទាំ លក់បានតម្លៃខ្ពស់។ គិតមកទល់ពេលនេះគ្រួសារបងបានរួចចាកភាពក្រីក្រ ក្លាយជាគ្រួសារធូរធា កូនទាំងពីរនាក់  រៀនសូត្របានសម្រេចគោលបំណង។ ផ្តើមពីលទ្ធផលនោះ បងថាច់ច័ន្ទ បានណែនាំ និងជួយឧបត្ថម្ភសមាជិកជាច្រើនក្នុងសាខាសមាគមរួមគ្នាឈានឡើយ។ បច្ចុប្បន្នសាខាសមាគមគ្មាននៅមានគ្រួសារសមាជិកអតីតយុទ្ធជនក្រីក្រឡើយ។

     លោកឡេថាញ់ទ្រៀង ប្រធានសមាគមអតីតយុទ្ធជនខេត្តត្រាវិញបានឱ្យដឹង៖ ជ្រួតជ្រាបសារលិខិតណែនាំលេខ ៦៣៤/cv-CCB​ ចុះថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០១៦ «ស្តីពីបំផុសចលនាគ្រួសារសមាជិកធូរធា​ មានជួយគ្រួសារក្រីក្រពង្រីកទូលាយទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព បំបាត់ភាពក្រីក្រស្ថិរភាព» សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានកសាងផែនការ កម្មវិធីច្បាស់លាស់ ក្នុងនោះមានតម្រូវឱ្យកម្មាភិបាល សមាជិកចាត់តាំងអនុវត្ត រិះរកទម្រង់មានប្រសិទ្ធភាព មានភាពសាយភាយ ពង្រីកទូលាយ ធ្វើឱ្យសមាជិកជាច្រើនកាន់តែលើកកម្ពស់ប្រសិទ្ធភាពពង្រីកការផលិត ធ្វើមានស្របច្បាប់។ សមាគមគ្រប់លំដាប់ថ្នាក់ មានរបៀបធ្វើពូកែ និងមានប្រសិទ្ធភាពជួយដល់សមាជិកសមាគមអតីតយុទ្ធជនជាច្រើនមានស្មារតីយល់ដឹងខ្ពស់ក្នុងការសាមគ្គីជួយគ្នាទៅវិញទៅមក។ ការជួយគ្នានោះគឺដោយបន្ទុកសមមិត្ត មិត្តរួមអាវុធក្នុងជីវភាពសាមញ្ញ។ លើមូលដ្ឋានសម្រេចបាន បង្កជាគ្រឹះធារឱ្យសមាគមអតីតយុទ្ធជនខេត្តដាក់ចេញគោលដៅ ភារកិច្ច ដំណោះស្រាយបំបាត់ភាពក្រីក្រស្ថិរភាពបានល្អប្រសើរជាងសម្រាប់ដំណាក់កាល ០៥ ឆ្នាំ (២០២១-២០២៥) ជាបន្តទៀត៕ 

អត្ថបទ -​ រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។

  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

Hoàn thiện dự thảo Luật Việc làm (sửa đổi): Bảo vệ người lao động, thích ứng chuyển đổi số, thúc đẩy công bằng xã hội

Tuyên dương 09 Đội viên tiêu biểu trong công tác Đội và phong trào thiếu nhi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.