• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

សមាគមសហព័ន្ធន៍នារីឃុំតឹងហ្វា បង្កើនចំណេះដឹងអំពីច្បាប់ជូនបងប្អូននារីខ្មែរ

18/03/2025 09:41

សមាគមសហព័ន្ធន៍នារីឃុំតឹងហ្វា ស្រុកទីវកឹងមានសមាជិកា ១.៣៣៩ នាក់ ក្នុងនោះ ៤៥% ជាជនជាតិខ្មែរ។ ដើម្បីជំនួយឲ្យសមាជិការួមបង្កើនចំណេះ ដឹងអំពីច្បាប់ សមាគមនារីឃុំបានចាត់តាំងផ្សព្វផ្សាយច្បាប់ដោយច្រើនរូប ភាពដូចជា៖ ផ្សាយព័ត៌មាន សំណេះសំណាលប្រធានបទភ្ជាប់ជាមួយនឹងប្រជុំ ជីវភាពសាខាសមាគមនារីបណ្តាភូមិ។ល។

ថ្នាក់ដឹងនាំសមាគមនារីឃុំ និងបណ្តាអង្គការមហាជនឃុំអញ្ជើញទៅដល់ ផ្ទះបងថាច់ធីដារ៉េត (ទី ២ រាប់ពីឆ្វេង) ផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធដល់នារី។

សាខាសមាគមនារីភូមិត្រអូរវែងថ្មី មានសមាជិការួម ២២៥ នាក់ ក្នុងនោះ ៩៦% ជាជនជាតិ ខ្មែរ។សាខាសមាគមតែងយកចិត្តទុកដាក់ បង្កលក្ខណៈឲ្យសមាជិកា បងប្អូននារីជនជាតិខ្មែរចូលរួមពិធីផ្សព្វផ្សាយច្បាប់ ដែលសមាគមថ្នាក់លើចាត់តាំង។
បងថាច់ធីដារ៉េត នៅភូមិអូរវែងថ្មីបានឲ្យដឹង៖ កាលពីមុនប្រសិនបើប្ដីខ្ញុំនិយាយមិនគប្បីចំពោះខ្ញុំទេនោះ ពេលខ្ញុំនិយាយរកហេតុផលវិញ ច្រើនតែឈ្លោះប្រកែកគ្នាក្នុងគ្រួសារ។ ម្ល៉ោះហើយ ទើបខ្ញុំតែងនៅស្ងៀមឲ្យរឿងរ៉ាវកន្លងផុតទៅ។  លុះបានរៀនសូត្រចំណេះដឹងអំពីច្បាប់ក្នុងនោះ មានច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារច្បាប់ សមភាពភេទជាដើម ជំនួយឲ្យខ្ញុំមានស្មារតីរឹងប៉ឹងជាងមុន។ មានពេលខ្លះ ប្ដីខ្ញុំគាត់មាននអាការៈមិនគប្បីចំពោះខ្ញុំៗក៏លើកយកមាត្រាមួយចំនួនក្នុងច្បាប់ មកនិយាយដូចជា៖ ក្នុងច្បាប់សមភាពភេទមាន ចែងថា “បុរស ស្រ្តី មានសិទ្ធស្មើគ្នាលើគ្រប់វិស័យ ក្នុងជីវភាពសង្គម និងគ្រួសារ។ បុរស ស្រ្តីមិនគួរប្រកាន់ភេទគ្នាឡើយ។ល។ តាំងពីនោះមកប្ដីខ្ញុំក៏បង្កើនការយល់ដឹង និងគាំទ្រយោបល់ខ្ញុំ រួចប្ដី ប្រពន្ធខ្ញុំតែងគោរពគ្នាទៅវិញទៅមកសាមគ្គីគ្នាកសាង គ្រួសារសុភមង្គលរហូតមក។
ក្នុងឆ្នាំ ២០២៤ និង០២ ខែ ដើមឆ្នាំ ២០២៥  សមាគមសហព័ន្ធន៍នារីឃុំតឹងហ្វា សហការជាមួយសមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ចាត់តាំងផ្សព្វផ្សាយច្បាប់បាន ១២៣ លើក ជូនសមាជិកាបងប្អូននារីជាង ៤.៥០០ លើកនាក់។ ក្នុងនោះមាន សមាជិកាបងប្អូននារីជនជាតិខ្មែរ  ៤៦% ចូលរួម។ តាមរយៈនោះ ជំនួយឲ្យបងប្អូនបង្កើនការយល់ដឹងអំពីគោលការណ៍ គោលមាគ៌ានយោបាយច្បាប់របស់បក្ស និងរដ្ឋនិយាយរួមខ្លឹមសារពាក់ព័ន្ធដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់នារី និងកុមារី និយាយដោយឡែក។
អ្នកស្រីផាងធីបិតហាន់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ្វា បានឲ្យដឹង៖ការផ្សព្វផ្សាយច្បាប់ ជូនបងប្អូននារី ក្នុងនោះមានបងប្អូននារីជនជាតិខ្មែរ ជាភារកិច្ចសំខាន់ដែលសមាគមនារីឃុំអនុវត្តល្អជាច្រើនឆ្នាំកន្លង។ ដើម្បីបន្តការអនុវត្តន៍ ល្អភារកិច្ចនោះ រដ្ឋអំណាចឃុំបានចង្អុលការសមា គមនារីឃុំសហការជាមួយព្រះចៅអធិការ គណៈអារាមភិបាលវត្តអូរវែងថ្មី ជាវត្តព្រះពុទ្ធសាសនាមហានិកាយខ្មែរក្នុងឃុំ។ តាមរយៈនោះ សមាគម នឹងផ្សព្វផ្សាយច្បាប់ភ្ជាប់ជាមួយនឹងការប្រជុំជីវភាពសាសនារបស់បងប្អូននារីជនជាតិខ្មែរនៅនឹងវត្ត។ នេះជាវិធីសាស្រ្តផ្សព្វផ្សាយមានប្រសិទ្ធភាពពិតប្រាកដ ពីព្រោះនៅពេលប្រជុំជីវភាពសាសនា នៅនឹងវត្តតែងមានបញ្ញវន្ដចូលរួមយ៉ាងកុះករ  ក្នុងនោះមានព្រះចៅអធិការ គណៈអារាមាភិបាល វត្ត អ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរ។ល។ ព្រះចៅអធិការវត្ត និងអ្នកទាំងនោះនឹងចូលរួមផ្សព្វផ្សាយច្បាប់ជាភាសាខ្មែរ ដើម្បីសមាជិកា បងប្អូននារីជនជាតិខ្មែរងាយយល់៕    អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.