• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 29/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ព្រះតេជគុណ ត្រឹងយ៉ឹង៖ រួមជាមួយរដ្ឋ បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩

13/08/2021 05:33

ផ្សព្វផ្សាយទឹកចិត្តមេត្តា ករុណា មុទិតា ឧបេក្ខា ដែលជាគុណធម៌សំខាន់នៃព្រះពុទ្ធសាសនា ហេតុ នោះ បព្វជិតជាច្រើនអង្គតែងរក្សាខ្ជាប់ព្រហ្មវិហារធម៌ទាំងនោះ ដើម្បីកសាងអំពើជាកុសល ជួយដល់អ្នកមានស្ថានភាពលំបាក។ ព្រះតេជគុណត្រឹងយ៉ឹង ព្រះចៅអធិការវត្តនាគវនារាម (ខ្ទឹង) សង្កាត់លេខ ៧ ទីក្រុងត្រាវិញ ជាអង្គដែលពង្រីកល្អទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌នោះ ម៉្លោះហើយក្នុងពេលដែលទូទាំងប្រទេសរឹតបន្តឹងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ព្រះតេជគុណតែងបម្រុងនូវមនោសញ្ចេតនា ទង្វើល្អដល់មនុស្សជាច្រើន ជាពិសេសគឺបណ្តាគ្រួសារក្រលំបាក ពលករដែលត្រូវរងជះឥទ្ធិពល សម្រាលការលំបាកក្នុងជីវភាព ប្រចាំថ្ងៃ។

 

ព្រះតេជគុណ ត្រឹងយ៉ឹង
     ព្រះតេជគុណ ត្រឹងយ៉ឹង មានថេរដីកាឱ្យដឹងថា៖ ជ្រាបច្បាស់ពីស្ថានភាពជីវភាពរបស់មាមីង ពុទ្ធបរិស័ទ មានគ្រួសារខ្លះមានការលំបាកប្រាកដមែន ម៉្លោះហើយការចែករំលែកជាមួយបណ្តាស្ថានភាពទាំងនោះ បានអាត្មាយល់ចាត់ទុកជាការចាំបាច់គួរតែធ្វើជាបន្ទាន់។ អាត្មារួមជាមួយគណៈ អារាមាភិបាលចាត់តាំងការជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារលំបាក ចំនួនពលករដែលត្រូវរងជះឥទ្ធិពលចាប់ពីពេលអាសន្នរោគជំងឺទើបកើតមានឡើងជាលើកដំបូងម៉្លេះ។ បច្ចុប្បន្ននេះ អាត្មាក៏មានការរួមបំពេញទៅតាមសមត្ថភាពអ្វីដែលអាត្មាមាន ឬក៏អាស្រ័យប្រជាប្រិយភាពរបស់ អាត្មាហើយធ្វើការបំផុសចលនាមាមីងនៅកន្លែង នានាចូលរួមជាមួយគ្នា។ ជាក់ស្តែងក្នុងពេលកន្លង ទៅថ្មីៗនេះ អាត្មាបំផុសចលនាបានអង្ករ ១១ តោន និងគ្រឿងបរិភោគសំខាន់ៗមួយចំនួនទៀត គិតជាតម្លៃជាង ១៥០ លានដុង ប្រគេនដល់វត្តខ្មែរទាំង ១៤៣ វត្តលើភូមិសាស្រ្តខេត្ត និងបណ្តាគ្រួសារលំបាក។ ចូលរួមវិភាគទានជាមួយរណសិរ្សមាតុភូមិខេត្ត ក្នុងការបង្កមូលនិធិឧបត្ថម្ភគ្រួសារក្រីក្រត្រូវជះឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩ ជាមួយទឹកប្រាក់ ១០ លានដុង។ ឧបត្ថម្ភអាហារូបករណ៍ ១០ ចំណែកសម្រាប់និស្សិតសាលាមហាវិទ្យាល័យទីក្រុងកឹងធើក្នុងរដូវអាសន្នរោគជំងឺ ក្នុងមួយចំណែកៗជាទឹកប្រាក់ ០១ លាន ដុង។ ក្រៅពីនោះនៅមានកិច្ចការសប្បុរសធម៌ជាច្រើនទៀតទាក់ទងដល់ការឧបត្ថម្ភគ្រួសារក្រ គ្រួសារលំបាកអាត្មាមិនអាចរៀបរាប់អស់បាន។
ក្នុងការអនុវត្តន៍ការងារសប្បុរសធម៌សង្គម បើសិនជាថវិកាណាទាក់ដល់សម្បត្តិវត្ត ឬក៏ផ្ទាល់ អង្គព្រះតេជគុណក៏ដោយ ព្រះតេជគុណតែងមានការពិភាក្សាជាមួយគណៈអារាមាភិបាល បង្កបាន តម្លាភាពក្នុងការអនុវត្តន៍ការងារសប្បុរសធម៌សង្គម គឺដើម្បីគោលដៅស្រឡាញ់មនុស្ស។ លោកគឹម សាល ប្រធានគណៈអារាមាភិបាលវត្តខ្ទឹងបានឱ្យដឹងថា៖ ព្រះតេជគុណត្រឹងយ៉ឹងជាព្រះចៅអធិការមានភាពសកម្មក្នុងការកសាង ស្តារជួសជុល បណ្តាសំណង់នៅក្នុងផ្ទៃវត្ត។ ចាប់ពីពេលព្រះតេជគុណត្រឹងយ៉ឹង ទទួលនាទីជាព្រះចៅអធិការ សំណង់ជាច្រើនមានតម្លៃអំពីវប្បធម៌ខ្មែរបានកសាង ជួសជុលជាបន្តបន្ទាប់បង្កបានភាពស្រស់ ថ្លៃថ្លាសម្រាប់វត្ត និងរក្សាបានបណ្តាសំណង់ដែល ចាស់ទុំបានបន្សល់ទុក។ ទន្ទឹមនឹងនោះ ព្រះតេជគុណនៅទាំងបម្រុងពេលវេលាថវិកាជាច្រើនសហការជាមួយគណៈអារាមាភិបាលអនុវត្តល្អការងារ សួរសុខទុក្ខ ជូនអំណោយចាស់ព្រឹទ្ធាចារ្យ គ្រួសារ ក្រីក្រ ជាពិសេសក្នុងបណ្តាលើកបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩ ព្រះតេជគុណតែងចែករំលែកដល់បណ្តាស្ថានភាព រួមចំណែកជាមួយមូលដ្ឋានគិតគូរបានល្អជីវភាពលំបាកក្នុងជនរួមជាតិខ្មែរ។
     បណ្តាទង្វើររបស់ព្រះតេជគុណ ក៏បានបណ្តាផ្នែកវាយតម្លៃខ្ពស់ លោកង្វៀងយ្វីថាវ ប្រធានគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់លេខ ៧ បានឱ្យដឹងថា៖ចំពោះអង្គព្រះតេជគុណ ត្រឹងយ៉ឹង សែនយកព្រះទ័យទុកដាក់ដល់ជីវភាព របស់ជនរួមជាតិពុទ្ធបរិស័ទខ្មែរ។ មិនត្រឹមតែក្នុង លើកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ឡើយ សូម្បីបណ្តាឆ្នាំមុនៗ ព្រះតេជគុណក៏តែងបម្រុងអំណោយជាច្រើនជូនដល់គ្រួសារក្រីក្រ។ ចំពោះ មូលដ្ឋាន ពេលផ្សព្វផ្សាយចលនាតែងបានព្រះ តេជគុណជ្រោមជ្រែងល្អ ជាក់ស្តេងដូចជាការ កសាងបណ្តាដងផ្លូវគមនាគមន៍ ព្រះតេជគុណព្រះចៅអធិការតែងបំផុសចលនាពុទ្ធបរិស័ទចូល រួមធ្វើឱ្យដងផ្លូវជាច្រើនលើភូមិសាស្រ្តមានភាពស្រស់ស្អាតជាង។  ផ្តើមពីទង្វើជាក់ស្តែងទាំងនោះ ព្រះតេជគុណបានបណ្តាផ្នែកពាក់ព័ន្ធជូនលិខិត សរសើរជាច្រើនច្បាប់៕ 
        

       អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.