09/11/2020 16:42
បងប្រាក់សិរីវុឌ្ឍន៍ជូនអំណោយដល់ប្អូនៗនាទិវាមហាសាមគ្គីចាត់តាំងក្នុងឆ្នាំ ២០១៩។
លោកង្វៀងវ៉ាំងត្រាយ ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាងបានឱ្យដឹងថា៖ ដើម្បីឆ្ពោះទៅដល់អំណរអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម (១៨ ខែវិច្ឆិកាឆ្នាំ ១៩៣០-១៨ ខែវិច្ឆិកាឆ្នាំ ២០២០) ក្រៅពីការចាត់តាំងនៅកន្លែងដែល ស្រុកបានជ្រើសចាត់តាំងនៅវត្តកងចក្ការាម(ធ្លក) ទិវាមហាសាមគ្គីនៅទាំងបានចាត់តាំងនៅរាល់ភូមិលើភូមិសាស្រ្តស្រុក។ ដើម្បីអបអរអនុស្សាវរីយ៍ឆ្នាំទី៩០ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម-ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាមតាមការណែនាំរបស់គណៈឃោសនាអប់រំមជ្ឈិមបក្ស គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកបានចាត់តាំងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ញ៉ាំងឱ្យកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ស្រទាប់យល់ដឹងបានជ្រាលជ្រៅអំពីប្រវត្តិសាស្រ្តបង្កបង្កើត រីកចម្រើនរបស់រណសិរ្សជនជាតិឯកភាពវៀតណាម និងប្រវេណីត្រចះត្រចង់របស់រណសិរ្សមាតុភូមិវៀតណាមចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងជនជាតិ ជាពិសេសក្នុងការកសាងធ្លុងមហាសាមគ្គីជនជាតិ អនុវត្តជោគជ័យបុព្វហេតុរំដោះជនជាតិឯកភាពប្រទេសជាតិ កសាង អភិវឌ្ឍការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយម។ ឆ្លងតាមរយៈបណ្តាសកម្មភាព ផ្សព្វផ្សាយអំណរអនុស្សាវរីយ៍ រួមចំណែក ពង្រឹងបង្កើនបន្ថែមជំនឿរបស់ប្រជាជនចំពោះបក្ស រដ្ឋក៏ដូចជាបុព្វហេតុផ្លាស់ថ្មីនៃប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ ជំរុញលើកទឹកចិត្តទូទាំងបក្ស ទូទាំងកងទ័ព ទូទាំងប្រជាជនពុះពារការលំបាកសាកល្បង អាស្រ័យអាសន្នរោគកូវីដ-១៩ បង្កឡើង ក្តាប់ច្បាស់ឱកាស ប្តេជ្ញាអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត និងឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្ស។
ឆ្នាំនេះវត្តកងចក្ការាម (ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង បានជ្រើសចាត់តាំងទិវាមហាសាមគ្គីនៅរសៀលថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០។ ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្តមានថេរដីកាឱ្យដឹងថា៖ ការចាត់តាំងទិវាមហាសាមគ្គីឆ្នាំនេះ វត្តមានកិត្តិយសបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកជ្រើសចាត់តាំងជាកន្លែងចង្អុលការ អាត្មាភាពក៏មានទង្វើសមគួរមួយដើម្បីរួមជាមួយរណសិរ្សចាត់តាំងទិវាមហាសាមគ្គីឱ្យមានភាពអធិកអធមជាង ក្នុងនោះមានបម្រុងជូនអំណោយខ្លះៗដល់សិស្សានុសិស្សដើម្បីជំរុញស្មារតីរៀនសូត្ររបស់ប្អូនៗ។
ជារៀងរាល់ឆ្នាំឆ្លងតាមរយៈការបំផុសចលនារបស់គណៈការងាររណសិរ្សភូមិ បងប្រាក់សិរីវុឌ្ឍន៍ នៅភូមិកោះស្វាយ ឃុំត្រឿងទ័រ ស្រុកកូវង៉ាងតែងបម្រុងអំណោយយ៉ាងហោចណាស់ក៏ ២០ ចំណែករួមមានសៀវភៅសរសេរ ប៊ិក និងសិក្ខូបករណ៍មួយចំនួនទៀត តម្លៃអំណោយមួយចំណែកៗប្រមាណ ៣០០.០០០ ដុងសម្រាប់ជូនដល់ប្អូនៗក្នុងឱកាសចាត់តាំងទិវាមហាសាមគ្គី។ ទោះបីអំណោយមានតម្លៃតូចតាច ប៉ុន្តែបានជាការលើកទឹកចិត្តយ៉ាងធំធេងសម្រាប់ឱ្យប្អូនៗឱ្យរៀនសូត្របានល្អ។
ក្នុងបណ្តាថ្ងៃប្រព្រឹត្រឡើងបណ្តាសកម្មភាពអំណរទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម-ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម ធ្វើដំណើរទៅតាមបណ្តាមូលដ្ឋានក្នុងខេត្ត យើងខ្ញុំកត់សម្គាល់បានការត្រៀមបម្រុងប្រកបដោយភាពអ៊ូអររបស់រណសិរ្ស រដ្ឋអំណាច អង្គការមហាជន និងប្រជាជនគ្រប់ជាន់ស្រទាប់។ ប្រការនោះបញ្ជាក់ឱ្យឃើញថាទិវាមហាសាមគ្គីជាទិវារបស់ទូទាំងប្រជាជន៕
អត្ថបទ-រូបថត៖ សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។