• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងបូកសរុបលទ្ធផលសកម្មភាពឆ្នាំ ២០២២

23/12/2022 09:43

ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ថ្លែងសង្ឃដីកានៅពិធីបូកសរុប។

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ទើបចាត់តាំងសន្និបាតបូកសរុបលទ្ធផល សកម្មភាពឆ្នាំ ២០២២ និងផ្សព្វផ្សាយសកម្មភាពសម្រាប់ឆ្នាំ ២០២៣។ និមន្ត និងអញ្ជើញចូលរួម សន្និបាតមានព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមព្រះពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍ថាច់សង ប្រធានកិត្តិយសសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ការិ យាល័យមហាផ្ទៃស្រុក និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វា។
ក្នុងឆ្នាំ ២០២២ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកអនុវត្តល្អការងារផ្សព្វផ្សាយ បណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដែលពាក់ព័ន្ធដល់ជនជាតិ  សាសនា។ ផ្ដើមពីនោះ ការយល់ដឹង និងស្មារតីភ្ញាក់រលឹករបស់ព្រះសង្ឃ ពុទ្ធបរិស័ទសន្សឹមៗបាន លើកកម្ពស់ស្ងប់ចិត្តក្នុងការរៀនសូត្រ ប្រតិបត្តិធម៌អាថ៌វិន័យ សកម្មចូលរួមបណ្ដាចលនាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន។ ក្នុងឆ្នាំ ២០២២ គណៈកម្មការអប់រំពុទ្ធិកសិក្សាស្រុក ព្រះចៅអធិការបណ្ដាវត្តក្នុងស្រុកចាត់តាំងបើកសាលាបង្រៀនអក្សរសាស្រ្តខ្មែរពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ បាន ១១៥ ថ្នាក់ ដោយមានសិស្សានុសិស្ស ២.២៦៤ អង្គ  និងរូប។ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិបាន ១៦ ថ្នាក់ មានសមណសិស្ស-យុវសិស្ស ២២៩ អង្គ និងរូប។ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិបាន ០២ ថ្នាក់ មានសមណសិស្ស និងយុវ សិស្ស ៥៦ អង្គ និងរូប។ គណៈអចិន្រ្តៃយ៍ សមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកបានឧទ្ទេសនាមសមណសិស្ស និងសិស្ស ១១១ អង្គ និងរូបឲ្យគណៈកម្មាធិការអប់រំពុទ្ធិកសិក្សាខេត្តបត់បែងតាមបណ្ដាថ្នាក់បាលី ខ្មែរក្នុងស្រុក។ ការងារចាត់តាំងសមាគមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើក កម្ពស់។ សមាគមបានចលនាព្រះសង្ឃ ពុទ្ធបរិស័ទ ឲ្យសកម្មចូលរួមអនុវត្តល្អបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ បំផុតគឺចលនាកសាងឃុំជនបទថ្មី ស្រុកជនបទថ្មី។ ជាពិសេស ក្នុងឆ្នាំ ២០២២ សមាគមស្រុកអនុវត្តល្អការងារសប្បុរសធម៌សង្គម សរុបជាថវិកាជាង ៣,៥ ពាន់លានដុង។
ឆ្នាំ ២០២៣ សមាគមនឹងបន្ដអនុវត្តល្អការងារ បួសរៀនប្រតិបត្តិធម៌អាថ៌វិន័យ។ ជំរុញមាំការងារអប់រំ-បណ្ដុះបណ្ដាលសមណសិស្ស កូនចៅពុទ្ធបរិស័ទ អនុវត្តល្អការងារវប្បធម៌ សង្គម ការងារសប្បុរសធម៌។ ត្រៀមបម្រុងបេក្ខភាពចាត់តាំង មហាសន្និបាត​​សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក នីតិកាលទី ៧ អាណត្តិកាល ២០២៣ -២០២៨។

ប្រគេនលិខិតសរសើរដល់សមូហភាពដែលមានស្នាព្រះហស្តឆ្នើម។ រូបថត៖ ឌិញកាញ់
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត បានស្ងើចសរសើរបណ្ដាលទ្ធផលដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងសម្រេចបានក្នុងឆ្នាំ ២០២២។ ឆ្នាំ ២០២៣ សង្ឃឹមថាសមាគមស្រុកនឹងបន្តជ្រោងខ្ពស់ស្មារតីសាមគ្គី ខិតខំអនុវត្តសម្រេចល្អភារកិច្ចដែល បានដាក់ចេញ បំផុតគឺការងារប្រតិបត្តិធម៌អាថ៌វិន័យភ្ជាប់ជាមួយការផ្សព្វផ្សាយច្បាប់។ អនុវត្តល្អការងារសប្បុរសធម៌ និងត្រៀមបម្រុងឲ្យបានល្អបេក្ខភាពសម្រាប់មហាសន្និបាតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក អាណត្តិកាល ២០២៣-២០២៨។ 
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង បានប្រគេនលិខិតសរសើរដល់សមូហភាព ០៧ កន្លែង និងបុគ្គល ១៩ អង្គ និងរូបដែលមានស្នាព្រះហស្តឆ្នើមក្នុងការងារសប្បុរសធម៌ក្នុងឆ្នាំ ២០២២៕       ឌិញកាញ់-ថាច់ហ្វាង

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.