08/10/2021 10:47
មកសួរសុខទុក្ខគ្រួសារលោកយាយថាច់ធីយិញ នៅអនុសង្កាត់ទី ៣ សង្កាត់លេខ ៩ ទីក្រុងត្រាវិញ ពេលឈានចូលរដូវសែនដូនតាទើបយល់ច្បាស់ពីក្តីរីករាយរបស់លោកយាយជាមួយនឹងខ្នងផ្ទះសាងសង់ថ្មី។ ឆ្នាំនេះលោកយាយមានអាយុជាង ៧១ ឆ្នាំ ជាគ្រួសារស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ។ សព្វថ្ងៃលោកយាយកំពុងរស់នៅជាមួយចៅស្រីម្នាក់គឺថាច់ធីង៉ុកហាវ អាយុ ១៦ ឆ្នាំ។ សេដ្ឋកិច្ចជីវភាពគ្រួសារលោកយាយពឹងផ្អែកទៅលើការងារស៊ីឈ្នួលធ្វើការងារផ្ទះរបស់ចៅស្រី។ ប៉ុន្តែក្នុងរយៈកាលជាង ០២ ខែមកនេះ អាស្រ័យអាសន្នរោគជំងឺកូវីដ‑១៩ រាតត្បាតស្មុគស្មាញ ង៉ុកហាវត្រូវផ្អាក់ការងារ ជីវភាពគ្រួសារកាន់តែជួបលំបាកថែមទៀត។ អាស្រ័យជីវភាពគ្រួសារលំបាក ទើបលោកយាយមិនដែលហ៊ានគិតដល់ការជួសជុលផ្ទះដែលដាច់ជ្រុះឡើយ។
ពិធីប្រគល់ជូនផ្ទះមហាសាមគ្ដល់គ្រួសារលោកយាយថាច់ធីយិញ។
លោកយាយថាច់ធីយិញបានឲ្យដឹង៖ ដោយឃើញស្ថានភាពក្រលំបាករបស់គ្រួសារ ក្រៅពីការឧបត្ថម្ភប្រាក់ អង្ករ សម្ភារប្រើប្រាស់ចំបាច់ក្នុងរដូវអាសន្នរោគជំងឺកូវីដ‑១៩ នោះ កម្មាភិបាលសង្កាត់លេខ ៩ នៅទាំងឧបត្ថម្ភសាងសង់ “ផ្ទះមហាសាមគ្គី” គិតជាតម្លៃ ៥០ លានដុងទៀតផង។ ផ្ទះទើបតែសាងសង់រួចស្រេចទាន់ពេលទទួលជីដូន ជីតាក្នុងរដូវសែនដូនតានេះ”។
ចំពោះគ្រួសារលោកមាស៊ើងកៀ នៅអនុសង្កាត់ទី ១ សង្កាត់លេខ ៩ វិញ មិនអាចរៀបរាប់អស់នូវក្តីរីករាយពេលទទួលបុណ្យសែនដូនតាក្នុងផ្ទះមហាសាមគ្គីថ្មីនេះបានឡើយ។ គ្រួសារលោកមាជាគ្រួសារជួបលំបាករបស់សង្កាត់លេខ ៩ ជីវភាពគ្រួសារពឹងផ្អែកលើរបរស៊ីឈ្នួលតាមរដូវកាល។ បុណ្យសែនដូនតា ជារដូវដែលមានភ្លៀងខ្យល់ធំ ផ្ទះរបស់លោកមាត្រូវដាច់ជ្រុះ។ បច្ចុប្បន្ន បានគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់លេខ ៩ បំផុសចលនាបាន ៦០ លានដុងសាងសង់ផ្ទះថ្មី ឆ្លើយតបបំណងប្រាថ្នារបស់គ្រួសារ។
ប្រធានគណៈកម្មាធិការរណៈសិរ្យមាតុភូមិវៀតណាមសង្កាត់លេខ ៩ មកសួរសុខទុក្ខគ្រួសារលោកយាយថាច់ធីយិញ។
ដោយបានរស់នៅក្នុងផ្ទះទើបសាងសង់ថ្មីមាំមួន និងសុខដុមក្នុងរដូវសែនដូនតានេះជាក្តីរីករាយមួយ មិនចំពោះតែគ្រួសារលោកយាយថាច់ធីយិញ ឬលោកមាស៊ើងកៀឡើយ នៅមាន ១៥ គ្រួសារទៀតលើភូមិសាស្រ្តសង្កាត់ទើបបានឧបត្ថម្ភជួសជុល និងសាងសង់ថ្មីផ្ទះមហាសាមគ្គីក្នុងឆ្នាំ ២០២១ នេះផងដែរ។ ថវិកាសាងសង់អាស្រ័យដោយគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់លេខ ៩ បំផុសចលនាបណ្តាសប្បុរសជននៅក្នុងនិងក្រៅខេត្តចូលរួមវិភាគទាន។
លោកស្រីគឹមធីឡេ ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់លេខ ៩ បានឲ្យដឹង៖ គិតតាំងពីដើមឆ្នាំ ២០២១ មកដល់សព្វថ្ងៃនេះ នៅលើភូមិសាស្រ្តសង្កាត់លេខ ៩ ឆ្លងតាមរយៈគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ដោយមានគ្រួសារក្រីក្រ គ្រួសារជិតក្រ និងគ្រួសារជួបលំបាក ១៥ គ្រួបានសាងសង់ផ្ទះមហាសាមគ្គី។ សង្កាត់បានឆ្លៀតពេលសាងសង់មុនរដូវសែនដូនតា ដើម្បីមាមីងមានផ្ទះថ្មីលំនឹងជីវភាពទទួលបុណ្យសែនដូនតាសុខដុម។ ផ្ទះមួយខ្នងៗដោយយោងលើប្រភពទុនឧបត្ថម្ភរបស់សប្បុរសជនចូលរួមវិភាគទាន ពី ២៥‑១០០ លានដុង។
មិនត្រឹមតែជំនួយគ្រួសារក្រីក្របានលំនឹងជីវភាព ផ្ទះមហាសាមគ្គីបានបង្ហាញឲ្យឃើញការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងប្រជាជនគ្រប់ជាន់ស្រទាប់ចំពោះអ្នកក្រីក្រ ជាការលើកទឹកចិត្តដើម្បីបណ្តាគ្រួសារក្រីក្រខិតខំពលកម្មផលិត ពង្រីកសេដ្ឋកិច្ច ឈានឡើងរួចផុតពីភាពក្រីក្រ៕
អត្ថបទ‑រូបថត៖ សុខា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។