10/08/2021 08:25
លោកង្វៀងក្វឹកថាំង ប្រធានសមាគមកាកបាទក្រហមស្រុកកូវកែឲ្យដឹង៖ ស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលស្មុគស្មាញ ជះឥទ្ធិពលដល់ជីវភាពរបស់ប្រជាជន ជាពិសេស គឺអ្នកក្រីក្រ ពលករប្រកបរបរមិនលំនឹង និងមុខសញ្ញាអន់ខ្សោយក្នុងសង្គម។ ផ្តើមពីនោះសមាគមកាកបាទក្រហមស្រុកកូវកែរួមជាមួយបណ្ដាអង្គការមហាជន សប្បុរសជន ចូលរួមជាមួយបណ្តាអង្គការមហាជន សកម្មប្រមូលបណ្ដាប្រភពកម្លាំងសង្គមឧបត្ថម្ភ កងកម្លាំងកំពុងបំពេញភារកិច្ចនៅសមរភូមិមុខបង្ការទប់ស្កាត់ជំងឺ និងប្រជាជនក្រីក្រ។ គិតមកដល់បច្ចុប្បន្ន សមាគមកាកបាទក្រហមស្រុក ចលនាបានថវិកាជាង ២០០ លានដុង និងអំណោយ សម្ភារប្រើប្រាស់ចាំបាច់ គិតជាតម្លៃជិត ៩០០ លានដុង។
រថយន្តដឹកជញ្ជូនអំណោយឧបត្ថម្ភប្រជាជនទីក្រុងហូជីមិញ និងបិញយឿង។
ជ្រោមជ្រែងចូលរួមឧបត្ថម្ភប្រជាជននៅតំបន់ជះឥទ្ធិពលអំពីអាសន្នរោគកូវីដ-១៩ សមាគមកាកបាទក្រហមស្រុកកូវកែបានផ្សព្វផ្សាយ ចលនាកម្មាភិបាល សមាជិកយុវវ័យ យុវជន ស្ម័គ្រចិត្ត និងបណ្តាអាជីវកម្មនៅក្នុងនិងក្រៅខេត្ត។ សម្ភារ និងប្រាក់ដែលចលនានោះ បានបញ្ជូនទៅឲ្យស្រុកនាំយកទៅឧបត្ថម្ភនៅទីក្រុងហូជីមិញ ខេត្តបិញយឿង ឡុងអាង។ល។ បណ្តាតំបន់ត្រូវហ៊ុមព័ទ្ធ ចត្តាឡីស័កប្រមូលផ្តុំ និងមាមីងកំពុងជួបលំបាកនៅលើភូមិសាស្ត្រខេត្ត។
យោងតាមលក្ខណៈសេដ្ឋកិច្ច កិច្ចការរបស់មនុស្សម្នាក់ៗ “ នរណាមានអីគបវាល់នោះ” ដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋានបង្ក្រាបអាសន្នរោគ។ បងស្រីថាច់ធីមីណា នៅភូមិផុងភូទី ៣ ឃុំផុងភូ បានយកប្រាក់ប្រិតសំចៃរបស់គ្រួសារ ២,៩ លានដុង ឧបត្ថម្ភកងកម្លាំងសមរភូមិមុខបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ចំណែកលោកមាថាច់ហឿង នៅភូមិបាម៉ី ឃុំហ្វាអឹងចែករំលែកថា៖ គ្រួសារខ្ញុំក៏មានបំណងចូលរួមកម្លាំងក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផងដែរ ពេលបានសមាគមកាកបាទក្រហមស្រុកកូវកែបំផុសចលនា ខ្ញុំក៏បានឧបត្ថម្ភបន្លែ ផ្លែឈើរបស់គ្រួសារចំនួន ៥០ គីឡូក្រាមដល់មាមីងនៅតំបន់ហ៊ុមព័ទ្ធ។ ថ្វីត្បិតគិតជាតម្លៃតិចតួចពិតមែន ប៉ុន្តែនេះជាទឹកចិត្តរបស់គ្រួសារខ្ញុំជូនចំពោះប្រជាជនដែលកំពុងរងឥទ្ធិពលអំពីអាសន្នរោគ។
ក្នុងរយៈពេលកន្លង សមាគមកាកបាទក្រហមស្រុកកូវកែទទួលបានការឧបត្ថម្ភថវិកា និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនពីបណ្ដាអង្គការចាត់តាំង បុគ្គល សប្បុរសជន ដើម្បីរួមកម្លាំងជាមួយសហគមន៍បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ សង្ឃឹមថា ក្នុនៅពេលខាងមុខ សមាគមនឹងបន្តទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភច្រើនជាងទៀតពីសប្បុរសជន ដើម្បីរួមកម្លាំងបង្ក្រាបអាសន្នរោគជំងឺកូវីដ-១៩។ លោកង្វៀងក្វឹកថាំង ឲ្យដឹងបន្ថែមដូច្នោះ៕
អត្ថបទ-រូបថត៖ សុខា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។