• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ទិវាមហាសាមគ្គីទូទាំងប្រជាជាតិ សាយភាយស្មារតីសាមគ្គី “អ្នកមានរក្សាខ្សត់”

17/11/2020 07:31

រួមជាមួយបណ្តាមូលដ្ឋានក្នុងខេត្តចាប់តាំងពីថ្ងៃទី ០៥-១៨ វិច្ឆិកា ឆ្នាំ ២០២០ ស្រុកកូវង៉ាង ចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាបង្កើតរណសិរ្សមាតុភូមិជនជាតិឯកភាពវៀតណាម (១៨/ ១១/១៩៣០-១៨/១១/២០២០) ដោយព្រមៗ គ្នា ភ្ជាប់ជាមួយទិវាមហាសាមគ្គីទូទាំងប្រជាជាតិ។

ពិធីប្រគល់ជូនផ្ទះមហាសាមគ្គី​។ រូបថតៈ​ ឌិញកាញ់

          “ទិវាមហាសាមគ្គីទូទាំងប្រជាជាតិ” នេះជាឱកាសដើម្បីប្រមូលផ្តុំ សាមគ្គីនៅតំបន់ប្រជាជនស្នាក់នៅបង្កជាកម្លាំងយ៉ាង​ធំរួមចំណែកកសាងភូមិស្រុក ប្រទេសជាតិរឹងមាំ។ ទិវាមហាសាមគ្គីគឺសំដៅដើម្បីកត់សម្គាល់លទ្ធផលរបស់សហគមន៍​ប្រជាជនស្នាក់នៅ ស្ងើចសរសើរសមូហភាពគ្រួសារ បុគ្គលមានស្នាដៃក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិក្នុង​សហ​គមន៍។ រក្សាខ្ជាប់រវាងអ្នកភូមិផងរបងជាមួយគ្នា សាមគ្គីជនជាតិ “អ្នកមានរក្សាខ្សត់”។
           នៅពិធីជួបជុំទិវាមហាសាមគ្គីទូទាំងប្រជាជាតិបានចាត់តាំងនៅស្រុកកូវង៉ាង បណ្តាតំណាងបានរំលឹកឡើងវិញនូវប្រវេណីរបស់រណសិរ្សមាតុភូមិវៀត ណាមឆ្លងតាមរយៈបណ្តាដំណាក់កាលប្រវត្តិសាស្រ្តបដិវត្តន៍។ រួមជាមួយនោះ ព្រឹត្តិការណ៍បង្កើតអង្គការចាត់តាំងរណសិរ្សជនជាតិរំដោះខេត្តត្រាវិញនៅឆ្នាំ ១៩៦១ ក្រោមការដឹកនាំ របស់ គណៈកម្មាធិការបក្សខេត្ត បណ្តាវណ្ណកម្មប្រជាជនខ្មែរ-កិញ-ចិនបានរួមជាមួយរណសិរ្សជនជាតិរំដោះខេត្តត្រាវិញអនុវត្តមុខព្រួញ ០៣ យ៉ាង គឺ៖ នយោបាយ កងទ័ព និង ចលនាពលទាហាន តស៊ូប្រយុទ្ធទទួលបានជ័យជម្នះនេះ ដល់ជ័យជម្នះផ្សេងក្នុងសម័យសង្គ្រាមទាំងពីរលើក ឯក ភាពប្រទេសជាតិ។ លោកត្រឹងវាំុងលីន ប្រធាន គណៈការងាររណសិរ្សភូមិធ្លក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងបានឲ្យដឹង៖ បណ្តាឆ្នាំជិតនេះដោយបាន ការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តា ចលនាប្រជាជនទាំងមូលសាមគ្គីជួយគ្នាកាត់ បន្ថយក្រីក្រស្ថិរភាព សកម្មចូលរួមពង្រីកសេដ្ឋ កិច្ច។ ចលនាប្រជាជនជំរុញមាំបណ្តាចលនា តបស្នងសងគុណ ប្រឡងប្រណាំងពង្រីកការ ផលិត កសាងជីវភាពវប្បធម៌ រក្សាអនាម័យ បរិស្ថាន កសាងជនបទថ្មី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម រួមចំណែកយ៉ាងសកម្ម ចូលក្នុងទិសដៅរួមក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារប្រទេសនៅមូលដ្ឋាន។
          ព្រះតេជគុណ ថាច់ដារា អនុប្រធានសមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ចៅអធិការវត្តកង ចក្តារាម (ធ្លក) មានថេរដីកាថា៖ “ក្នុងឆ្នាំកន្លងអាត្មាចាត់តាំងផ្សព្វផ្សាយបាន ៣៧ លើកមានពុទ្ធបរិស័ទ ២.៩៩៧ លើកនាក់ ចូល រួម ចលនាពុទ្ធបរិស័ទឧបត្ថម្ភអំណោយរាប់ពាន់ចំណែកជូនគ្រួសារក្រីក្រក្នុងបណ្តាថ្ងៃបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរសរុបតម្លៃជាង ១៨០ លានដុង។ ចលនាពុទ្ធបរិស័ទកសាងបង្គោលទង់តាមផ្លូវស្រុកលេខ ១៧ ជូនសៀវភៅ ប៊ិច ដល់សិស្សក្រីក្រគិតជាតម្លៃ ៣៧ លានដុង ចលនា ពុទ្ធបរិស័ទនៅក្នុងនិងក្រៅប្រទេសស្ថាបនាវត្តកងចក្តារាម(ធ្លក) ជាង ០២ ពាន់លានដុង។ល។
             លោកត្រឹងមិញបាញ់ អនុលេខាប្រចាំការ បក្សស្រុកកូវង៉ាងបានសង្កត់ធ្ងន់ថា៖ “រួមជាមួយទូទាំងប្រទេស ក្នុងបណ្តាឆ្នាំកន្លងរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ក្នុងស្រុកតែងសហការជាមួយរដ្ឋអំណាចនិងបណ្តាអង្គការចាត់តាំងសមា ជិកសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំង ស្នេហាជាតិ បណ្តាចលនាធំៗ “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង ” ភ្ជាប់ជាមួយការកាត់បន្ថយភាពក្រីក្រស្ថិរភាព រួម ចំណែកជាមួយខេត្តអនុវត្តល្អចលនាប្រឡង​ប្រណាំង “ត្រាវិញរួមជាមួយទូទាំងប្រទេសរួម កម្លាំងកសាងជនបទថ្មី” “ទូទាំងប្រទេសចូលរួមដើម្បី ជនក្រីក្រ” បានទាក់ទាញកម្មាភិបាល បក្ខជន សមាជិកសមាគម មហាជន ប្រជាជនចូលរួម យ៉ាងកុះករ រួមចំណែកជំរុញពង្រីកសេដ្ឋកិច្ច-សង្គម រក្សាលំនឹងនយោបាយ សន្តិសុខការពារ ប្រទេស ធានាសុខុមាលភាពសង្គម។ ការងារត្រួតពិនិត្យធ្វើវិវេចនាសង្គម តួនាទីរណសិរ្សក្នុង ការកសាងបក្ស កសាងរដ្ឋអំណាចពីមួយថ្ងៃកាន់ តែបង្ហាញឲ្យឃើញច្បាស់លាស់នាំមកប្រសិទ្ធ ភាពជាក់ស្តែង ឆ្លងតាមរយៈរណសិរ្សប្រជាជនបានចូលរួមបំពេញគោលការណ៍ សេចក្តីសម្រេច ចិត្ត គោលនយោបាយក្រឹត្យច្បាប់របស់បក្ស-រដ្ឋដ៏ប្រសើរ”៕   

 ឌិញកាញ់-តឹងង៉ុក

 

TIN CÙNG MỤC

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។

  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

Hoàn thiện dự thảo Luật Việc làm (sửa đổi): Bảo vệ người lao động, thích ứng chuyển đổi số, thúc đẩy công bằng xã hội

Tuyên dương 09 Đội viên tiêu biểu trong công tác Đội và phong trào thiếu nhi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.