09/11/2020 08:40
កាលពីថ្ងៃទី ០៦ វិច្ឆិកា នៅភូមិលិចក្ដីឃុំភូកឹង ស្រុកទីវកឹង បានចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិឆ្នាំ ២០២០។ លិចក្ដី ជាភូមិ ០១ ក្នុងចំណោម ភូមិអនុសង្កាត់តាំង ០៩ បានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជ្រើសចង្អុលការចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ ឆ្នាំ២០២០ ។ ភូមិលិចក្ដីមានគ្រួសារប្រជាជន ៤១៣ គ្រួ ក្នុងនោះគ្រួសារជនជាតិខ្មែរជិត ៥២% ។ ឆ្នាំ ២០២០ គណៈការងាររណសិរ្សភូមិ អនុវត្តល្អការងារផ្សព្វផ្សាយបណ្តាសារាចរ សេចក្ដីសម្រេចចិត្ត គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ បណ្តាចលនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បាន ៣៩ លើកដោយមានប្រជាជនជិត ១.៣០០ នាក់ចូលរួម។ឆ្លងតាមរយៈនោះ បានរួមចំណែកបង្កើនការយល់ដឹងជូនប្រជាជន រួមកម្លាំងអនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ជាលទ្ធផលចលនាប្រជាជនបរិច្ចាគដី ដំណាំ។ល។សម្រាប់កសាងគមនាគមន៍ ស្ពាន បង្គោលភ្លើងនៅជនបទ ជីកស្តារប្រឡាយធារាសាស្រ្តនៅវាលស្រែ។ល។ សរុបទឹកប្រាក់ជិត ១,៦៥ ពាន់លានដុង។ ចលនាសប្បុរជនជូនអំណោយជិត ២២០ ចំណែក ដល់គ្រួសារក្រីក្រសរុបតម្លៃជិត ៥៤ លានដុង។
ក្នុងទិវានេះដែរ គណៈកម្មាធិការប្រជាជនខេត្តជូន ផ្ទះឧបការគុណ ០១ ខ្នង តម្លៃ ៥០ លានដុង ដល់គ្រួសារគោលនយោបាយ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្រុកជូន ផ្ទះមហាសាមគ្គី ០៣ ខ្នង សរុបតម្លៃ ១២០លានដុង និង ជូនអំណោយ ១០ ចំណែក (ក្នុងមួយចំណែកតម្លៃ ៥០០ ពាន់ដុង) ដល់គ្រួសារគោលនយោបាយ កម្មាភិបាលព្រឹទ្ធាចារ្យបដិវត្តន៍និងគ្រួសារក្រីក្រ ។ គណៈកម្មាធិការប្រជាជនស្រុកនិងគណៈកម្មាធិការប្រជាជនឃុំជូនលិខិតសរសើរ០៧ ច្បាប់ ដល់សមូហភាព ០១ កន្លែង និងបុគ្គល ០៦ នាក់ ដែលមានស្នាដៃឆ្នើមក្នុងការចលនាឧបត្ថម្ភបណ្តាសកម្មភាពរបស់គណៈការងាររណសិរ្សមូលដ្ឋាននិង សម្រេចកិត្តិនាម " គ្រួសារវប្បធម៌ ជនបទថ្មី " ០៣ ឆ្នាំបន្តបន្ទាប់ ២០១៨-២០២០ ។ទន្ទឹមនឹងនោះ បណ្ដាសប្បុរសជននៅទាំងជូនអំណោយច្រើនចំណែកដល់គ្រួសារក្រីក្រនិងគ្រួសារជិតក្រ៕ដំណឹង‑រូបថត៖សុជា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។