17/11/2020 07:45
លោកស្រីផាមធីថាញ់ភឿង អគ្គនិពន្ធនាយិកាកាសែតត្រាវិញប្រគល់ជូនផ្ទះមេត្តាធម៌។ រូបថតៈ ម៉ីញ៉ឺង
កាលពីថ្ងៃទី ១០ វិច្ឆិកា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ជ្រើសភូមិផ្នោរអំពក់ធ្វើជាកន្លែងចង្អុលការចាត់តាំងទិវាមហាសាគ្គីទូទាំងប្រជាជាតិ។
បច្ចុប្បន្នភូមិផ្នោរអំពក់មានគ្រួសារសម្រេចលក្ខឋានជនបទថ្មី ៤០២ គ្រួ ស្រូបយកអត្រា ៨៨,៧៤% មានគ្រួសារក្នុងភូមិ ១០០% បានផ្ដល់ប័ណ្ណគាំពារសុខាភិបាល គ្រួសារ ៤១៣ គ្រួមានលំនៅឋានរឹងមាំនិងពាក់កណ្តាលរឹងមាំ ក្នុងនោះមានផ្ទះបណ្តោះអាសន្ន ០៧ ខ្នង។ គណៈការងាររណសិរ្សភូមិ សហការចលនាប្រជាជនជានិច្ចកាលធ្វើអនាម័យរៀបចំទិដ្ឋភាពបរិស្ថាន កសាងផ្លូវ “ភ្លឺ -បៃតង-ជ្រះ -ស្អាត”តាមផ្លូវលំលេខ ១៧ ឆ្លងភូមិសាស្រ្ដឃុំ។ ទន្ទឹមនឹងនោះ បំផុសចលនាមហាជនចូលរួមការពារសន្ដិសុខមាតុភូមិ។ ឆ្លងតាមការបំផុសចលនាមាន ១០០% គ្រួសារបានចំឈ្មោះ ចុងឆ្នាំពិនិត្យជ្រើសភូមិផ្នោរអំពក់សម្រេចសម្បទាសុវត្ថិភាពស្ដីពីសន្ដិសុខសណ្ឋាប់ឆ្នាប់។ ទន្ទឹមនឹងនោះ មូលដ្ឋានចលនាប្រជាជនផ្លាស់ប្ដូររចនាសម្ព័ន្ធដើមឈើ សត្វចិញ្ចឹម ដោយពហុសណ្ឋាន បណ្ដាទម្រង់ផលិតជំរុញសេដ្ឋកិច្ចគ្រួសារ។ ឆ្លងតាមនោះ លេចធ្លោបណ្ដាគំរូឆ្នើមបានឈានឡើងរួចផុតពីភាព ក្រីក្រចិរភាពដូចជា៖គ្រួសារលោកសើុងសាមិញ គ្រួសារបងថាច់ចន្ដា។ ប្រភពចំណូលជាមធ្យម របស់ប្រជាជនក្នុងភូមិក្នុងមួយឆ្នាំសម្រេចបាន ៤៥ លានដុងក្នុងមនុស្សម្នាក់។
ស្ថិតនៅទិវាមហាសាមគ្គី គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ឃុំជូនលិខិតសរ សើរ ០៥ ច្បាប់ដល់បុគ្គលមានស្នាដៃឆ្នើមក្នុងការចលនាទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ។
នាឱកាសនេះដែរ អ្នកកាសែតផាមធីថាញ់ភឿង អគ្គនិពន្ធនាយិកាកាសែតត្រាវិញបានចលនាបណ្ដាសប្បុរសធម៌ ប្រគល់ជូនផ្ទះមេត្តាធម៌ ០២ ខ្នងដល់គ្រួសារក្រីក្រលំបាកអំពីលំនៅឋាននៅ ភូមិកោះស្វាយ ផ្នោរអំពក់ ឃុំទ្រឿងទ័រ គ្រួសារលោកថាច់ភោកនិងមីងគឹមធីមិញអី ក្នុងមួយ ខ្នងៗមានតម្លៃ ៥០ លានដុង៕
ម៉ីញឹង-លឺវវូ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។