27/07/2021 08:08
ក្រោយពេលទទួលបានដំណឹងពីរដ្ឋអំណាចមូលដ្ឋាន ស្ថាប័នប្រចាំការនៃគណៈបញ្ជាការ បង្ការទប់ស្តាត់គ្រោះធម្មជាតិ និងស្វែងរកអ្នករងគ្រោះ ស្ថិតក្រោមឱវាទការិយាល័យពលកម្មយុទ្ធជនពិការ‑សង្គមកិច្ចស្រុកសហការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់ ០២ គ្រួសារដែលមានផ្ទះ ៣ ខ្នងត្រូវរលំទាំងស្រុង នៅភូមិអូរវែងថ្មី ឃុំតឹងហ្វា ភូមិតឹងដាយ ឃុំហ៊ីវទឺ និងគ្រួសារ ០៤ គ្រួទៀតត្រូវប៉ើងដំបូលផ្ទះ នៅភូមិភូទ័រ ភូមិតឹងទ្រុងយ៉ុង (បេ) ឃុំហ៊ីវទ្រុង ភូមិដៃទទឹង ឃុំតឹបង៉ាយ និងភូមិបាអែប ឃុំភូកឹង៕
ខ្យល់កំបុតត្បូងធ្វើឲ្យរលំផ្ទះរបស់បណ្តាគ្រួសារប្រជាជន។ ថាញ់ក្វាង‑សុខា
គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្តជូនអំណោយដល់បណ្តាគ្រួសាររងគ្រោះដោយសារខ្យល់កំបុតត្បូងនៅស្រុកកូវង៉ាង យ្វៀងហាយ ទីវកឹង
កាលពីថ្ងៃទី ២១ កក្កដា លោកស្រីតូធីធូហុង អនុប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត សហការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តបណ្តាគ្រួសារត្រូវរងគ្រោះដោយសារខ្យល់កំបុតត្បូងកាលពីថ្ងៃទី ១៩-២០ កក្កដាឆ្នាំ ២០២១។
ស្រុកកូវង៉ាង (០១ គ្រួសារ) ទីផ្សាររួមខេត្តយ្វៀងហាយ (០៤ គ្រួសារ) និងស្រុកទីវកឹង (០១ គ្រួសារ) ដែលមានផ្ទះត្រូវរលំទាំងស្រុង។ នៅបណ្តាកន្លែងដែលទៅសួរសុខទុក្ខ លោកស្រី តូធីធូហុង បានយកចិត្តទុកដាក់ដល់ជីវភាព និងលើកទឹកចិត្តចំពោះគ្រួសារដែលត្រូវរងគ្រោះឲ្យឆាប់ ជម្នះការលំបាក ដើម្បីលំនឹងជីវភាព ពង្រីកសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនោះក្រុមប្រតិភូបានជូនអំណោយដល់គ្រួសារនីមួយៗ រួមមានអង្ករ ២៥ គីឡូក្រាម និងប្រាក់ ០៥ លានដុង ចំនួនប្រាក់បានដកពីប្រភពមូលនិធិសង្គ្រោះឧបត្ថម្ភរបស់ខេត្ត៕
ជូនប្រាក់ដល់គ្រួសារត្រូវរងគ្រោះដោយសារខ្យល់កំបុតត្បូង។ ង៉ុកហុង‑សុខា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។