22/12/2020 13:57
សមមិត្តឡេវ៉ាំងហាំង អនុលេ ខាបក្សខេត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញទៅសួរសុខទុក្វិហារម៉ាក់បាក់។
នាឪកាសអំណរបុណ្យណូអែលឆ្នាំ ២០២០ របស់ប្រជាជាតិកាតូលិកសាសនា។ កាលពីថ្ងៃទី ២១ ធ្នូ សមមិត្តឡេវ៉ាំងហាំង អនុលេ ខាបក្សខេត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយប្រសិទ្ធពរបុណ្យណូអែលដល់បណ្តាអភិបូជាចារ្យ គណៈកម្មការ ពុទ្ធរិស័ទសាសនាកាតូលិកនៅនឹងវិហារម៉ាក់បាក់ ទីប្រជុំជនកូវក្វាង និងវិហារឌិញបិញ ឃុំ ឡុងថើយ ស្រុកទីវកឹង។
នៅបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ក្រុមប្រតិភូបានជូនអំណោយរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តដល់បណ្តាអភិបូជាចារ្យ ទន្ទឹមនឹងនោះប្រសិទ្ធពរបុណ្យណូអែលដល់អភិបូជាចារ្យ និងពុទ្ធរិស័ទសាសនាកាតុលិកប្រកបដោយ សុខភាព ជីវភាពសុភមង្គល សប្បាយរីករាយ សាមគ្គី សុវត្ថិភាព ប្រិតសំច្នៃ។ ឆ្លងតាមនោះសមមិត្តឡេវ៉ាំងហាំងបានជូនព័ត៍មានអំពីបណ្តាសមិទ្ធផលលេចធ្លោអំពីការពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្និសុខសណ្តាប់ធ្នាប់របស់ខេត្តក្នុងឆ្នាំ ២០២០ ក៏ដូចជា សំណង់ធំៗ សំខាន់ៗមួយចំនួនដែលបានប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តក្នុងឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តនិយាយរួម នៅស្រុកទីវកឹងនិយាយដោយ ឡែក។ បណ្តាលទ្ធផលសម្រេចបានក្នុងរយះពេលកន្លង ក៏ដូចជាការរួមវិភាគទានរបស់បណ្តាអភិបូជាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទសាសនាកាតូលិកក្នុងខេត្ត៕ថាញក្វាង-រតនា
ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។