22/12/2020 09:48
ពិធីស្ងើចសរសើរដល់បណ្តាអ្នកមានប្រជាប្រិយភាព។ រូបថត៖ ស៊ើងតៀង
ក្នុងបណ្តាឆ្នាំកន្លង បណ្តាគោលការណ៍គោលនយោបាយស្ដីពីជនជាតិរបស់បក្សនិងរដ្ឋ បានបណ្តាផ្នែកថ្នាក់ផ្សព្វផ្សាយទាន់ពេលនិងគ្រប់គ្រាន់ជូនជនរួមជាតិ ផ្តើមពីនោះជីវភាពរបស់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តខេត្តមានភាពវិវឌ្ឍជាលំដាប់។ តាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ទន្ទឹមនឹងការខិតខំរបស់បណ្តាថ្នាក់បណ្ដាផ្នែក ត្រូវតែលើកឡើងនូវស្នាដៃយ៉ាងសកម្មរបស់អ្នកមានប្រជាប្រិយភាព បណ្តានិកាយសាសនា បក្ខជនជាជនរួមជាតិខ្មែរនៅក្នុងខេត្ត។ ព្រោះអ្នកទាំងនោះចូលរួមយ៉ាងសកម្មក្នុងការងារចលនា ធ្វើជាគំរូក្នុងសហគមន៍ បង្កបានការសាមគ្គីស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាពសង្គម និងសកម្មចូលរួមគិតគូរដល់ជីវភាពជនរួមជាតិខ្មែរ។
បច្ចុប្បន្នទូទាំងខេត្តមានអ្នកមានប្រជាប្រិយភាព ៤៤៩ នាក់នៅលើគ្រប់វិស័យសង្គមដូចជា៖ ប្រធានគណៈកម្មការប្រជាជនភូមិ បណ្តាអ្នកមានប្រជាប្រិយភាពក្នុងសាសនា។ល។ ហេតុនោះ ម្នាក់ៗតែងមានតម្លាភាពដោយឡែកក្នុងការបំផុសចលនាប្រជាជនពង្រីកសេដ្ឋកិច្ច-សង្គម លុបបំបាត់ភាពក្រីក្រចីរភាព មានសមត្ថភាពអប់រំ ទាក់ទាញយុវវ័យមិនឲ្យបំពានច្បាប់។
ថ្វីត្បិតមានតម្លាភាពខុសគ្នាក៏ដោយ ប៉ុន្តែពីប្រជាប្រិយភាពអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរបានគួបផ្សំការផ្សព្វផ្សាយក្នុងបណ្តាថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មី ក្នុងបណ្តាថ្ងៃប្រជុំជីវភាព ក្នុងថ្ងៃជួបជុំភូមិស្រុកប្រចាំខែ។ អ្នកមានប្រជាប្រិយភាពបានផ្សព្វផ្សាយការអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿន ណែនាំប្រជាជនផ្លាស់ប្តូរការផលិត ធ្វើអាជីវកម្មទទួលបានលទ្ធផល។ ចូលរួមជ្រោមជ្រែងចលនា “ប្រជាជនសាមគ្គីកសាងជនបទថ្មី ទីផ្សារអារ្យធម៌” អ្នកមានប្រជាប្រិយភាពបានបំផុសចលនាប្រជាជនអនុវត្តល្អបណ្តាលក្ខឋាន បរិច្ចាគដី អនាម័យបរិស្ថាន។ល។
យើងខ្ញុំបានទៅកាន់ឃុំញ៉ីត្រឿង ស្រុកកូវង៉ាង ជាឃុំស្ថិតក្នុងកម្មវិធី ១៣៥ របស់រដ្ឋាភិបាល។ ឃុំមានគ្រួសារជនរួមជាតិខ្មែរ ២.៨៦០ គ្រួសារ ស្រូបយកអត្រា ៨០%។ លោកថាច់ហ៊ឹងអនុលេខាគណៈកម្មាធិការបក្សឃុំបានឲ្យដឹង៖ ឃុំមានអ្នកមានប្រជាប្រិយភាព ១០ អង្គនិងរូប ។ បណ្តាអ្នកមានប្រជាប្រិយភាព មិនត្រឹមតែជាគំរូក្នុងការអនុវត្តន៍ល្អក្នុងបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ នៅទាំងធ្វើជាស្ពានបន្តភ្ជាប់រវាងប្រជាជនជាមួយនឹងបណ្តាចលនាប្រឡងប្រណាំងពលកម្មផលិត កសាងគ្រួសារវប្បធម៌ សមភាព កក់ក្ដៅ សុភមង្គល។ល។
ដោយបានការឧទ្ទេសនាមរបស់ឃុំ យើងខ្ញុំបានទៅជួបលោកមាថាច់ចូ នៅភូមិផ្នោរលើ ( បេ) ឃុំញ៉ីត្រឿង ជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ។ លោកមាបានបំផុសចលនាសប្បុរសជនចូលរួមវិភាគទានសាងសង់ផ្ទះមហាសាមគ្គីមួយខ្នងជូនគ្រួសារក្រីក្រ តម្លៃ ៤០ លានដុង ណែនាំបណ្តាគ្រួសារក្រីក្រឲ្យផ្លាស់ប្តូរការផលិត ជ្រើសពូជដំណាំសម ស្របជាមួយការផលិតលើដីផ្នោរខ្សាច់។ ទន្ទឹមនឹងនោះលោកមានៅទាំងសកម្មបំផុសចលនាប្រជាជនបរិច្ឆាគដីកសាងផ្លូវជនបទ ក្នុងឆ្នាំ ២០១៩ លោកមាបំផុសចលនា ៥៥ គ្រួសារនៅជិតប្រឡាយវាលស្រែក្នុងភូមិបរិច្ឆាគដីប្រមាណ ១.៥០០ ម៉ែត្រក្រឡា ដើម្បីកសាងដង ផ្លូវបេតុង ប្រវែង ៣០០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ មកដល់បច្ចុប្បន្ន ដងផ្លូវនោះបានកសាងរួច ស្រេច បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំ ណើរ ដឹកជញ្ជូនមុខទំនិញជូនប្រជាជន ។ លោកមានៅទាំងចូលរួមជាមួយគណៈកម្មការប្រជាជនភូមិចលនាប្រជាជនចេញទ័ពបោសសំអាតអនាម័យដងផ្លូវប្រចាំខែដើម្បីបង្កសោភ័ណភាពបរិស្ថានខៀវ-ជ្រះ-ស្អាត។
លោកមាថាច់ចូ។
លោកថាច់ចន្ថា-ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរលើ (បេ) បានឲ្យដឹង៖ លោកមាថាច់ចូជាគំរូឆ្នើមក្នុងចលនាអ្នកមានប្រជាប្រិយភាព។ ដោយបានការចូលរួមកម្លាំងរបស់លោកមាទើបដងផ្លូវក្នុងភូមិបានភ្លឺ ជ្រះស្អាត បានជួសជុល កសាងថ្មី រួមចំណែកអនុវត្តសម្រេចលក្ខឋានស្ដីពីគមនាគមន៍ជនបទ មានដងផ្លូវបេតុង ប្រជាជនសាងសង់ផ្ទះបានរឹងមាំជាងមុន។ លោមាថាច់ចូជាអ្នកបានប្រជាជនជំនឿទុកចិត្ត លោកមាបានផ្សព្វផ្សាយ បំផុសចលនាប្រជាជនចូលរួមមូលនិធិអាស្រ័យប្រជាជនគបវាល់។
មកកាន់ឃុំថាញ់ស៊ើង ស្រុកថ្កូវ យើងខ្ញុំ មានឱកាសជួបលោកមាថាច់ប្រែង អ្នកមានប្រជាប្រិយភាពនៅភូមិផ្នោរដើមច្រេស និងជាសមាជិកគណៈអារាមាភិបាលវត្តចារឃុំថាញ់ស៊ើង។ លោកមាបានឲ្យដឹង៖ ខ្ញុំបានខេត្តទទួលស្គាល់ជាអ្នកមានប្រជាប្រិយភាពជាង ១០ ឆ្នាំកន្លងហើយ។ ខ្ញុំច្រើនចូលរួមសម្រុះសម្រួលនៅក្នុងភូមិ។ ឆ្នាំ ២០២០ ខ្ញុំចូលរួមសម្រុះសម្រួលបាន ៨ លើក អំពីបញ្ហាទាស់ទែងដីធ្លី អំពើហឹង្សាគ្រួសារ។ល។ យើងខ្ញុំច្រើនជួបផ្ទាល់គ្រួសារដើម្បីក្រើនរំលឹក ដោយសារជាអ្នកមានវ័យចាស់មានប្រិយភាពទើបទទួលបានលទ្ធផលល្អ។
លោកថាច់ប្រែង។
លោកឡេវាំងផុង - ប្រធានណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមឃុំថាញ់ស៊ើងបានឲ្យដឹង៖ មិនត្រឹមតែចូលរួមសម្រុះសម្រួលនៅក្នុងភូមិ លោកមាថាច់ប្រែងនៅទាំងចូលរួមជាមួយព្រះចៅអធិការវត្តចារ គឹមង៉ុកត្វង បង្រៀនធម៌អាថ៍ដល់ពុទ្ធបរិស័ទ ដាស់តឿនពុទ្ធបរិស័ទឲ្យខិតខំរកទទួលទានឈានឡើងរួចផុតពីភាពក្រីក្រកសាងជនបទថ្មី។ ជាពិសេសលោកមាក្រើនរំលឹកប្រជាជនយកចិត្តទុកដាក់ជានិច្ចកាលនិងមិនស្តាប់ពាក្យមួលបង្កាច់របស់ជនអាក្រក់ រស់នៅល្អសាសនា ថ្លៃថ្លាសង្គម។ ជាពិសេសគឺលោកមាបានក្រើនរំលឹកពុទ្ធបរិស័ទមិនត្រូវប្កែប្រកាន់រវាងជនជាតិខ្មែរ និងជនជាតិកិញ ចិន យើងត្រូវតែសាមគ្គីគ្នា ទើបបង្កបានសន្តិភាពកក់ក្ដៅ និងលំនឹង។
ភាគច្រើនបណ្តាគ្រួសារអ្នកមានប្រជាប្រិយភាពតែងចុះឈ្មោះកសាងគ្រួសារវប្បធម៌។ មកដល់សព្វថ្ងៃ ទូទាំងខេត្តមាន ២៣៦.៨៦១ /២៧១.៩២៧ គ្រួសារសម្រេចសម្បទាគ្រួសារវប្បធម៌ អំពីកសាងជនបទថ្មីមាន ៦០/ ៨៥ ឃុំ បានទទួលស្គាល់សម្រេចលក្ខឋានកសាងជនបទថ្មី។
ជាមួយតួនាទីនិងប្រិយភាពរបស់ខ្លួន អ្នកមានប្រជាប្រិយភាព បានក្លាយជាស្ពានបន្តភ្ជាប់រវាងបណ្តាផ្នែកនិងបណ្ដាថ្នាក់ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជន។ យើងខ្ញុំសង្ឈឹមថា ក្នុងរយៈកាលខាងមុខនេះ អ្នកមានប្រជាប្រិយភាពនឹងបន្តពង្រីកស្មារតីសាមគ្គីជនជាតិ គោរពច្បាប់រដ្ឋរស់នៅល្អទាំងសាសនា ថ្លៃថ្លាសង្គម រួមកម្លាំងជាមួយរដ្ឋអំណាចមូលដ្ឋានប្រតិបត្តិល្អការងារធានាសន្តិសុខនយោបាយ កសាងមូលដ្ឋានឲ្យកាន់តែសម្បូរសប្បាយ៕
ប្រែសម្រួល៖ សុខា
ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។