• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 29/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ពង្រីកប្រវេណីមហាសាមគ្គីក្នុងយុទ្ធនាការបង្រ្កាបមហាអាសន្នរោគ

06/08/2021 08:46

ក្នុងបណ្តាថ្ងៃកន្លង ចូលរួមជាមួយទូទាំងប្រទេស គ្រប់ទីកន្លែងនៅលើភូមិសាស្ត្រខេត្តត្រាវិញ តែងលើកកម្ពស់ស្មារតីសាមគ្គី ប្តេជ្ញាចិត្តរួមកម្លាំង ក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។

ព្រះតេជគុណថាច់កាឡីជូនអំណោយដល់គ្រួសារក្រីក្រ។
     លោក ង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិ​ការរណសិរ្យមាតុភូមិវៀតណាមខេត្តត្រាវិញបានដឹងថា៖ ក្នុងបណ្តាថ្ងៃនេះ គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត អំពាវនាវ បំផុសចលនាដល់ទូទាំងប្រជាជនចូលរួមវិភាគទាន ប្រភពកម្លាំងក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ​-១៩ បានទឹកប្រាក់ជាង ២០ ពាន់លានដុង (សាច់ ប្រាក់ និងសម្ភារ)។ ទន្ទឹមនឹងនោះ បណ្តាអង្គភាព សមូហភាព បុគ្គល សប្បុរសជន បានចាត់តាំង បណ្តាសកម្មភាពឧបត្ថម្ភអំពីសម្ភារវត្ថុប្រើប្រាស់យ៉ាងចាំបាច់ដល់បណ្តាកងកម្លាំងសមរភូមិមុខមិនត្រឹមតែឧបត្ថម្ភចំពោះប្រជាជននៅបណ្ដាមូលដ្ឋានក្នុងខេត្តហើយនៅទាំងចែករំលែក រួមដំណើរ ជាមួយប្រជាជនខេត្តនានាទៀតផង។ ចាត់តាំងរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនមុខទំនិញ ស្បៀង អាហារ ទាំងយប់ទាំងថ្ងៃ ដើម្បីឧបត្ថម្ភដល់ប្រជា ជននៅទីក្នុងហូ ជីមិញ។
     ដើម្បីពង្រីកតួនាទីជាសមាជិករបស់រណសិរ្យមាតុភូមិវៀតណាមខេត្ត ក្នុងរយៈពេលកន្លង បណ្តាអង្គការចាត់តាំងសាសនានៅលើភូមិសាស្ត្រខេត្ត តែងសកម្មចូលរួមអំពាវនាវ រួមវិភាគទានប្រភពធនធានឧបត្ថម្ភ។ 
     ព្រះតេជគុណ ថាច់កាឡី ព្រះចៅអាធិការរងវត្ត ចុងមិសថ្មី ឃុំញ៉ីត្រឿង ស្រុកកូវង៉ាង មានថេរដីកាថា៖  ចាប់តាំងពីចូលឆ្នាំថ្មីមកទល់ពេលនេះ ព្រះអង្គបំផុសចលនាសប្បុរសជននៅក្នុង និងក្រៅខេត្ត បានបច្ច័យជិត ៦០ លានដុង សម្រាប់ជូន អំណោយជិត ២០០ ចំណែក ដល់ប្រជាជន និងពុទ្ធបរិស័ទ្ធកំពុងរងឥទ្ធិពលដោយសារអាសន្នរោគ។ អំណោយមួយចំណែកៗគិតជាតម្លៃជិត ៣៥០ ពាន់ដុង រួមមានសម្ភារវត្ថុប្រើប្រាស់ចាំបាច់ក្នុងគ្រួសារ និងសាច់ប្រាក់ ២០០.០០០ ដុង ជូនដល់មុខសញ្ញាជាអ្នកមានវ័យចាស់ឯកាអនាថា អ្នកបាត់ការងារធ្វើ អ្នកមានជំងឺ។ល។ ទន្ទឹមនឹងនោះ អត្មាបានជូនម៉ីកញ្ជប់ ត្រីខប្រអប់ និងសាច់ប្រាក់ដល់រដ្ឋអំណាចមូលដ្ឋាន ដើម្បីឧបត្ថម្ភដល់ប្រជាជននៅក្នុងតំបន់ចត្តាឡីស័ក ហ៊ុមព័ទ្ធ  និងកងកម្លាំងកំពុងបំពេញភារកិច្ចនៅតាមប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលទៀតផង។ 
     ក្រៅពីព្រះតេជគុណថាច់កាឡី ព្រះចៅអាធិការរងវត្តចុងមិសថ្មី នៅមានព្រះចៅអធិការវត្តជាច្រើនព្រះអង្គទៀតនៅលើភូមិសាស្ត្រខេត្តតែងមានទឹកព្រះទ័យយ៉ាងជ្រាលជ្រៅ គិតគូដល់មាមីង ពុទ្ធបរិស័ទ និងចែករំលែកការទុក្ខលំបាកជាមួយ នឹងជនរួមជាតិខ្មែរផងដែរ។

ព្រះសង្ឃចូលរួមវិភាគទានជាមួយរដ្ឋអំណាច ដើប្បីជូនអង្ករដល់ពុទ្ធបរិស័ទ​។
     នៅស្រុកកូវកែ ក្នុងបណ្តាថ្ងៃនេះ ការងារចូលរួមទាំងកម្លាំងកាយកម្លាំងចិត្ត ប្រាក់កាស សម្ភារ វត្ថុប្រើប្រាស់ចាំបាច់ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រត្រូវរងឥទ្ធិពលដោយសារអាសន្នរោគជំងឺកូវីដ -១៩ និងកងកម្លាំងសមរភូមិមុខក៏កំពុងមមាញឹក និងបានទូទាំងបក្ស ទូទាំងប្រជាជនចូលរួមយ៉ាង សកម្ម។ តាមរបាយការណ៍របស់ស្រុក គិតដល់ចុងខែកក្កដាឆ្នាំ ២០២១ ក្នុងទូទាំងស្រុកទទួលអំណោយ សម្ភារប្រើប្រាស់ចាំបាច់ និងសាច់ប្រាក់ជិត ៨០០ លានដុង។
     ទោះបីជីវភាពនៅជួបការលំបាកក៏ដោយ ប៉ុន្តែពេលឃើញមនុស្សជាច្រើនខ្វះខាតអាស្រ័យដោយ រងឥទ្ធិពល អាសន្នរោគជំងឺនោះ មាមីងជនរួមជាតិខ្មែរនៅបណ្តាឃុំហ្វាតឹង ហ្វាអឹង ភុងភូ តាមង៉ាយ ចូវដៀង (ស្រុកកូវកែ) តែងយកចិត្តទុកដាក់ និងចូលរួមវិភាគទាន ដើម្បីបង្រ្កាបមហាអា សន្នរោគ។ លោកមាថាច់វឿននៅភូមិអូទទឹង (អា) ឃុំចូវដៀង ប្រមូលផលចេកបាន ៤០០ គីឡូក្រាម និងល្ហុង ៥០ គីឡូក្រាមដើម្បីចូលរួមវិភាគទាន។ ចំណែកបងស្រីថាច់ធីមីណា នៅភូមិផុងភូទី ២ ឃុំផុងភូឧបត្ថម្ភអង្ករ ២០០ គីឡូក្រាម។ល។

បន្លែសប្បុរសធម៌ ។
     ការចូលរួមឧបត្ថម្ភ រួមដំណើររបស់ទូទាំងសង្គម បានជំរុញទឹកចិត្ត ជួយផ្តល់ជាកម្លាំងដល់កងជួរ ដែលកំពុងបំពេញការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងប្រជាជនដែលកំពុងជួបលំបាក អាស្រ័យមហាអាសន្នរោគនេះ។ ទន្ទឹមនឹងនោះបង្កបានការរាលដាលដល់បណ្តាអង្គការចាត់តាំង បុគ្គល សប្បុរសជនជាច្រើន ចូលរួមបង្រ្កាបមហាអាសន្នរោគកូវីដ-១៩ ដោយទង្វើ ដ៏ប្រពៃ ពោរពេញទៅដោយអត្ថន័យ និងបង្ហាញ ឲ្យឃើញនូវស្មារតីសាមគ្គីរបស់ជនជាតិយើង៕                                                                                                                                         អត្ថបទ-រូបថត៖ សុខា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.