22/06/2021 08:14
ព្រះតេជគុណគាងសល់ អានកាសែតត្រាវិញជាខេមរភាសា។
ព្រះតេជគុណមានថេដីកាថា៖ កាសែត្រាវិញជា ខេមរភាសាជាកាសែតសមស្របជាមួយបណ្តាបព្វជិត ពាំនាំបណ្តាគោលការណ៍ គោលនយោបាយ របស់បក្សនិងរដ្ឋ ជួយឲ្យអាត្មាមានការយល់ដឹងគ្រប់ វិស័យជីវភាពសង្គម។ អាត្មាចូលចិត្តអានកាសែតជា ខេមរភាសា ពីព្រោះកាសែតជាខេមរភាសាតែងមានសកម្មភាពទន្ទឹមជាមួយស្ថាប័នព័ត៌មាន លាតត្រដាង បណ្តាព្រឹត្តិការណ៍ក្នុងខេត្ត។ ទោះបីការចេញផ្សាយ យឺតជាង បើប្រៀមជាមួយបណ្តាមធ្យោបាយព័ត៌មាន ដទៃប៉ុន្តែអ្វីៗដែលបណ្តាមធ្យោបាយព័ត៌មានដទៃ មានកាសែតត្រាវិញជាខេមរភាសាក៏មានដំណឹង ទាក់ទងដល់ព័ត៌មានទាំងនោះ ដើម្បីឆ្លើយតបកាន់ តែល្អប្រសើរជាងសម្រាប់មិត្តអ្នកអាន។ កាសែតត្រាវិញជាខេមរភាសា អនុវត្តបានមាតិកា ទំព័រជំនាញមួយចំនួនសមស្របជាមួយស្ថានភាពរបស់មូលដ្ឋាន រួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋទៅក្នុងជីវភាពជនរួមជាតិខ្មែរ។
ប្រការមួយក្នុងបណ្តាប្រការដែលព្រះតេជគុណ គាងសល់សព្វព្រះទ័យ បំផុតនោះគឺ ចាប់ពីពេលអាសន្ន រោគកូវីដ-១៩ រីករាលដាលយ៉ាងស្មុគស្មាញ រួចប្រ ទេសយើងរឹតបន្តឹងការងារបង្ការ ទប់ស្កាត់អាសន្ន រោគ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយសារាចរ សារលិខិត សេច ក្តីសម្រេចចិត្ត។ល។ ទាក់ទងដល់ការងារបង្ការ ទប់ ស្កាត់អាសន្នរោគនោះ ដំណឹងទាំងនោះក៏មាននៅ លើកាសែតត្រាវិញខេមរភាសា។ ព្រះអង្គមានថេ ដីកាឲ្យដឹងបន្ថែមទៀតថា៖ បណ្តាព័ត៌មានដែលមានការទាក់ទងដល់ការបង្ការ ទប់ស្កាត់អាសន្នរោគ ក៏ជាការប្រកាសព្រមានសម្រាប់មនុស្សជាច្រើនឲ្យ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ដើម្បីរួមជាមួយបណ្តា ផ្នែកគ្រប់លំដាប់ថ្នាក់បង្ការ ទប់ស្កាត់អាសន្នរោគ។
ទន្ទឹមនឹងនោះ អាត្មាក៏ជ្រើសយកបណ្តាខ្លឹមសារ សមស្របសម្រាប់ធ្វើការផ្សព្វផ្សាយក្នុងព្រះសង្ឃ ជនរួមជាតិខ្មែរនៅបណ្តាថ្ងៃឧបោសថសីលពេលអញ្ជើញមកវត្ត។ ការចេញផ្សាយក្នុងមួយសប្ដាហ៍ ២ លេខដូចសព្វថ្ងៃដោយមានខ្លឹមសារព័ត៌មាន ព្រឹត្តិការណ៍ក្នុងខេត្តគ្រប់គ្រាន់ គឺសមស្របនឹងស្ថានភាពរបស់ខេត្តដែលមានជនរួមជាតិខ្មែររស់នៅច្រើន។
យល់ស្របតាមទង្វើ ការចូលចិត្តអានកាសែត ត្រាវិញខេមរភាសារបស់ប្រះតេជគុណគាងសល់ ព្រះតេជគុណថាច់ឡន ព្រះចៅអធិការវត្តសុរិន្ទ រាជព្រឹក្ស ជ្រៃតាសូរ(ស្លាប៉ាង)មានថេរដីកាឲ្យដឹងថា៖ ក្នុងការចាត់តាំងសកម្មភាពរបស់វត្ត ព្រះគ្រូគាងសល់បានប្រគល់បន្ទុកឲ្យទទួលលិខិត សៀវភៅ កាសែតរបស់ស្ថាប័នបក្ស រដ្ឋដែលផ្ញើមកវត្ត។ ចំពោះកាសែតត្រាវិញខេមរភាសា ក្រោយពេលបានទទួលរួចអានស្រាវជ្រាវរួចរាល់ ព្រះគ្រូតែង រៀបចំ និងដាក់ទុកកន្លែងមានរបៀបរៀបរយ។ អាស្រ័យហេតុនោះ រាល់ពេលដែលចង់រកក៏ងាយស្រួលជាង។ ដោយអាស្រ័យមានកាសែតត្រាវិញខេមរភាសា ម៉្លោះហើយបានរួមចំណែកជួយព្រះ គ្រូទទួលបានដំណឹងសំខាន់ៗជាច្រើនដើម្បីរួមជាមួយព្រះចៅអធិការ គណៈអារាមាភិបាលបំ ផុសចលនាពុទ្ធបរិស័ទអនុវត្តល្អកិច្ចការពុទ្ធសាសនា លើស្មារតីល្អទាំងសាសនា ថ្លៃថ្លាទាំងសង្គម។
អាស្រ័យមានតម្រូវការអានកាសែតត្រាវិញ ខេមរភាសា ម៉្លោះហើយព្រះតេជគុណគាងសល់ តែងតាមដានការចេញផ្សាយរៀងរាល់លេខរបស់ កាសែត បើសិនពិនិត្យឃើញដល់ថ្ងៃចេញផ្សាយ ប៉ុន្តែកាសែតមិនទាន់ចុះមកដល់វត្តនោះ ព្រះអង្គ តែងសាកសួរដល់ប្រៃសណីយ៍ ថ្នាក់ដឹកនាំមូលដ្ឋាន អំពីមូលហេតុដែលកាសែតត្រូវផ្សាយយឺតពេល។ លោក ត្រឹងវុាំងគ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានឲ្យដឹងថា៖ អាស្រ័យមានការ តាមដានជាប្រចាំបណ្តាព័ត៌មាននៅលើកាសែត ត្រាវិញខេមរភាសា ម៉្លោះហើយរយៈពេលកន្លង ពេលដែលកាសែតចុះទៅយឺត ព្រះតេជគុណគាង សល់តែងមកសួរគណៈកម្មាធិការប្រជាជនឃុំពីមូលហេតុដែលយឺត។ ហេតុនោះ បន្ទាប់មក គណៈកម្មាធិការប្រជាជនឃុំ តែងសហការ និង ចង្អុលការឲ្យប្រៃសណីយ៍ឃុំឆ្លៀតធានាពីពេលវេលាផ្សាយដល់បណ្តាវត្តនៅលើភូមិសាស្រ្ត និយាយរួម វត្តស្លាប៉ាងនិយាយដោយឡែក។ នោះ គឺក្នុងគោលដៅដើម្បីឲ្យបណ្តាអង្គដែលធ្លាប់តាមដានកាសែតស្រាវជ្រាវបន្ថែម និងសហការជា មួយរដ្ឋអំណាចមូលដ្ឋានធ្វើល្អការងារផ្សព្វផ្សាយ លើកកម្ពស់ស្មារតីប្រតិបត្តិគោលការណ៍ គោល មាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋក្នុងជនរួមជាតិខ្មែរកាន់តែបានល្អប្រសើរជាង៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។