• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

រឹតបន្តឹងចំណងសាមគ្គីរវាងបណ្តាសាសនាដើម្បី រួមគ្នារកភាពជឿនលឿន

08/01/2021 08:01

ទោះបីមានរបៀបប្រជុំជីវភាពសាសនាខុសគ្នា ការប្រតិបត្តិសាសនាខុសគ្នា ការឆាន់ទួលទានភោជនាហារខុសគ្នា។ល។ក៏ដោយ ​ប៉ុន្តែបណ្តាអង្គ-លោកអ្នកមុខអ្នកការបណ្តាសាសនាតែងមានចំណុចរួមតែមួយនោះគឺការចលនាបរិស័ទឱ្យប្រតិបត្តិល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ។

 

បណ្តាអង្គ-លោកអ្នកមុខអ្នកការសាសនាស្រុកកូវង៉ាងចូលរួមប្រជុំជីវភាពនយោបាយ។

         ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានថេរដីកាថា៖ បច្ចុប្បន្ននេះ ស្មារតីសាមគ្គីរបស់បណ្តាអង្គ-លោកអ្នកមុខអ្នកការបណ្តាសាសនាបានរក្សាដោយកម្រិតខ្ពស់។ អង្គ-លោកអ្នកនីមួយៗ មានការប្រតិបត្តិសាសនាខុសគ្នា ការចាត់តាំងប្រជុំជីវភាពសាសនាខុសគ្នា ប៉ុន្តែអង្គ-លោកអ្នកទាំងនោះមានការក្រេបជញ្ជក់រួមអំពីគោលការណ៍ គោលមាគ៌ាគោលនយោបាយ ក្រឹត្យច្បាប់របស់បក្សនិងរដ្ឋដើម្បីបន្តការផ្សព្វផ្សាយដល់ពុទ្ធបរិស័ទរបស់ខ្លួនឱ្យអនុវត្តបានល្អប្រសើរជាង។ បណ្តាការរួមចំណែករបស់អង្គ-លោកអ្នកទាំងនោះជាការ បង្កើនពីចរិតវប្បធម៌នៃមនុស្សជាតិយ៉ាងជ្រាលជ្រៅ។ បច្ចុប្បន្ននេះមានអង្គ-លោកអ្នកខ្លះមិនត្រឹមតែជាអង្គ-លោកអ្នកមុខអ្នកការសាសនាប៉ុណ្ណោះទេ អង្គ-លោកអ្នកទាំងនោះនៅទាំងចូលរួមជាមួយបណ្តាអង្គការចាត់តាំងនយោបាយសង្គមដូចជា៖ រណសិរ្ស សម័្ពន្ធយុវជន តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ល។ ប្រការនោះនៅរៀងរាល់សម័យប្រជុំ ការប្រជុំជីវភាពតែងមានយោបល់ជជែក ពិភាក្សាបណ្តាចំណុចពូកែ ចំណុចថ្មីដើម្បីឆ្ពោះទៅដល់ការធ្វើសកម្មភាពនាំមកផលប្រយោជន៍ដល់បរិស័ទ។ លោកអ្នកមុខអ្នកការបណ្តាសាសនាធ្វើជាគំរូឈានមុខក្នុងបណ្តាចលនាដូចជា៖ ចលនាកម្លាំងប្រជាជនចូលរួមកសាងជនបទថ្មី ថ្កោលទោសបទល្មើស ការពារសន្តិសុខមាតុប្រទេស  រួមជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តសម្រេចបណ្តាកម្រិតផែនការដាក់ចេញ បើសិនជាមានជនអាក្រក់បង្កការបែកបាក់សាមគ្គីភាពរវាងបណ្តាជនជាតិ រវាងបណ្តាសាសនា ការផ្សព្វផ្សាយសាសនាខុសច្បាប់។ល។ តែងបានជូនដំណឹងដល់ផ្នែកមានសមត្ថកិច្ចពិនិត្យវិនិច្ឆ័យ។ តួយ៉ាងដូចក្នុងរយៈពេលកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង សហការជាមួយផ្នែកពាក់ព័ន្ធដោះស្រាយករណីព្រះសង្ឃ យុវជនជាង ១០ ករណីធ្វើខុសពី ការកំណត់របស់ច្បាប់ បង្កឥទ្ធិពលដល់សន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តាមូលដ្ឋាន វត្តអារាម នាំយកភាពសុខសាន្តជូនភូមិស្រុក វត្តអារាមវិញ។

         ព្រះតេជគុណធិចលេសី ព្រះចៅអធិការវត្តភៀកថាញ់ (ឃុំម៉ីហ្វា ស្រុកកូវង៉ាង) ចែករំលែក៖ រយៈពេលកន្លង បណ្តាសកម្មភាពរបស់បណ្តាអង្គ-លោកអ្នកមុខអ្នកការសាសនាគឺឆ្ពោះទៅរកភាពជឿនលឿនរបស់សង្គមក្រោមការដឹកនាំរបស់បក្ស ជួយឱ្យមនុស្សមានការយោគយល់គ្នា និងស្រឡាញ់រាប់អានគ្នាជាង។ គិតដោយឡែកតែអំពីទង្វើរួម ជារៀងរាល់ឆ្នាំឱ្យតែជិតដល់បុណ្យតេត បណ្តាអង្គក្នុងគណៈប្រតិបត្តិការសមាគមពុទ្ធសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកតែងបម្រុងពេលនិមន្តទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតដល់គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក រណសិរ្សស្រុក ចលនាឧបត្ថម្ភចង្ក្រានបាយមេត្តាធម៌នៅតាមបណ្តាមន្ទីរពេទ្យ​ឧបត្ថម្ភអំណោយ លំនៅឋាន​ដល់បណ្តាស្ថានភាពលំបាក។ល។ ទង្វើទាំងនោះកាន់តែបញ្ជាក់ស្មារតីសាមគ្គីរវាងបណ្តានិកាយសាសនាដើម្បីអនុវត្តគោលដៅពីព្រោះភាពជឿនលឿនរបស់សង្គមរបស់មនុស្សជាតិ។ បច្ចុប្បន្នអង្គ-លោកអ្នកមុខអ្នកការជាច្រើនរបស់បណ្តាសាសនាតែងបានមហាជនជ្រើសធ្វើជាអ្នកមានប្រជាប្រិយភាព។​ អាស្រ័យហេតុនោះ ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពរបស់ខ្លួនធ្វើជាគំរូឆ្នើមក្នុងជនរួមជាតិភាគតិច​ គឺជាការផ្សព្វផ្សាយជាក់ស្តែងគោលការប្រជាចលនា គោលនយោបាយជនជាតិ គោលនយោបាយសាសនារបស់បក្សរដ្ឋ ជាបង្អែករឹងមាំរបស់សមាគមបណ្តាសាសនា ជាស្ពានតភ្ជាប់រវាងសមាគមបណ្តាសាសនាជាមួយបរិស័ទ មានការជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់មហាជនបរិស័ទ។ ឆ្លងតាមរយៈនោះ ការស្ងប់ចិត្តបួសរៀនតាមច្បាប់រដ្ឋ និងច្បាប់សាសនាបានល្អប្រសើរជាង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​            អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។

  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

Hoàn thiện dự thảo Luật Việc làm (sửa đổi): Bảo vệ người lao động, thích ứng chuyển đổi số, thúc đẩy công bằng xã hội

Tuyên dương 09 Đội viên tiêu biểu trong công tác Đội và phong trào thiếu nhi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.