• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 30/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

បង្កើនគុណភាពអប់រំពុទ្ធិកសិក្សាក្រោយពីគម្លាតសង្គម

22/10/2021 09:53

ក្រោយពីគម្លាតសង្គមបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ បណ្តាវត្តពុទ្ធ សាសនាមហានិកាយខ្មែរនៅលើភូមិសាស្រ្តខេត្តនិយាយរួមស្រុកទីវកឹងនិយាយ​ ដោយឡែក កំពុងខិតខំជម្នះរាល់ការលំបាកក្នុងការបង្រៀន ដើម្បីបង្កើនគុណ ភាពអប់រំពុទ្ធិកសិក្សា និងធានាការងារបង្ការ ទប់ស្កាត់អាសន្នរោគ។

ថ្នាក់ពុទ្ធិកមធ្យមសិស្សាបឋមភូមិឆ្នាំទី ៣ វត្តផ្នោដូង ស្រុកទីវកឹង។

     ស្រុកទីវកឹង មានវត្តពុទ្ធសាសនាមហានិកាយខ្មែរ ១១/១៥ វត្តបានចាត់តាំងបើកបង្រៀន បណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១ -២០២២ ដោយមានសមណសិស្ស និងយុវសិស្ស ៥៥៨ អង្គ-រូបចូលរៀន។ អនុវត្តតាមសេចក្តីប្រកាសលេខ ០៦/TB-HDKSSYN ចុះថ្ងៃទី ១១ កញ្ញាឆ្នាំ ២០២១ របស់សមាគមព្រះសង្ឈ សាមគ្គីស្នេហាជាតិខេត្តត្រាវិញ ស្តីពីបន្តការបង្រៀនថ្នាក់ពុទ្ធិកសិក្សាលើភូមិសាស្រ្តខេត្ត នាឆ្នាំសិក្សា ២០២១-២០២២ (ព.ស. ២៥៦៥) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង បានចង្អុលការឲ្យបណ្តាវត្តគប្បីអនុវត្តម៉ឹងម៉ាត់តាមខ្លឹមសារនៃសេចក្តីប្រកាសលេខ ០៦/TB-HDKSSYN ដូចជា៖ បណ្តាថ្នាក់រៀនត្រូវអនុវត្តល្អអនុសាសន៍ ៥K របស់ក្រសួងសុខាភិបាលប្រ កាសព្រមាន ដើម្បីធានាសុវត្ថិភាព ជូនគ្រូបង្រៀន និងសមណសិស្ស។ បង្កលក្ខណៈឲ្យព្រះសង្ឃចូលរៀន ចំពោះយុវសិស្សវិញនៅ ផ្ទះរៀន និងធ្វើលំហាត់។ 
     ឆ្នាំនេះ វត្តពោធិវង្សកំពង់ដូង (ផ្នោដូង)ឃុំ ហ៊ីវទឺ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ ដោយមានសមណសិស្ស និងយុវសិស្ស ២៩ អង្គ-រូប ។ ព្រះតេជគុណគឹមសាវឹង គ្រូបង្រៀនអចិន្ត្រៃយ៍ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឆ្នាំទី ៣) នាវត្តផ្នោដូងមានថេរដីកាថា៖ អនុវត្តតាមច្បាប់គម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ កម្មវិធីបង្រៀន និងរៀនរបស់គ្រូ និងសិស្សសាលាវត្តផ្នោដូង ក៏សម្រាកមួយរយៈនោះដែរ ដូច្នោះហើយក៏ជះឥទ្ធិពលខ្លះដល់កម្មវិធីក៏ដូចជាគុណភាពសិក្សារបស់សមណសិស្ស និងយុវសិស្ស។ ដើម្បីបន្តការបង្រៀនក្រោយពីគម្លាតសង្គមក្នុងនាមជាគ្រូអចិន្រៃ្តយ៍ និងគ្រូបង្រៀនមុខវិជ្ជា ធម្មបទដ្ឋកថាអាត្មាបានផ្តុំកម្លាំងបង្រៀនមេរៀនណាសំខាន់ៗដែលពាក់ព័ន្ធដល់វិធីសាស្រ្តប្រែបាលី ។ ក្រៅពីនោះ អាត្មាក៏ជំរុញទឹកព្រះទ័យ គ្រូបង្រៀនដទៃគប្បីខិតខំអស់ពីលទ្ធភាពក្នុង ការបង្រៀនមេរៀន និងបង្រៀនបន្ថែមម៉ោងដើម្បីឆ្លើយតបតាមពេលវេលា និងបង្កើនគុណភាពសិក្សាដល់សមណសិស្ស។
     អនុវត្តតាមកិច្ចចង្អុលការផ្ទាល់របស់សមាគមស្រុក វត្តសុវណ្ណនិគ្រោធជ្រៃភេ ឃុំតឹងហ៊ុង ក៏បន្តការបង្រៀនព្រះសង្ឃក្នុងវត្តតាំងពីថ្ងៃទី ១៧ តុលាឆ្នាំ ២០២១ ។ ព្រះតេជគុណ គឹមសំអឿន ព្រះចៅអធិការ គ្រូបង្រៀនមុខវិជ្ជា សាមណេរវិន័យ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ១ វត្តជ្រៃភេមានថេរដីកាឲ្យដឹងថា៖ ដោយមានតួនាទីជាព្រះចៅអធិការវត្ត អាត្មាត្រូវអនុវត្តល្អភារកិច្ចគ្រប់គ្រង អប់រំព្រះសង្ឃក្នុងវត្ត។ ដំណាក់កាលគម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ ថ្វីត្បិតតែសមណសិស្ស មិនចូលសាលារៀនមែន ប៉ុន្តែអាត្មាតែងរំលឹកព្រះសង្ឃដែលស្នាក់នៅក្នុងវត្តឲ្យខិតខំរំលឹកមេរៀនចាស់ និងរៀនមេរៀនថ្មី ដើម្បីដល់ថ្ងៃ ចូលសាលារៀនវិញ គ្រូបង្រៀនគ្រាន់តែឲ្យធ្វើលំហាត់ឡើងវិញប៉ុណ្ណោះ។ បច្ចុប្បន្ននេះ សមណសិស្សបានចូលសាលារៀនវិញហើយ ម្ល៉ោះហើយអាត្មាតែងជំរុញស្មារតីគ្រូបង្រៀន ឲ្យបង្កើនម៉ោងបង្រៀន។ ប្រសិនបើពីមុន ពេល ព្រឹករៀនពីម៉ោង ០៧ ដល់ ម៉ោង ៩ និង ៣០ នាទី ពេលរសៀល ចាប់ផ្តើមរៀនពីម៉ោង ១៤ ដល់ ម៉ោង ១៧។ លុះបច្ចុប្បន្ននេះ ជំរុញទឹកចិត្តគ្រូនិងសមណសិស្សឱ្យរៀននិងបង្រៀនពេលព្រឹកចាប់តាំងពីម៉ោង ០៧ ដល់ ១០។ ពេលរសៀលចាប់តាំងពីម៉ោង ១៣ ដល់ម៉ោង ១៧ ។ ជាពិសេសណែនាំគ្រូបង្រៀនឱ្យផ្តុំ បង្រៀនមេរៀនណាសំខាន់ៗ និងណែនាំឲ្យសិស្សធ្វើលំហាត់ឲ្យបានច្រើន ដើម្បីសមណ សិស្សត្រៀមបម្រុងវិញ្ញាសាប្រឡងឲ្យបានល្អ នាចុងឆ្នាំសិក្សា ២០២១-២០២២ ។
     ការចាត់តាំងប្រឡងបញ្ចប់ឆ្នាំសិក្សា ២០២១ -២០២២ ព្រះតេជគុណគឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង មានថេរដីកាថា៖ ដើម្បីពង្រឹង និងបង្កើន គុណភាពពុទ្ធិកសិក្សា សមាគមស្រុកបានចង្អុលការឲ្យគ្រូ បង្រៀនបណ្តាវត្ត គប្បីផ្តុំកម្លាំងបង្រៀន មេរៀនណាសំខាន់ៗក្នុងកម្មវិធីបង្រៀន ដើម្បីសមស្របនឹងពេលវេលាក៏ដូចជាស្ថានភាពអាសន្នរោគស្មុគស្មាញដូចបច្ចុប្បន្ននេះ។ ជាពិសេសចំពោះបណ្តាថ្នាក់ពុទ្ធិកសិក្សាបឋមភូមិគប្បីបង្កើនម៉ោងបង្រៀន បង្កើនគុណភាពសិក្សា និងពេលវេលាបញ្ចប់ឆ្នាំសិក្សាខាងមុខនេះ។ គិតមកទល់ដំណាក់កាលនេះ ថ្នាក់ពុទ្ធិក សិក្សាបឋមភូមិ (ពីឆ្នាំទី ១ ដល់ឆ្នាំទី ៣) នៅពេលប្រមាណ ៣ ខែទៀតប៉ុណ្ណោះ (ចាត់តាំង ប្រឡងរវាងដើមខែមករាឆ្នាំ ២០២២) ក៏ត្រូវចាត់តាំងប្រឡងបញ្ចប់ឆ្នាំសិក្សា ២០២១-២០២២ ។ ដើម្បីឆ្លើយតបតាមគោលបំណង ប្រឡងបញ្ចប់ឆ្នាំសិក្សារបស់សមណសិស្សនិងយុវសិស្ស សមាគមស្រុកបានកសាងវិធានការ ០២ យ៉ាងគឺ៖ វិធានការទី ១៖ ប្រសិនបើអាសន្នរោគនៅតែរាតត្បាតស្មុគស្មាញ សមាគមស្រុកនឹងចង្អុលការឲ្យបណ្តាវត្តចាត់តាំងប្រឡងតាមថ្នាក់រៀនរបស់វត្តនីមួយៗ  ដោយធានាការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ វិធានការទី ២៖ ប្រសិនបើស្ថានភាពអាសន្នរោគមិនរាតត្បាតតទៅទៀតនោះ សមាគមនឹងចាត់តាំងមណ្ឌលប្រឡងថ្នាក់ស្រុកឆ្នាំសិក្សា ២០២១-២០២២ នៅវត្តព្រះបាទកងចក្រ កំពង់មាសឃុំហ៊ីវទ្រុង។ សមាគមស្រុកនឹងសហការស្អិតល្មួតជាមួយបណ្តាផ្នែកមានសមត្ថកិច្ច ដើម្បីបង្កលក្ខណៈប្រគេន និងជូនសមណសិស្ស និងយុវសិស្សចូលរួមប្រឡងយកលិខិតបញ្ជាក់ ថ្នាក់បញ្ចប់ឆ្នាំសិក្សាដូចបំណង៕                     អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.