• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ផ្អាកការចាត់តាំងពិធីបុណ្យទានសាសនាដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩

08/06/2021 09:38

យោងតាមសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ របស់គណៈ កម្មាធិការប្រជាជនខេត្តស្តីពី “ប្រញាប់អនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត” កាលពីថ្ងៃទី ០១ មិថុនា ឆ្នាំ ២០២១ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បានចុះព្រះហស្តលេខាចេញ ផ្សាយសេចក្តីប្រកាសលេខ ០៤/សប-សពសសជ ស្តីពី “អនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ ស្កាត់អាសន្នរោគកូវីដ-១៩” ផ្ញើសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក ទីក្រុង និង ព្រះចៅអធិការវត្តខ្មែរទាំង ១៤៣ វត្តលើភូមិសាស្រ្តខេត្ត។

       តាមរយៈនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសំណូមពរ៖ (១) ផ្អាកបណ្តាសកម្មភាពសាសនានៅតាមវត្តអារាម និងគ្រួសារពុទ្ធបរិស័ទ។ (២) ក្នុងថ្ងៃឧបោសថសីល ពុទ្ធបរិស័ទ យកចង្ហាន់ទៅវត្ត រួចវិលត្រឡប់មកផ្ទះវិញ ពោលគឺមិនផ្តុំគ្នាច្រើនឬក៏ទទួលឧបោសថសីល។ (៣) ថ្នាក់ពុទ្ធិកសិក្សា និងវិជ្ជាខេមរភាសាត្រូវផ្អាកមួយរយៈ ហាមព្រះសង្ឃមិនឱ្យវិលត្រឡប់ ទៅកាន់វត្តរបស់ខ្លួន។ (៤) ត្រូវអនុវត្តកិច្ចចង្អុល ការសេចក្តីប្រកាសដែលទាក់ទងដល់អសន្នរោគកូវីដ-១៩របស់បណ្តាស្ថាប័នរដ្ឋ។ (៥) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ក្រុង ព្រះ សង្ឃគ្រប់អង្គ និងពុទ្ធបរិស័ទគ្រប់រូបត្រូវអនុវត្តសេចក្តីប្រកាសនេះរហូតដល់មានសេចក្តីប្រកាសថ្មី។ ក៏នៅក្នុងថ្ងៃទី ០១ មិថុនា ឆ្នាំ ២០២១ នោះផងដែរ គណៈអភិបាលសមាគមពុទ្ធ សាសនាវៀតណាមខេត្តត្រាវិញ បានចេញផ្សាយ សារណែនាំលេខ ៧៧/CV-BTS ស្តីពី “ការអនុវត្តប្រញាប់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩” ផ្ញើទៅកាន់គណៈអភិបាលសមាគមពុទ្ធសាសនាស្រុក ទីក្រុង បណ្តាអារាមដ្ឋានលើភូមិសាស្រ្តខេត្តត្រាវិញ។ ខ្លឹមសារមួយក្នុងបណ្តាខ្លឹមសារនៃសារណែនាំរបស់គណៈ អភិបាលបានចែង៖ ប្រតិបត្តិតាមសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ផ្អាកជាបណ្តោះអាសន្នបណ្តាពិធីបុណ្យនៅតាមអារាមដ្ឋាន បានត្រឹមតែអនុវត្តបណ្តាពិធីកិច្ចមានលក្ខណៈ ផ្ទៃក្នុងមិនលើសពី ២០ នាក់ ធានាការកំណត់ ៥K ។ល។ ក្រោយពេលសារាចរសេចក្តី ប្រកាសបានចេញផ្សាយ វត្តខ្មែរជាច្រើននៅលើភូមិសាស្រ្តបង្កើតសណ្តាប់ធ្នាប់ឡើងវិញ ក្នុងការចាត់តាំងប្រជុំជីវភាពសាសនា ក៏ដូចជាផ្អាកការចាត់តាំងថ្នាក់បង្រៀនភាសាខ្មែរសម្រាប់ប្អូនៗក្នុងរដូវវិស្សមកាល។
      នៅវត្តលាយលក្ខកងចក្រ(អំពាំងសាន្ត) ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ចាត់តាំងបើកបង្រៀន ភាសាខ្មែរជាច្រើនថ្នាក់ រួចទទួលប្អូនៗជិត ២០០ រូបចូលរៀនក្នុងរដូវវិស្សមកាលឆ្នាំ ២០២១ បាន ឲ្យប្អូនៗសម្រាករៀនបណ្ដោះអាសន្ន។ ព្រះ តេជគុណ ថាច់សុផលព្រះចៅអធិការវត្តលាយ លក្ខកងចក្រ(អំពាំងសាន្ត)មានថេរដីកាឱ្យដឹង ថា៖ ក្រោយពេលទទួលបានសារាចររបស់គណៈ កម្មាធិការប្រជាជនខេត្ត និងសេចក្តីប្រកាសរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វត្តប្រកាសជូនដំណឹងបន្ទាន់ដល់ប្អូនៗឲ្យសម្រាក រៀនភ្លាម។  
       ចំពោះបណ្តាថ្ងៃឧបោសថសីលនោះ ក៏បានប្រកាសជូនដំណឹងដល់លោកយាយលោកតាផ្អាកមួយរយៈសិនដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ។ អាត្មាយល់ឃើញថា គណៈកម្មាធិការប្រជាជនខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត គណៈអភិបាលសមាគមពុទ្ធ សាសនាវៀតណាមខេត្ត ចេញផ្សាយសារាចរ សេចក្តីប្រកាស សារណែនាំគឺសមស្របជា មួយស្ថានភាពបច្ចុប្បន្ន សំដៅកៀរគរទូទាំង សង្គមចូលរួមបង្ការ ទប់ស្កាតអាសន្នរោគយ៉ាងមានប្រសិទ្ធភាព៕     
             សម្បត្តិ

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.