• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 30/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ព្រះចៅអធិការយ៉ាងសុធនអស់ពីព្រះទ័យចំពោះជីវភាពពុទ្ធបរិស័ទ

02/11/2021 10:52

ព្រះតេជគុណយ៉ាងសុធន ទទួលនាទីជាព្រះចៅអធិការវត្តកាលនៅវ័យក្មេងម៉្លេះ។ ជាមួយតួនាទីនោះ មិនត្រឹមតែគោរពប្រតិបត្តិល្អធម៌អាថ៍វិន័យ ព្រះអង្គនៅទាំងពង្រីកស្មារតីសាមគ្គី គិតគូរដល់ជីវភាពរបស់ពុទ្ធបរិស័ទនៅមូលដ្ឋានទៀតផង។ ព្រះអង្គតែងសកម្មរៀនសូត្រ ជ្រួតជ្រាបអំពីបណ្ដាគោលការណ៍ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បំផុតគឺគោលនយោបាយស្ដីពីជនជាតិ សាសនា ភ្ជាប់ជាមួយការអនុវត្តន៍សារាចរលេខ ០៥-CT/TW របស់ការិយាល័យ នយោបាយស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ តាមរយៈនោះ ព្រះអង្គផ្សព្វផ្សាយចលនាមាមីងពុទ្ធបរិស័ទប្រតិបត្តិល្អ​ តាមគោលការណ៍របស់បក្សរស់នៅត្រឹមត្រូវតាមច្បាប់។

ព្រះតេជគុណយ៉ាងសុធន ។
     ឆ្នាំ ២០០៨ ព្រះតេជគុណយ៉ាងសុធនបានប្រគល់តួនាទីជាព្រះចៅអធិការវត្តជម្ពូទីបវរារាម (ជ្រោយទន្សា) ឃុំគីមស៊ើង ស្រុកថ្កូវ ខេត្តត្រាវិញ។ ថ្វីត្បិតវ័យនៅក្មេងបើប្រៀបជាមួយ​នឹង ព្រះចៅអធិការនៃបណ្ដាវត្តមួយចំនួនក្នុងស្រុកថ្កូវ ប៉ុន្តែ ព្រះអង្គតែងខិតខំអស់ពីព្រះទ័យ ដើម្បីប្រតិបត្តិល្អធម៌អាថ៍វិន័យ អប់រំព្រះសង្ឃនិងពុទ្ធបរិស័ទ គោរពសាសនា រស់នៅត្រឹមត្រូវជានិច្ច។ ព្រះអង្គបានអប់រំរួចឧបត្ថម្ភប្រាក់ទុន រកទទួលទានចំពោះអ្នកដែលធ្លាប់ជ្រួសជ្រុលមករួមរស់ជាមួយសហគមន៍ ពង្រីកសេដ្ឋកិច្ចគ្រួសារ។
     ដើម្បីពង្រីកនូវតម្លៃវប្បធម៌ប្រពៃរបស់ព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ហើយដើម្បីចូលរួមជាមួយ នឹងសហគមន៍ បង្រ្កាបនិងរុញច្រានជំងឺអាសន្នរោគ ក្នុងអន្តរកាលគម្លាតសង្គមតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ក្នុងទូទាំងខេត្តនោះ ព្រះតេជគុណយ៉ាងសុធនរួមជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុកថ្កូវនិងរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភប្រជាជន នៅលើភូមិសាស្រ្តស្រុកថ្កូវ ដែលត្រូវរងឥទ្ធិពលអាសន្នរោគកូវីដ-១៩។ ជាក់ស្ដែងព្រះអង្គបានចលនាឧបត្ថម្ភ អង្ករ ១៥ តោនរួមជាមួយអំណោយ រាប់ពាន់ចំណែក មានគ្រឿងឧបភោគជាដើម​ និងអាហារសប្បុរសធម៌ប្រគេនដល់ព្រះសង្ឃនានាវត្ត និងមាមីងពុទ្ធបរិស័ទក្នុងតំបន់បិទខ្ទប់ តំបន់ជម្លៀសប្រមូលផ្ដុំ។ ទន្ទឹមនឹងនោះ ព្រះតេជគុណនៅទាំង ផ្សព្វផ្សាយដល់ព្រះសង្ឃ ពុទ្ធបរិស័ទប្ដេជ្ញាអនុវត្តម៉ឹងម៉ាត់គោលការណ៍របស់បក្ស សេចក្ដីកំណត់របស់រដ្ឋាភិបាល ស្ដីពីការងារបង្ការទប់ស្កាត់អាសន្នរោគ បន្តចាត់តាំងបណ្ដាសកម្មភាពសប្បុរសធម៌ ដើម្បីចែករំលែកទុក្ខលំបាករបស់មាមីង ពុទ្ធបរិស័ទអាស្រ័យអាសន្នរោគបង្កឡើង។
     ពេលនិមន្តទៅចែកជូនអំណោយក្នុងរដូវអាសន្នរោគក៏ដូចជាក្នុងពេលសម្ដែងធម៌ទេសនា ព្រះតេជគុណ យ៉ាងសុធន តែងឆ្លៀតផ្សព្វផ្សាយ ពន្យល់ដល់ពុទ្ធបរិស័ទឲ្យអនុវត្តម៉ឹងម៉ាត់បណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺតាមសេចក្ដីប្រកាស ព្រមានរបស់ផ្នែកសុខាភិបាល ព្រមទាំងក្រើនរំលឹកពុទ្ធបរិស័ទឲ្យយកចិត្តទុកដាក់គិតគូរ អប់រំ គ្រប់គ្រងសមាជិកក្នុងគ្រួសារ មិនបណ្ដោយឲ្យកូន ចៅ ញាតិសន្តានប្រព្រឹត្តអំពើបាបគ្រោះសង្គម និងបណ្ដាអំពើបំពានច្បាប់ផ្សេងៗ មិនស្ដាប់ពាក្យ ផ្សព្វផ្សាយមួលបង្កាច់ ញុះញង់របស់ជនទុច្ចរិត ជំរុញទឹកចិត្តឲ្យមាមីងពុទ្ធបរិស័ទខិតខំពលកម្មផលិត អនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋកន្លែង ស្នាក់នៅ ជាពិសេសចលនាមាមីងឲ្យចូលរួមចលនា ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ចំពោះមុខសញ្ញាដែលមានអាការៈបំពានច្បាប់ ព្រះតេជគុណនិមន្តទៅដល់ផ្ទះ​ ដើម្បីអប់រំឲ្យកែប្រែខ្លួន។ អាស្រ័យហេតុនោះ មុខសញ្ញាទាំងនោះក៏យល់នូវអំពើខុសឆ្គងរបស់ខ្លួនរួចកែប្រែហើយរស់នៅបានល្អជាង ជាពិសេស ជួយឲ្យអ្នកដែលអនុវត្តសម្រេចការពិន័យទោស ដោយដាក់ពន្ធនាគារ វិលមកកាន់គ្រួសារ មូលដ្ឋានលុបបំបាត់ការអៀនខ្មាសចូលរួមរស់ជាមួយសហគមន៍និងរួមចំណែក គួរឲ្យកត់សម្គាល់ក្នុងភារកិច្ចធានាសន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន។
     ជាមួយតួនាទីជាសមាជិកគណៈកម្មាធិការសមាគមសហព័ន្ធយុវជនខេត្តត្រាវិញ នីតិកាលទី ៦ អាណត្តិកាល ២០១៩-២០២៤ ព្រះតេជគុណបានជួយដល់យុវជនខ្មែរជាច្រើនក្នុងខេត្តមានភាព ជឿនលឿន។ ព្រះអង្គនៅទាំងចលនាសប្បុរសជនឧបត្ថម្ភសង់លំនៅឋានជូនដល់យុវជន ដែលមានស្ថានភាពលំបាក។ នៅបណ្ដាថ្ងៃបវេសនកាលនិងវិសមកាលសាលាសកលរាល់ឆ្នាំ ព្រះតេជគុណបានឧបត្ថម្ភអំណោយ អាហារូបករណ៍ ជាច្រើនចំណែកដើម្បីលើកទឹកចិត្តដល់សិស្សក្រីក្រសង្វាតរៀនសូត្រនៅមូលដ្ឋាន។
     ទឹកព្រះទ័យរបស់ព្រះតេជគុណយ៉ាងសុធនលេចចេញពីបេះដូងរបស់បព្វជិតមួយអង្គបានពុទ្ធបរិស័ទជិត ឆ្ងាយចូលចិត្តនិងបានប្រជាជន និងរដ្ឋអំណាចមូលដ្ឋានគោរព។ ព្រះអង្គបានរួមចំណែកជាមួយបក្ខភាគ ឃុំគីមស៊ើងនិយាយដោយឡែក ស្រុកថ្កូវនិយាយរួមអនុវត្តមានប្រសិទ្ធភាព កិច្ចការសុខុមាលភាពសង្គម ការងារបន្ថយភាពក្រីក្រនិងកម្មវិធីគោលដៅជាតិកសាងជនបទថ្មីហើយបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់កត់ត្រានិងស្ងើចសរសើរ៕                                                                                                                                                       អត្ថបទ- រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.