21/09/2020 10:08
កាលពីថ្ងៃទី ១៥ កញ្ញា គណៈនាយកប្រៃសណីយខេត្ត-គណៈរៀបរៀងកាសែតត្រាវិញ អាស្រ័យដោយលោកស្រីដូធីហុងធូនាយិកាប្រៃសណីយខេត្តធ្វើជាប្រធានក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខប្រសិទ្ធពរបុណ្យសែនដូនតាបណ្តាវត្តជ័យសត្ថារតនាឧត្តម (ចេកជ្រំ) វត្តពោធិនាគ (រាជមល្ល) ឃុំគីមហ្វា ស្រុកកូវង៉ាង វត្តពោធិព្រឹកគិរីវង្សារាម (ស្វ័យសៀមថ្មី)ឃុំង៉ាយស្វៀង វត្ត ចុឡាមណីចេតិយ(ចេតិយ) ឃុំតឹបស៊ើង ស្រុកថ្កូវ វត្តសាសនសាមគ្គីរង្សី (អូរត្រាវ) វត្ត ពោធិវង្ៃកំបង់ដូង (ផ្នោរដូង) ឃុំហីវទឺ ស្រុកទីវកឹង និងវត្តអង្គររាជបូរី (អង្គ)សង្កាត់ទី ៨ ទីក្រុងត្រាវិញ។
ស្ថិតនៅបណ្តាវត្តដែលបានទៅដល់ លោកស្រីដូធីហុងធូ នាយិកាប្រៃសណីយខេត្តបានសាកសួរសុខទុក្ខ និងប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការវត្តគណៈអារាមភិបាលវត្ត និងពុទ្ធបរិស័ទទទួលអំណរបុណ្យសែនដូនតាប្រកបដោយក្តីសប្បាយ សាមគ្គី សុខដុម ព្រមទាំងក្តាប់ស្ថានភាពផ្សាយ និងអានកាសែតត្រាវិញនៅតាមបណ្តាវត្តលើភូមិសាស្រ្តខេត្ត៕ដំណឹង-រូបថត៖រតនា
ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។