31/08/2020 08:58
លោកមាស៊ើងង៉ុកគីម កើតឆ្នាំ ១៩៥១ នៅភូមិ ពិសី ឃុំភឿងថាញ់ ស្រុកកាងឡុង។ លោកមា បានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយចលនា មាមីងខ្មែរចូលរួមកសាងភូមិពិសីសម្រេចលក្ខឋានភូមិវប្បធម៌ជនបទថ្មីកាលពីខែមេសា ឆ្នាំ ២០១៩។ ឆ្នាំ ២០១៩ លោកមាស៊ើងង៉ុកគីមបានគណៈកម្មាធិការប្រជាជន ខេត្តជូនប័ណ្ណ សរសើរអំពីស្នាដៃ " ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ ចំពោះការងារជនជាតិនិងគោលនយោបាយជនជាតិនៅលើភូមិសាស្ត្រខេត្ត ដំណាក់ កាល ២០១៤‑២០១៥ " និងប័ណ្ណសរសើរសម្រេច "ស្នាដៃឆ្នើមក្នុងការអនុវត្តន៍កម្មវិធីគោល ដៅជាតិកសាងជនបទថ្មី " ។
ឆ្នាំ ២០១៧ លោកមាស៊ើងង៉ុកគីមចូលរួមក្លឹប "ផ្សព្វផ្សាយអប់រំមុខសញ្ញាជ្រួសជ្រុល " នៅភូមិ ពិសីឃុំផុងថាញ់ ស្រុកកាងឡុង។ ជាមួយតួនាទីជាសមាជិកក្លឹប អ្នកមានប្រជា ប្រិយភាពក្នុងតំបន់ជនជាតិខ្មែរ លោកមា តែងម្ចាស់ការសហការជាមួយបណ្តាអង្គការមហាជនភូមិផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់បក្សនិងរដ្ឋដល់ប្រជាជនក្នងភូមិ ទាំងមូលនិងសកម្មផ្សព្វផ្សាយ ចលនាមាមីងខ្មែរ ចូលរួមកសាងចលនាប្រជាជនទាំងមូលបង្ការ បង្រ្កាបពិរុទ្ធជន ដើម្បី រួមចំណែករក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនៅមូលដ្ឋាន។ តាំងពីចូលរួមក្លឹបមកទល់ពេលនេះ គាត់អប់រំមុខសញ្ញាបាន ២២ នាក់ ឪ្យកែប្រែខ្លួនល្អវិញ។ បច្ចុប្បន្ន អ្នកទាំងនោះក៏បានកែប្រែខ្លួនហើយខិតខំរកស៊ីត្រឹមត្រូវវិញ។ ក្រៅពីនោះគាត់នៅទាំងគ្រប់គ្រងអប់រំមុខសញ្ញា ០៣ នាក់ទៀតនៅមូលដ្ឋានដែលច្រើនតែ ផឹកស្រា បៀ បើកបរម៉ូតូខុសច្បាប់ ។ល។
មីងស៊ើងធី ស.អាយុ ៤៥ ឆ្នាំ នៅភូមិពិសី ឃុំផុងថាញ់ មានកូនម្នាក់ច្រើនបង្កររឿងអ៊ុកឡុក ប្របួលគ្នីរគ្នាផឹកស៊ីពេលយប់ កូនគាត់ក៏បានលោកមា ស៊ើងង៉ុកគីមអប់រំសម្រេចជោគជ័យ។ មីងស៊ើងធី ស. បានឲ្យដឹងថា៖ ខ្ញុំមានកូនប្រុស ០២ នាក់ ។ ម្នាក់ស្លូតបូតត្រឹមត្រូវណាស់ ម្នាក់ទៀតតែងសេពគប់មិត្តភក្តិស្រាបៀប្រណាំងម៉ូតូ មិនយូរប៉ុន្មានវាក៏ដូចមិត្តភ័ក្ដរបស់វាដែរ។ឪពុកម្តាយ មាមីង អប់រំ វាមិនស្តាប់តាមឡើយ។ សំណាងល្អវាមាននិស្ស័យជាមួយលោកមាគីម បានគាត់ជួយអប់រំ បច្ចុប្បន្ន វាភ្ញាក់រលឹកហើយ មិនទៅប្រព្រឹត្តអំពើខុសឆ្គងដូចពីមុនទៀតវាតែងព្យាយាម ប្រកបការងាររកស៊ីជានិច្ច។ ខ្ញុំសប្បាយចិត្តហើយអរគុណដល់លោកមាគីមច្រើនណាស់។
ដើម្បីអប់រំមុខសញ្ញាប្រព្រឹត្តអំពើខុសឆ្គងបានសម្រេចជោគជ័យ លោកមាស៊ើងង៉ុកគីម បានសំណេះសំណាលថា៖ មុននឹងចលនា អប់រំក្មួយៗខ្ញុំច្រើនទៅជួបឪពុកម្តាយក្មួយៗសំណេះសំណាលស្វែងយល់អំពីចិត្តសាស្រ្តរបស់វា។ បន្ទាប់មកខ្ញុំក៏ធ្វើការស្និទ្ធស្នាលជា មួយក្មួយៗ។ លុះក្មួយៗស្និទ្ធស្នាលជាមួយខ្ញុំហើយ ខ្ញុំក៏ទូន្មាន អប់រំ ណែនាំក្មួយៗពីរបៀប រស់នៅល្អ រស់នៅយ៉ាងណាដើម្បីមានប្រយោជន៍ដល់ខ្លួន និងសង្គម។ ឆ្លងតាមរយៈនោះ ក្មួយៗមានស្មារតីភ្ញាក់រលឹក យល់ពីកំហុសរបស់ខ្លួនរួចកែប្រែខ្លួនបាន ល្អ។
លោកង្វៀងវ៉ាំងកឿង លេខាសាខាបក្សភូមិពិសី ឃុំផុងថាញ់ ស្រុកកាងឡុងបានឲ្យដឹង៖ភូមិពិសីមានប្រជាជន ៥១០ គ្រួសារ ក្នុងនោះគ្រួសារជនជាតិខ្មែរជាង ៧០%។ ការងារផ្សព្វគោលការណ៍គោល នយោបាយច្បាប់របស់បក្សនិងរដ្ឋជួបប្រទះបញ្ហាលំបាកច្រើន។ ថ្វីត្បិតដូច្នោះក្តី សាខាបក្ស រដ្ឋអំណាចភូមិទទួលបានការចូលរួមយ៉ាងសកម្មរបស់លោកមាស៊ើងង៉ុកគីមក្នុងការងារផ្សព្វផ្សាយជួយឲ្យមាមីងខ្មែរយល់ដឹងនិងអនុវត្តល្អគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ។ ទន្ទឹមនឹងនោះ គាត់នៅទាំងមានទេពកោសល្យក្នុងការអប់រំយុវជនដែលជ្រុលជ្រួសប្រព្រឹត្តអំពើខុសឆ្គង យល់ ពីកំហុសរបស់ខ្លួនរួចកែប្រែខ្លួនបានល្អវិញ។ ភូមិពិសី ឃុំផុងថាញ់អនុវត្តសម្រេចលក្ខឋានភូមិវប្បធម៌ ជនបទថ្មីដូចសព្វថ្ងៃអាស្រ័យមានការរួមចំណែកយ៉ាងសកម្មរបស់លោកមាស៊ើងង៉ុកគីម៕ អត្ថបទ‑រូបថត៖ សុជា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។