• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ប្រើប្រាស់បណ្តាញសង្គម៖ ការចែករំលែកដំណឹងល្អគប្បីបានអាទិភាព

14/12/2020 15:06

បច្ចុប្បន្ន ភាពរីកចម្រើនអំពីបច្ចេកវិទ្យាព័ត៌មាន មនុស្សជាច្រើនកាន់ទូរស័ព្ទមួយគ្រឿងក្នុងដៃអាចបញ្ចូលព័ត៌មានបាន យ៉ាងច្រើន។ មានអ្នកខ្លះប្រើប្រាស់បណ្តាញសង្គមសំដៅចែករំលែកព័ត៌មានមានប្រយោជន៍ ទន្ទឹមនឹងនោះក៏មានម្ចាស់ គណនេយ្យប្រើប្រាស់បណ្តាញសង្គមមួយចំនួនចែករំលែកដំណឹងជាលក្ខណៈអសកម្ម មិនច្បាស់លាស់ មិនត្រឹមតែជាការ បង្កការតប់ប្រមល់ដល់អ្នកដទៃប៉ុណ្ណោះទេ នៅទាំងបំពានដល់ច្បាប់សន្តិសុខបណ្តាញបណ្តាលឱ្យឈានដល់ការពិន័យ។ ដើម្បីស្វែងយល់ពីបញ្ហាខាងលើ យើងខ្ញុំមានការផ្តោះប្តូរយោបល់ជាមួយអង្គ-លោកអ្នកមុខអ្នកការសាសនា ជនរួមជាតិ ខ្មែរជុំវិញបញ្ហានេះ។

       ព្រះតេជគុណ ថាច់សេដ្ឋា អនុប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុកយ្វៀងហាយ ព្រះពហូសូត្រវត្តអរិយមុនីធម្មវង្សាបាហារីភូមិដូនជ័យគងមានបុណ្យ (ធំ) «ចែករំលែក​ព័ត៌មានតាមលក្ខណៈសកម្មលើបណ្តាញសង្គមជាទង្វើគួរធ្វើ»។
     ភាពជាក់ស្តែងឱ្យឃើញបក្សនិងរដ្ឋសែនយកចិត្តទុកដាក់ដល់បណ្តាបញ្ហាជីវភាពរបស់ប្រជាជននិយាយរួមជនរួមជាតិខ្មែរនិយាយដោយឡែកទាំងការទទួលយកបណ្តាព័ត៌មានក៏បានបង្កលក្ខណៈឱ្យប្រជាជនប្រសព្វយ៉ាងទូលំទូលាយ ក្នុងនោះមានបណ្តាញសង្គមពេញនិយម។ ហេតុនោះ យើងគប្បីអាទិភាពចែករំលែកព័ត៌មានដោយរបៀបណាដើម្បីមិត្តភ័ក្តិជាច្រើនបានដឹង។ ចំពោះអាត្មាក៏មានប្រើប្រាស់បណ្តាញសង្គម បើសិនពិនិត្យឃើញព័ត៌មានណាទាក់ទងដល់ការបង្កឱ្យបាត់សាមគ្គីភាព ដំណឹងអសកម្មផ្សព្វផ្សាយ មួលបង្កាច់របស់បណ្តាអានុភាពជាអមិត្តនោះ អាត្មាគ្មានការរវល់ដល់ ហើយក៏មិនចែករំលែក ដំណឹងនោះឡើយ។ អាស្រ័យហេតុនោះ អាត្មាក៏ផ្សព្វផ្សាយឱ្យពុទ្ធបរិស័ទ យុវវ័យជនជាតិខ្មែរគប្បីប្រើប្រាស់បណ្តាញសង្គមទេ ទៅរកបណ្តាព័ត៌មានសកម្មព័ត៌មានច្បាស់លាស់ ដើម្បីមិនបំពានច្បាប់សន្តិសុខបណ្តាញ។ បច្ចុប្បន្នអត្តសញ្ញាណវប្បធម៌ជនជាតិ បណ្តាប្រពៃណីទំនៀមទម្លាប់ល្អល្អះរបស់ជនរួមជាតិខ្មែរបានបក្សនិងរដ្ឋយកចិត្តទុកដាក់ រួចដាក់ចេញគោលការណ៍ គោលនយោបាយមួយចំនួនដើម្បីអភិរក្ស និងអភិវឌ្ឍ។ អាស្រ័យហេតុនោះ ព័ត៌មានទាំងនោះស័ក្តិសមគួរយើងចែករំលែកដើម្បីឱ្យមនុស្សជាច្រើនបានដឹង។


      លោក ថាច់មីន គណៈអារាមាភិបាលវត្តអរិយមុនីធម្មវង្សាបាហារីភូមិដូនជ័យគងមានបុណ្យ (ធំ) នៅភូមិសំពោងស័ក្តិធំ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ «ការប្រើប្រាស់បណ្តាញសង្គមក៏ត្រូវមានរបៀបរៀបរយ» ជាទីប្រឹក្សាគណៈអារាមាភិបាលវត្តធំ និងជាបក្ខជនប្រជុំជីវភាពនៅសាខាបក្សភូមិសំពោងស័ក្តិធំ ខ្ញុំក៏មានអារម្មណ៍គិតឃើញថាការរីកចម្រើនរបស់បណ្តាញសង្គម នៅតែបង្កបដោយបណ្តាបញ្ហាអសកម្មដទៃទៀត។ ក្នុងនោះ ប្រការមួយក្នុងចំណោមប្រការដែលខ្ញុំយកចិត្តទុកដាក់គឺការប្រើប្រាស់ឧបករណ៍ទូរស័ព្ទឈ្លាសវៃការចែករំលែកព័ត៌មានរបស់អ្នកចូលរួម បណ្តាញសង្គម។ ដឹងថាការប្រើប្រាស់បណ្តាញ សង្គម បើសិនខ្វះការយល់ដឹង អាចបណ្តាលឱ្យឈានដល់ការបំពានច្បាប់ ម៉្លោះហើយជាអនុប្រធានក្លឹប«ទាក់ទាញអប់រំមុខសញ្ញានៅនឹងគ្រួសារនិងសហគមន៍អាសយជន» ខ្ញុំតែងអនុវត្តល្អបន្ទុក របស់ខ្លួនជ្រោងខ្ពស់ការងារផ្សព្វផ្សាយលើកកម្ពស់ស្មារតីប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ ការប្រើប្រាស់ទូរស័ព្ទការចែករំលែកព័ត៌មានលើបណ្តាញសង្គមដល់ពុទ្ធបរិស័ទដើម្បីមានការយល់ដឹងបានត្រឹម ត្រូវមិនចែករំលែកបណ្តាព័ត៌មានមួលបង្កាច់ របស់បណ្តាអានុភាពជាអមិត្តធ្វើឱ្យឥទ្ធិពលដល់ជីវភាពរបស់ជនរួមជាតិខ្មែរ។


       លោក ថាច់កាវយ៉ប អ្នកមានប្រជាប្រិយភាពនៅភូមិកោះទន្លាប់ ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង «ផ្នែកមានសមត្ថកិច្ចគប្បីបង្កើនការគ្រប់គ្រងអ្នកចូលរួមបណ្តាញសង្គម ដើម្បីមានទិសដៅវិនិច្ឆ័យឱ្យបានស័ក្តិសមជាងបើសិនរកឃើញថាមានការខុសឆ្គង»។
      បច្ចុប្បន្ន មិនថាគ្រួសារអ្នកមានឬអ្នកក្រនៅជនបទឬក៏ទីក្រុងឡើយតែងមានប្រើប្រាស់មធ្យោបាយទូរស័ព្ទសម្រាប់ទាក់ទងទៅវិញទៅមកជាមួយញាតិសន្តាន មិត្តភ័ក្តិកំសាន្តសប្បាយគាប់ជួននៅទាំងសម្តែងពីគោលគំនិតរបស់ខ្លួន ចែករំលែកព័ត៌មានដល់មិត្តភ័ក្តិនៅលើបណ្តាញទៀត ផង។ បច្ចុប្បន្នពិធីបុណ្យទានសាសនានៅប្រទេសវៀតណាមដែលបានរដ្ឋទទួលស្គាល់ស្របច្បាប់ក៏មានបរិស័ទខ្លះចែករំលែកឱ្យបរិស័ទដទៃទៀតបានដឹង។ ប្រការនោះបានមនុស្សជាច្រើន អះអាងថាមិនមានការខុសឆ្គងអ្វីឡើយ ប៉ុន្តែការដែលបុគ្គលមួយចំនួនចែករំលែកឯកសារគ្មានការត្រួតពិនិត្យរបស់ផ្នែកមានសិទ្ធអំណាច ព័ត៌មានផ្សព្វផ្សាយបណ្តាទ្រឹស្តីមួលបង្កាច់។ល។សំដៅបង្អាប់ធ្វើឱ្យអន់ថយកិត្យានុភាពរបស់បក្ស រដ្ឋនិងបណ្តាអង្គការនយោបាយសង្គមជាប្រការមិនអាចទទួលស្គាល់បាន។

      អនុក្រឹត្យលេខ ១៥/២០២០/NĐ-CP ចុះថ្ងៃ​ទី ៣ កុម្ភៈឆ្នាំ ២០២០ របស់រដ្ឋាភិបាល «កំណត់ពិន័យបំពានរដ្ឋបាលក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ កម្ពស់រលក ទូរលេខអគ្គិសនី បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មអេលិចត្រូនិក»។ តាមមាត្រាទី ១០១ នៃអនុក្រឹត្យខាងលើ (បំពានបណ្តាសេចក្តីកំណត់ អំពីបន្ទុកប្រើប្រាស់សេវាបណ្តាញសង្គម)៖ ពិន័យជាទឹកប្រាក់ពី ១០.០០០.០០០ ដុង ដល់ ២០.០០០.០០០ ដុង ចំពោះអំពើឆ្លៀតឱកាសបណ្តាញដើម្បីអនុវត្តអំពើមួយក្នុងបណ្តាអំពើដូចតទៅ៖ ផ្តល់ចែករំលែកព័ត៌មានក្លែងក្លាយ ព័ត៌មានប្រាស់ចាកការពិតមួលបង្កាច់បង្អាប់ប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន អង្គការកេរ្តិ៍ឈ្មោះតម្លៃមនុស្សរបស់ឯកជនផ្តល់ចែករំលែកព័ត៌មានពង្វក់ពីទម្លាប់ហួសសម័យ អបិយ ជំនឿ អនាចារអាសគ្រាម មិនសមស្របជាមួយ ទំនៀមទម្លាប់ល្អល្អះរបស់ជនជាតិ ផ្តល់ចែករំលែកព័ត៌មានរៀបរាប់លម្អិតសកម្មភាពចាក់សម្លាប់ គ្រោះថ្នាក់ការរន្ធត់ញាប់ញ័រ៕                                                                                       អត្ថបទ-រូបថត៖ សម្បត្តិ

 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.