25/08/2020 10:28
ដោយឃើញត្រីឆ្លូញអង្កត់កំពុងផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់ ក្រោយពេលគិតគូរម៉ត់ចត់ នៅខែមិថុនាឆ្នាំ ២០២០ បក្ខជនឡឹមជីហឿង បុគ្គលិកទទួលបន្ទុកខាងសុរិយោដី កសិកម្ម បរិស្ថានឃុំទ្រឿងទ័រ ស្រុកកូវង៉ាងបានជួលដី ដើម្បីចិញ្ចឹមត្រីឆ្លូញអង្កត់។ ដំបូងបងជួលដី ០២ កុងដើម្បីជីក ស្រះ ៣ បាតស្រះក្រាលផ្ទាំងកៅស៊ូចិញ្ចឹមត្រីឆ្លូញ អង្កត់ចំនួន ១៥.០០០ ក្បាល។
បក្ខជនឡឹមជីហឿងចែករំលែក៖ ឆ្នាំ ២០១១ ក្រោយពេលរៀនចប់មហាវិទ្យាល័យផ្នែកជលផល ខ្ញុំមកបំពេញការងារនៅឃុំរហូតដល់ពេលបច្ចុប្បន្ននេះ។ ដល់ដើមឆ្នាំ ២០២០ ខ្ញុំចៃដន្យធ្វើដំណើរទៅខេត្តហូវយ៉ាង ហើយបានឧទ្ទេសនាមអំពីទម្រង់ ចិញ្ចឹមត្រីឆ្លូញអង្កត់ របស់ប្រជាជននៅទីនេះ។ ខ្ញុំសម្រចចិត្តទិញកូនពូជមកចិញ្ចឹម ជាមួយតម្លៃ ៧.០០០ ដុងក្នុងមួយក្បាល។
តាមបក្ខជនឡឹមជីហឿង កត្តាសំខាន់ក្នុងការចិញ្ចឹមត្រីឆ្លូញអង្កត់គឺគប្បីរក្សាប្រភពទឹកឲ្យបានស្អាត។ ជាមធ្យមក្នុងរយៈពេល ០៣ ថ្ងៃត្រូវផ្លាស់ទឹកម្ដង រួចដាក់ម៉ាស៊ីនអុកស៊ីសែន ២៤/២៤ ម៉ោង។ ដើម្បីឲ្យត្រីមានកន្លែងជ្រក យើងត្រូវដាក់បំពង់ទឹក ឬ បំពង់ឬស្សីដោយកាត់ជាកង់ខ្លីៗដាក់ក្នុងស្រះ។ ចំណីរបស់ត្រីភាគច្រើនគឺចំណីឧស្សហកម្ម មធ្យមក្នុងមួយថ្ងៃឲ្យស៊ី ០២ លើក។ ត្រីឆ្លូញអង្កត់ចិញ្ចឹមពី ០៧ ដល់ ០៨ ខែ មានទម្ងន់ពី ២៥០ ដល់ ៣០០ ក្រាម។ យោងលើទម្ងន់នោះ បច្ចុប្បន្ន នេះតម្លៃទីផ្សារពី ៣០០.០០០ ដល់ ៤០០.០០០ ដុងក្នុងមួយគីឡូក្រាម។ នេះជាប្រភេទត្រីទឹកសាប មានតម្លៃសេដ្ឋកិច្ចខ្ពស់។ តាមការគ្រោងទុក ដល់ចុងឆ្នាំនេះ បងហឿងនឹងប្រមូលផលត្រីឆ្លូញអង្កត់លើកដំបូង។ ក៏តាមប្រសាសន៍របស់បងហឿង បច្ចេកទេស កម្លាំងថែទាំ ប្រាក់ចំណាយ និងការខូចខាតក្នុងការចិញ្ចឹមត្រីឆ្លូញអង្កត់តិចជាងបើប្រៀបនឹងចិញ្ចឹមបង្កងឧស្សាហកម្ម។
លោកត្រឹងវឹងស៊ើង លេខា បក្សឃុំទ្រឿងទ័រ បានឲ្យដឹងថា៖ នេះជាទម្រង់ចិញ្ចឹមត្រីថ្មីដែលបក្ខជនឡឹមជីហឿងឈានមុខក្នុងការអនុវត្តន៍ សំដៅបង្កការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត សត្វចិញ្ចឹម សមស្របជាមួយអាកាសធាតុ នៅមូលដ្ឋាន។ ប្រសិនបើទម្រង់នេះទទួលបានលទ្ធផលល្អ ក្នុងរយៈពេលខាងមុខ ឃុំនឹងចាត់តាំងសិក្ខាសាលាឧទ្ទេសនាមជូនមាមីងកសិករ ដើម្បីបើកទូលាយទម្រង់នេះក្នុងទូទាំងឃុំ៕ អត្ថបទ- រូបថតៈ សុខា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។