24/09/2020 07:04
ព្រះតេជគុណថាច់លេ ព្រះចៅអធិការវត្តសាលវ័ន(តាអោក) ឃុំចូវដៀង ស្រុកកូវកែដែលបានមនុស្សជាច្រើនស្គាល់ព្រះអង្គ ដោយហេតុព្រះអង្គមានការប្រតិបត្តិតត្រឹមត្រូវតាមធម៌អាថ៌វិន័យព្រះពុទ្ធសាសនា ចលនាប្រជាពុទ្ធបរិស័ទកសាងបណ្តាសំណង់នៅក្នុងវត្ត។ ទន្ទឹមនឹងនោះ ព្រះតេជគុណនៅទាំងផ្សព្វផ្សាយ ចលនា ប្រជាពុទ្ធបរិស័ទឱ្យអនុវត្តល្អបណ្តាចលនានៅមូលដ្ឋានទៀតផង។
រយៈពេលជាង១០ឆ្នាំទទួលនាទីជាព្រះចៅអធិការ ព្រះតេជគុណថាច់លេបានរួមជាមួយព្រះសង្ឃ គណៈអារាមាភិបាលវត្តចលនាប្រជាពុទ្ធបរិស័ទកសាងបានសំណង់ជាច្រើននៅក្នុងបរិវេណវត្តដូចជា៖ ឧបដ្ឋានសាលា សមណកុដិ ជួសជុលសំណង់បុរាណមួយចំនួនដែលមានតម្លៃអំពីស្ថាបត្យកម្ម។ល។ សំណង់នីមួយៗមានតម្លៃសាងសង់ពី៧០០-៨០០លានដុង។ សំណង់ភាគច្រើនដែលសាងសង់ថ្មីនៅក្នុងវត្ត បានព្រះតេជគុណធ្វើពុម្ពចាក់ចម្លាក់ក្បូរក្បាច់ដោយព្រះអង្គឯង ជួយឱ្យសំណង់រឹងរឹតតែមានសម្រស់ដោយសិល្បៈ វិចិត្រកម្ម។
ព្រះតេជគុណថាច់លេ មានថេរដីកាឱ្យដឹងថា៖ ក្នុងជីវភាពសង្គម ក៏ដូចជាការបួសរៀនខ្លាចតែអ្នកមិនព្រមរៀនសូត្រ ស្វែងយល់ ចុះបើទ្រាំលំបាក រៀនសូត្រស្វែងយល់អ្វីដែលអ្នកផ្សេងគេធ្វើបាន ខ្លួនយើងក៏អាចធ្វើបានដែរ។ គិតទៅមើល បើសិនសំណង់នីមួយៗនៅក្នុងវត្តដោយមានការចូលរួមសាងសង់របស់ព្រះសង្ឃគ្រប់ព្រះអង្គនោះ នឹងប្រិតសំចៃបានថវិកាដល់ទៅប៉ុន្មានសម្រាប់វត្ត។ ជាវត្តមួយស្ថិតនៅតំបន់ជ្រៅ តំបន់ឆ្ងាយតំបន់បដិវត្តន៍មានសំណង់ជាច្រើនបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមដូចជា៖ ឧបដ្ឋានសាលា សាលារៀន។ល។ អាស្រ័យហេតុនោះ ស្នងបន្តនាទីពីព្រះចៅអធិការជំនាន់មុនៗ ព្រះតេជគុណ តែងមានស្មារតីយល់ដឹងខ្ពស់ក្នុងការពង្រីក អភិរក្សវត្ថុសាក្សីដើម្បីធ្វើឱ្យល្អបន្ថែមអំពីតម្លៃប្រវត្តិសាស្ដ្ររបស់វត្ត។ ជាក់ស្តែង វត្ថុនៅក្នុងវត្តដែលព្រះចៅអធិការជំនាន់មុនប្រើប្រាស់សម្រាប់ចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ បានព្រះតេជគុណរក្សាទុកយ៉ាងប្រុងប្រយ័ត្ន ទុកដូចជារបស់ដ៏មានតម្លៃដើម្បីបញ្ជាក់សម្រាប់ការអប់រំដល់មនុស្សជំនាន់ក្រោយអំពីស្មារតីស្នេហាជាតិ។ បច្ចុប្បន្ន វត្តកំពុងរក្សាទុកវត្ថុ ២២ ប្រភេទដែលព្រះចៅអធិការជំនាន់មុនៗប្រើប្រាស់សម្រាប់ការចិញ្ចឹម លាក់បំពួនកម្មាភិបាលបដិវត្តន៍ដូចជា៖ ទីកោទឹក ថូទឹក ចង្កៀងជាដើម។
លោកមាសឺនក្វៀង នៅភូមិតាអោក ធ្លាប់បានបួសរៀននៅវត្តតាអោកបានឱ្យដឹងថា៖ ចាប់ពីពេលព្រះតេជគុណថាច់លេទទួលបន្ទុកជាព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទនៅក្នុងចំណុះវត្តមានសាមគ្គីភាពល្អប្រសើរ រាល់កិច្ចការនៅក្នុងវត្ត មុនពេលដំណើរការតែងមានការពិគ្រោះយោបល់ទូលំទូលាយក្នុងគណៈកម្មការពុទ្ធបរិស័ទ។ ផ្តើមពីនោះ ព្រះតេជគុណកាន់តែទទួលបានទំនុកចិត្ត និងការគោរពកោតក្រែងរបស់មហាជន។
មិនត្រឹមតែសង្វាតក្នុងការជួសជុលនិងសាងសង់បណ្តាសំណង់នៅក្នុងវត្តប៉ុណ្ណោះទេ ព្រះតេ ជគុណថាច់លេនៅទាំងបានមនុស្សជាច្រើនដឹងឮថាជាអង្គអនុវត្តល្អការងារសប្បុរសធម៌សង្គមទៀតផង។ ជារៀងរាល់ឆ្នាំ នាឱកាសជិតដល់ពិធីបុណ្យទានរបស់ជនរួមជាតិខ្មែរដូចជា៖ បុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី ព្រះតេជគុណតែងបម្រុងអំណោយជាង ១០០ ចំណែក អំណោយមួយចំណែកមានតម្លៃពី ៣០០.០០០-៥០០.០០០ ដុងជូនដល់មាមីងក្រីក្រនៅក្នុងឃុំ ដើម្បីសម្រាលទុក្ខលំបាកមួយចំណែករបស់អ្នកក្រីក្រ។ នៅក្នុងវត្តវិញ ជារៀងរាល់ឆ្នាំតែងទទួលចិញ្ចឹមកុមារដែលមានស្ថានភាពលំបាកជាង ១០ រូបមកស្នាក់អាស្រ័យរៀនសូត្រនៅក្នុងវត្ត។ ពេលរដ្ឋអំណាចមូលដ្ឋានចលនាបណ្ដាមូលនិធិដូចជា៖ មូលនិធិ «សុខុមាលភាពសង្គម», មូលនិធិ «ឧបត្ថម្ភគ្រោះធម្មជាតិ», មូលនិធិ «ដើម្បីជនក្រីក្រ»។ល។ ព្រះតេជគុណសកម្មរួមបំពេញដើម្បីចែករំលែករាល់ស្ថានភាពក្នុងជីវភាពដោយការរួមវិភាគទានទឹកប្រាក់ក្នុងមួយលលើកៗពី១,៥-២លានដុង។
លោកថាច់យួង លេខា បក្សឃុំចូវដៀងបានឱ្យដឹងថា៖ ព្រះតេជគុណថាច់លេជាគំរូមួយអស់ពីចិត្តដើម្បីសាសនា និងសង្គម។ ព្រះតេជគុណមានបណ្តាការរួមចំណែកក្នុងកិច្ចការពុទ្ធសាសនាកសាងវត្តអារាម អនុវត្តល្អបណ្តាចលនានៅមូលដ្ឋាន។ ផ្តើមពីនោះបានជួយឱ្យការអនុវត្តន៍ជំនឿសាសនា ការប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋរបស់ពុទ្ធបរិស័ទចំណុះវត្តបានល្អប្រសើរជាង៕
អត្ថបទ-រូបថត៖ សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។