• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 30/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ទឹកព្រះទ័យព្រះសង្ឃរដូវអាសន្នរោគកូវីដ ១៩

12/10/2021 08:31

ការចែករំលែកជាមួយស្ថានភាពលំបាកក្នុងរដូវអាសន្នរោគកូវីដ‑១៩ បានព្រះចៅអធិការជាច្រើនព្រះអង្គ មានបណ្តាសកម្មភាពជាក់ស្តែង បង្កបានជារូបភាពស្រស់ស្អាតវិសេសវិសាលរបស់ពុទ្ធមាមកៈក្នុងភ្នែកមហាជនដើម្បីរួមជាមួយបណ្តាផ្នែកគ្រប់លំ​ដាប់ថ្នាក់ក្នុងការថែទាំជីវភាពប្រជាជន។

ក្នុងអំឡុងពេលអនុវត្តគម្លាតសង្គមយើងគ្រប់គ្នាបានឃើញរូបភាព ព្រះចៅអធិការនានាវត្ត ច្រើនអង្គបានប្រើរទេះសាឡីអូសនាំយកស្បៀង អាហារទៅជូនដល់បណ្តាគ្រួសារដែលជួបលំបាកអាស្រ័យមហាសន្នរោគ។ ជាក់ស្តែងដូច ជាព្រះតេជគុណ ថាច់សុវណ្ណ ព្រះចៅអធិការវត្តផ្នោរអំពូង ឃុំតឹងហ៊ីប ស្រុកថ្កូវ លៃលកអំណោយចែកជូនដល់មាមីងប្រជាពុទ្ធបរិស័ទ។ ព្រះតេជគុណថាច់សុវណ្ណ មានថេរដីកាឱ្យដឹងថា៖ ក្នុងពេលដែលរដ្ឋបង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ កាន់តែឃើញច្បាស់ពីភាពលំបាករបស់ប្រជាជន សំខាន់គឺបណ្តាគ្រួសារដែលមានពលករចម្បងក្នុងគ្រួសារត្រូវបាត់ការងារធ្វើ។ គិតមកទល់ពេលនេះ ទោះបីសកម្មភាពមួយចំនួនបានវិលត្រឡប់មកសភាពធម្មតាក៏ដោយ ប៉ុន្តែគ្រួសារទាំងនោះនៅតែលំបាក អាស្រ័យមនុស្សជាច្រើននៅតែជាប់នៅបណ្តាខេត្ត ទីក្រុងដែលកំពុងមានបាតុភាពខ្ពស់អំពីអាសន្នរោគ មិនត្រឡប់មកផ្ទះបាន បណ្តាកូនដែលរស់នៅជាមួយតាយាយ សាច់ញាតិ។ ហេតុនោះ អាត្មាបន្តការចែករំលែកដល់ស្ថានភាពទាំងនោះតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ព្រះតេជគុណថាច់សុវណ្ណជូនអំណោយដល់ជនក្រីក្រ។

ព្រះតេជគុណថាច់កាលី ព្រះពហូសូត វត្តចុងមីសថ្មី ឃុំញីទ្រឿង ស្រុកកូវង៉ាង កន្លងហើយព្រះអង្គតែងភ្ជាប់ជាមួយនឹងរទេះសាឡីនាំយក យកអំណោយនិមន្តទៅជូនដល់ផ្ទាល់គ្រួសារនីមួយៗក្នុងចំណុះវត្ត។ ព្រះតេជគុណ ថាច់កាលី មានថេរដីកាឱ្យដឹងថា៖ មានពុទ្ធបរិស័ទមួយចំនួនប្រកបកិច្ចការស៊ីឈ្នួលជួលព័ទ្ធ មានអ្នកខ្លះក៏មានជីវភាពលំបាក ពេលអាសន្នរោគផ្ទុះឡើង គ្រួសារទាំងនោះកាន់តែលំបាកជាងទៀត។ ផ្តើមពីការគិតឃើញយ៉ាងនោះ អាត្មាក៏មានទង្វើដើម្បីចែករំលែកជាមួយស្ថានភាពទាំងនោះ។​ គិតតាំងពីខែកក្កដាមកទល់ដើមខែតុលា ឆ្នាំ ២០២១ ព្រះតេជគុណ ថាច់កាលី ចាត់ចែងជូនអំណោយដល់ជនក្រីក្របានជាង ៦០០ ចំណែក អំណោយមួយចំណែកៗ រួមមាន៖ អង្ករ ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មី និងវត្ថុចាំបាច់ផ្សេងៗ​ គិតជាតម្លៃក្នុងមួយចំណែកៗជាង ២០០ ពាន់ដុង។ ក្រៅពីនោះ ព្រះតេជគុណនៅទាំងនិមន្តទៅសួរសុខទុក្ខ ជូនអំណោយអ្នកជំងឺជាង ១០ នាក់ដែលគ្មានលក្ខណៈទៅព្យាបាលជំងឺក្នុងរដូវអាសន្នរោគ ដោយអំណោយមួយចំណែកៗជាទឹកប្រាក់ជាង ១ លានដុង។

លោកឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿង បានឱ្យដឹងថា៖ បច្ចុប្បន្ន លើភូមិសាស្រ្តឃុំញីទ្រឿង មានវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរ ០៤ វត្ត។ ក្នុងរដូវអាសន្នរោគ ព្រះសង្ឃនៃបណ្តាវត្តមានបណ្តាសកម្មភាពរួមជាមួយរដ្ឋអំណាចមូលដ្ឋានថែទាំដល់រាល់ស្ថានភាពលំបាក។ នោះជារូភាពល្អល្អះពេលមូលដ្ឋានកំពុងមានសេចក្តីត្រូវការដល់ទង្វើទាំងនោះ។

ក្រៅពីបណ្តាអង្គខាងលើ នៅមានព្រះសង្ឃជាច្រើនទៀតដែលមានទឹកព្រះទ័យប្រកបដោយការអនុគ្រោះដូចជា៖ ព្រះតេជគុណ ថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ព្រះចៅអធិការវត្តចុង មីសចាស់ (ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង)​។​ ព្រះតេជគុណថាច់រឿន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ ព្រះចៅអធិការវត្តប្រខុប (ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ) ។ ព្រះតេជគុណ ថាច់ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី(ឃុំង៉ាយស្វៀង ស្រុកថ្កូវ)។ ព្រះតេជគុណថាច់ថាវ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវកែ ព្រះចៅអធិការវត្តកណ្តាល (ឃុំហ្វាអឹង ស្រុកកូវកែ) ព្រះតេជគុណត្រឹងយ៉ឹង ព្រះចៅអធិការវត្តខ្ទឹង (សង្កាត់លេខ ៧ ទីក្រុងត្រាវិញ)។ល។ អង្គទាំងនោះ អនុវត្តល្អ មេត្តា ករុណា ការងារសប្បុរសធម៌សុខុមាលភាពចំពោះបណ្តាស្ថានភាពពុទ្ធបរិស័ទរបស់ព្រះអង្គក្នុងចំណុះជើងវត្តក៏ដូចជាភូមិស្រុកនានាក្នុងខេត្ត៕         

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.