• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 30/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

បុណ្យកឋិនទាន ធានាសុវត្ថិភាព បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩

12/11/2021 09:16

អនុវត្តតាមសេចក្តីប្រកាសលេខ ០៨/TB-HĐKSSYN ចុះថ្ងៃទី១០ តុលា ឆ្នាំ ២០២១ របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហា ជាតិស្រុកចូវថាញ់ បានចង្អុលការបណ្តាវត្ត និងពុទ្ធបរិស័ទក្នុងស្រុក ប្រារព្ធពិធីបុណ្យ កឋិនទានជាសាមញ្ញនៅតាមផ្ទះ មិនអនុញ្ញាតឲ្យអញ្ជើញភ្ញៀវចូលរួមកុះករ ដើម្បី ធានាសុវត្ថិភាព និងបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩។

សាមីបុណ្យត្រឹងធីញ៉ាងព្រមទាំងកូនចៅដង្ហែអង្គកឋិនទានទៅកាន់វត្តសំរោងធំវេរប្រគេនព្រះសង្ឃ ។​

     វត្តមហឹង្គុទ្យារាម (សំរោងធំ) ឃុំម៉ីចាញ់ ជាវត្តមួយក្នុងចំណោម ១៧ វត្តពុទ្ធសាសនាមហានិកាយខ្មែរក្នុងស្រុកចូវថាញ់ អនុវត្តល្អការងារផ្សព្វផ្សាយ ដើម្បីញ៉ាំងឲ្យពុទ្ធបរិស័ទបង្កើនការយល់ដឹង និងប្រារព្ធពិធីបុណ្យកឋិនទានត្រឹមត្រូវតាមពុទ្ធានុញ្ញាតផង ធានាសុវត្ថិភាព បង្ការជំងឺផង។ បុណ្យកឋិនទានវត្តសំរោងធំ ប្រារព្ធឡើងនៅថ្ងៃទី ០៧ វិច្ឆិកា ធានាសុវត្ថិក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ ។
     ព្រះតេជគុណ ថាច់ត្រឹង ព្រះចៅអធិការវត្តមហឹង្គុទ្យារាម (សំរោងធំ) មានថេរដីកាថា៖ អាត្មាភាពព្រមទាំងព្រះសង្ឃ និងគណៈអារាមាភិបាល សហការផ្សព្វផ្សាយបណ្តាសារាចរសេចក្តីសម្រេច ចិត្តរបស់បក្ស រដ្ឋនិងសេចក្តីប្រកាសរបស់បណ្តា ផ្នែកមានសមត្ថកិច្ចដែលមានខ្លឹមសារពាក់ព័ន្ធដល់ ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីពុទ្ធបរិស័ទបង្កើន​ ការយល់ដឹង និងអនុវត្តតាមបានល្អ។ បណ្តាខ្លឹមសារសំខាន់ៗដែលយកមកផ្សព្វផ្សាយរួមមាន៖ ខ្លឹមសារនៃសារលិខិតលេខ ៤០២១/UBND-KGVX  ចុះថ្ងៃទី ០៩ កញ្ញា ឆ្នាំ  ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីបង្កើនការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត។ សារ លិខិតលេខ ២៦០-CV/TU ចុះថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពីការក្រើនរំលឹកការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ក្នុងស្ថានភាពថ្មី។  សេចក្តីប្រកាសលេខ ០៨/TB-HĐKSSYN របស់ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ។ល។ 

ពិធីដង្ហែអង្គកឋិនទាន។
     ទន្ទឹមនឹងនោះ ព្រះតេជគុណ ថាច់ត្រឹងនៅទាំងពន្យល់បន្ថែមពីខ្លឹមសារនៃបុណ្យកឋិនទាន ដើម្បីពុទ្ធបរិស័ទបង្កើនការយល់ដឹង និងប្រារព្ធពិធីបុណ្យនេះឲ្យបានត្រឹមត្រូវតាមពុទ្ធានុញ្ញាត។ សាមីបុណ្យកឋិនទាន គប្បីជាអ្នកមានសទ្ធាជ្រះថ្លាចំពោះព្រះ រតនត្រៃ ជាអ្នកយល់ពីអានិសង្សកឋិន ដែលបានធ្វើ និងថ្វាយប្រគេនត្រៃចីវរចំពោះព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រៃមាសកន្លង ប្រសិនបើរៀបចំអញ្ជើញភ្ញៀវមកចូលរួមក៏បានមិនអញ្ជើញក៏បាន ។ 
     ឧបាសិកាត្រឹងធីញ៉ាងបានឲ្យដឹងថា៖ ដោយបានព្រះចៅអធិការ និងគណៈអារាមាភិបាលផ្សព្វផ្សាយវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគក៏ដូច ជាខ្លឹមសារនៃបុណ្យកឋិនទាន គ្រួសារខ្ញុំក៏រីករាយ ហើយមានសទ្ធាជ្រះថ្លាប្រារព្ធពិធីបុណ្យកឋិនទាន តាមបែបសាមញ្ញ។ ដំបូងខ្ញុំមានបំណងអញ្ជើញ ភ្ញៀវចូលរួមពិធីបុណ្យនេះឲ្យបានកុះករ ឱឡារិកអធិកអធមដែរ ប៉ុន្តែដោយសារអាសន្នរោគនៅរីករាលដាលស្មុគស្មាញ ទើបមិនអាចអញ្ជើញភ្ញៀវមកចូលរួមបាន។ 
     ព្រះឧបជ្ឈាយ៍ គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ មានថេរដីកាថា៖ ដើម្បីបវារណាព្រះសង្ឃ និងចលនាពុទ្ធបរិស័ទក្នុងស្រុកឲ្យប្រារព្ធពិធីបុណ្យកឋិនទានត្រូវតាមពុទ្ធានុញ្ញាត និងច្បាប់បង្ការ ទប់ស្កាត់អាសន្ន រោគកូវីដ-១៩ ក្នុងរដូវបុណ្យកឋិនទាន សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកបានចង្អុលការ ព្រះចៅអធិការ គណៈអារាមាភិបាលនៃ បណ្ដាវត្តសហការផ្សព្វផ្សាយបណ្តាសារលិខិតលេខ ៤០២១/UBND-KGVX ជាពិសេសបញ្ជាក់ត្រង់ ចំណុចលេខ ៧ នៃសារលិខិតបានចែងថា៖ "...ចំពោះសកម្មភាពនៃពិធីបុណ្យផ្សេងៗតាមមូលដ្ឋានសាសនាបូជនីយដ្ឋាន ពិធីបុណ្យសព មិនត្រូវជួបជុំគ្នាលើសពី ២០ នាក់ " ជាដើមកាលនៅក្នុង រដូវគង់ចាំព្រះវស្សាម៉្លេះ ។ ទន្ទឹមនឹងនោះ ពេលទទួលបានសេចក្តីប្រកាសលេខ ០៨/TB-HĐK SSYN របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ សមាគមស្រុកបាននិមន្តព្រះចៅអធិការវត្តទាំង ១៧ ក្នុងស្រុកមកប្រជុំ ដើម្បីផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីប្រកាសជាបន្ទាន់ ដើម្បីព្រះចៅអធិការ គណៈអារាមាភិបាលផ្សព្វផ្សាយដល់ពុទ្ធបរិស័ទជាបន្ទាន់ដើម្បីញ៉ាំងឲ្យពុទ្ធបរិស័ទក្តាប់ព័ត៌មានទាន់ពេល ដើម្បីប្រារព្ធពិធី បុណ្យកឋិន និងបុណ្យអកអំបុក ឆ្នាំ ២០២១ បានល្អ ជំរុញទឹកចិត្តពុទ្ធបរិស័ទបង្កើនស្មារតីប្រុងប្រយ័ត្ន មិនប្រហែស អត្តនោម័តិក្នុងការអនុវត្តន៍ អនុសាសន៍  ៥K តាមការណែនាំរបស់ក្រសួងសុខាភិបាល។
      ជារៀងរាល់ឆ្នាំ តាមប្រវេណីព្រះពុទ្ធសាសនាថេរវាទនិយាយរួម ព្រះពុទ្ធសាសនាមហានិកាយខ្មែរនិយាយដោយឡែក តែងប្រារព្ធពិធីបុណ្យដង្ហែកឋិន  ដើម្បីប្រគេនត្រៃចីវរដល់ព្រះសង្ឃដែល គង់ចាំវស្សាអស់ត្រៃមាសកន្លង។ វត្តនីមួយៗ ក្នុង មួយឆ្នាំមានច្បាប់ប្រារព្ធពិធីបុណ្យកឋិនទានតែម្តងគត់ក្នុងរង្វង់ពីថ្ងៃ ០១ រោច ខែអស្សុជ ដល់ ថ្ងៃ ១៥ កើត ខែកត្តិក៕ អត្ថបទ រូបថត៖ សុជា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.