11/12/2020 09:30
លោកថាច់ភឿកបិញ សួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ។
កាលពីថ្ងៃទី ០៤ ធ្នូ ក្នុងលើកទៅបំពេញសកម្មភាពនៅទីផ្សាររួមខេត្តយ្វៀងហាយ លោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានទទួលបន្ទុកក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តត្រាវិញបានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍លើភូមិសាស្រ្ដទីផ្សាររួមខេត្តយ្វៀងហាយ។
នៅបណ្ដាកន្លែងដែលអញ្ជើញទៅសួរសុខទុក្ខ លោកថាច់ភឿកបិញបានធ្វើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលនិងលើកទឹកចិត្តសម្ដែងនូវការដឹងគុណដល់បណ្ដាវីរយុទ្ធជនពលី អ្នកមានសគុណក្នុងបុព្វហេតុតស៊ូរំដោះជនជាតិ។ ទន្ទឹមនឹងនោះបានអះអាងថាបក្ស រដ្ឋនិងប្រជាជន តែងកត់ត្រានូវសគុណនិងយកចិត្តទុកដាក់យ៉ាងវិសេស ដើម្បីថែទាំគ្រួសារគោល នយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ រួមចំណែកជួយឲ្យ គ្រួសារគោលនយោបាយ កែលម្អជីវភាពនិងធានាសុខុមាលភាពសង្គម៕
មិញទ្រី-លឺវវូ
ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។