25/11/2020 07:04
អនុលេខាបក្សស្រុកទីវកឹងជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គល។ រូបថត៖ ហុងញុង
ក្នុងរយៈកាល ០៥ ឆ្នាំកន្លងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹងជានិច្ចកាលសហការចាត់តាំងផ្សព្វផ្សាយចុះដល់ប្រព័ន្ធរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ និងប្រជាជន ដោយឆ្លងតាមបណ្តាអង្គប្រជុំ សន្និបាត និងរូបភាពគួបផ្សំជាច្រើនផ្សព្វផ្សាយបានជាង ៥.១១០ លើកដោយ មានមនុស្សជាង ២០៨.៥០០ លើកនាក់ចូលរួម។ ប្រព័ន្ធចាត់តាំងយន្តការរបស់រណសិរ្សមាតុភូមិតាំងពីស្រុកចុះរហូតដល់មូលដ្ឋានតែងយកចិត្តទុកដាក់ពង្រឹង រៀបចំចំនួនអង្គភាពរឹងមាំសម្រេចជាង ៨០% គ្មានមូលដ្ឋានអន់ខ្សោយឡើយ។ ប្រមូលផ្តុំមហាជនចូលក្នុងបណ្តាអង្គការចាត់តាំងជាសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមបានជាង ៧២.៣០០ នាក់ ស្រូបយកអត្រា ៨៥% នៃចំនួនកម្រិតអាយុសម្រេច ១០០% បើប្រៀបជាមួយនឹងកម្រិតផែនការសេចក្តីសម្រេចចិត្ត។
មានយោបល់ក្នុងពិធីជួបជុំនេះ សមមិត្ត ង្វៀងធីង៉ុកប៊ិច អនុលេខាប្រចាំការបក្សស្រុកបានវាយតម្លៃចំពោះស្នាដៃដែលសម្រេចបានរបស់ប្រព័ន្ធរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ ទន្ទឹមនឹងនោះ សំណូមពររណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងជាសមាជិកជានិច្ចកាលគប្បីអប់រំនយោបាយ សតិអារម្មណ៍ជូន កម្មាភិបាល បក្ខជន និងមហាជនប្រជាជន អំពីលទ្ធិម៉ាក-ឡេនិន គោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស-រដ្ឋ ជានិច្ចកាលក្តាប់ខ្ជាប់ស្ថានភាព ឆ្លុះបញ្ចាំងទាន់ពេលភាពប្រែប្រួល អំពីសតិអារម្មណ៍របស់ប្រជាជនគ្រប់ជាន់ស្រទាប់ដើម្បីដោះស្រាយការលំបាកជំពាក់វាក់វិន ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ។
នាឱកាសនេះដែរ មានបុគ្គល ១៤ រូបបានទទួលគ្រឿងឥស្សរិយយសព្រោះបុព្វហេតុមហាសាមគ្គីទូទាំងប្រជាជាតិ “ដែលមានស្នាដៃបរិច្ចាគឆ្នើមឲ្យបុព្វហេតុមហាសាមគ្គីប្រជាជាតិ”របស់មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមមានសមូហភាព និង បុគ្គល ៣០ បានប្រធានគណៈកម្មាធិការប្រជាជនស្រុកជូនលិខិតស្ងើចសរសើរដោយមានស្នាដៃឆ្នើមក្នុងការអនវត្តន៍ច្បាប់រណសិរ្ស ការងារជនជាតិ សាសនារបស់រណសិរ្សមាតុភូមិវៀតណាម ដំណាក់កាល ២០១៥-២០២០៕
ហុងញុង-រតនា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។