20/11/2020 07:46
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ជូនទឹកប្រាក់ឧបត្ថម្ភប្រជាជនភូមិភាគកណ្ដាល ។ រូបថតៈ តឹងតាយ
កាលពីថ្ងៃទី ១៣ វិច្ឆិកា ព្រះឧបជ្ឈាយ៍គឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវរួមជាមួយ សមាជិករបស់សមាគមបាននិមន្តទៅកាន់ស្ថាប័ន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ ប្រគល់ជូនទឹកប្រាក់ឧបត្ថម្ភប្រជាជនភូមិភាគកណ្ដាលត្រូវរងគ្រោះទឹកជំនន់។
ស្ថិតនៅទីនេះ ព្រះឧបជ្ឈាយ៍គឹមង៉ុកត្វង បានប្រគល់ជូនទឹកប្រាក់ ២០ លានដុង ដើម្បីឧបត្ថម្ភចែករំលែកការលំបាកចំពោះប្រជាជនត្រូវរងគ្រោះទឹកជំនន់ក្នុងពេលកន្លងហើយ។ បានដឹងថា នេះជាទឹកប្រាក់ប្រិតសំចៃក្នុងការធ្វើសកម្មភាពរបស់សមាគមកន្លងហើយ ។
តាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ គិតមកទល់ពេលនេះ អំពាវនាវចូលរួមវិភាគទានបានទឹកប្រាក់ជាង ៣៨៩ លានដុងពីកម្មាភិបាល យុទ្ធជន បុគ្គលិក និយោជិត បណ្ដាអង្គការចាត់តាំងសាសនា ពលករនិងប្រជាជនលើភូមិសាស្រ្ដស្រុករួមឧបត្ថម្ភប្រជាជន ភូមិភាគកណ្ដាល តីង្វៀនជម្នះភាពអន្តរាយអាស្រ័យដោយព្យុះទឹកជំនន់បង្កឡើង ៕
តឹងតាយ-លឺវវូ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។