27/10/2020 08:51
ព្រះសង្ឃវត្តចុងមីសថ្មីធ្វើប្រទីប ។ រូបថតៈ សម្បត្តិ
ទន្ទឹមជាមួយកីឡាប្រណាំងទូក-ង សម្តែងសម្លៀកបំពាក់ប្រពៃណី សមោសរសិល្បៈមហាជនខ្មែរខេត្តត្រាវិញ កីឡាបាល់ទះយុវជនខ្មែរទាក់ទាញបានកីឡាករចូលរួមប្រកូតរួមមាន ក្រុមបាលចំនួន ០៩ ក្រុមគឺ៖ នគរបាលខេត្ត ស្រុកយ្វៀងហាយ ចូវថាញ់ ទីវកឹង កូវង៉ាង ថ្កូវ កាងឡុង កូវកែ និងទីក្រុងត្រាវិញ។ តាមប្រតិទិន ប្រកួត ចាប់ពីថ្ងៃទី ១៩-២៣ បណ្តាក្រុមបាល់ទះចូលរួមប្រកួតរង្វង់ជម្រុះ ចាប់ពីថ្ងៃទី ២៦-២៧ ចូលរួមប្រកួតរង្វង់ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
នៅតំបន់ទេសចរណ៍គូស្រះស្រី ដើម្បីត្រៀមបម្រុងឱ្យពិធីបុណ្យអកអំបុកនឹងប្រព្រឹត្តឡើង ក្រុមអ្នកគ្រប់គ្រងតំបន់កេរដំណែលក៏មានការមមាញឹកជាង។ តំបន់ជុំវិញគូស្រះស្រី មានកន្លែងខ្លះ មានទឹកដក់បង្កជាភក់ជ្រាំបានចាក់ដីពង្រាបទីធ្លាដើម្បីស្វាគមន៍ភ្ញៀវទាំងចតុទិសមកកំសាន្ត។ ការត្រៀមបម្រុងតាំងពិព័រណ៍បណ្តាផលិតផលរបស់ស្រុក ទីផ្សាររួមខេត្ត ទីក្រុងនៅជុំវិញគូស្រះស្រីក៏ប្រព្រឹត្តឡើងយ៉ាងហ្មត់ចត់ សម្រេចត្រូវតាមពេលវេលាដើម្បីបានដាក់តាំងពិព័រណ៍បណ្តាផលិតផលរបស់មូលដ្ឋាន សំដៅផ្សព្វផ្សាយដល់ភ្ញៀវដែលមកទស្សនា។ នៅមជ្ឈមណ្ឌលវប្បធម៌ ទីលានមជ្ឈមណ្ឌលសន្និបាតខេត្ត។ល។ កន្លែងចាត់តាំងបណ្តាព្រឹត្តិការណ៍ដូចជា៖ ពិធីផ្សារណាត់ពាណិជ្ជកម្ម (ប៉ាន់ស្មានមានល្វែងទំនិញរបស់បណ្តាអាជីវកម្មក្នុងនិងក្រៅខេត្តចំនួន៣៥០ ល្វែង) ពិធីបើកវគ្គ «សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរអាហារណាមបូ» (ប៉ាន់ស្មានមានតំណាង ភ្ញៀវអញ្ជើញ ៥០០ នាក់ ព្រមទាំងមហាជនក្នុងនិងក្រៅខេត្ត» ។ល។ ក៏បានបណ្តាមន្ទីរ ផ្នែក ខេត្ត ប្រញាប់សម្រេចបណ្តាជំហានតាមផែនការ។
ការងារហ្វឹកហាត់របស់បណ្តាកីឡាករប្រណាំងទូក-ង មានភាពពុះពោរនៅគ្រប់បណ្តាមូលដ្ឋានលើភូមិសាស្រ្តខេត្ត។ លើដងប្រឡាយ ៣/២ ស្ថិតនៅម្តុំឃុំឡុងហ៊ីប ស្រុកថ្កូវ (កន្លែងមានទូក-ង សំចតនៅវត្តតាសឹក) និងម្តុំនៃភូមិសាស្រ្តឃុំដូងចូវ ស្រុកយ្វៀងហាយ(កន្លែងមានទូក-ង សំចតនៅវត្តតារ៉ម) យើងខ្ញុំពិនិត្យឃើញបណ្តាកីឡាករហ្វឹកហាត់លើទូកពិតរបស់ខ្លួន។ ជាមួយ ចម្ងាយផ្លូវហ្វឹកហាត់ជាង ១ គីឡូម៉ែត្រមានអ្នក មើលជាច្រើន ទះដៃលាយដោយសំឡេងហោកញ្ជ្រៀវ រួមជាមួយសំឡេងអុំទូករបស់បណ្តាកីឡាករ។
បងសឺនវាសនា កីឡាកររបស់ក្រុមទូក-ង ស្រុកយ្វៀងហាយ ចែករំលែក៖ ឆ្នាំនេះមកហ្វឹកហាត់ ប្រណាំងទូកអំណរបុណ្យអកអំបុកសែនសប្បាយ ពីព្រោះហ្វឹកហាត់ដោយកាយវិការនៅលើគោក ត្រឹមតែរយៈពេលខ្លី អ្នកបង្វឹកក៏ឱ្យដាក់ទូកចុះ រួចអុំនៅលើទូករបស់ខ្លួន ដើម្បីវាយតម្លៃអំពី ល្បឿន។ យើងខ្ញុំក្នុងក្រុមតែងខិតខំអស់ពីចិត្តដោយបំណងធ្វើយ៉ាងណា ដណ្តើមបានរង្វាន់ ខ្ពស់បំផុតក្នុងបណ្តាចម្ងាយផ្លូវប្រណាំង។ ព្រោះ ឆ្នាំនេះឮដំណឹងថា មានទាំងក្រុមទូក-ង នៅបណ្តាខេត្តដទៃទៀតចូលរួមប្រណាំងផង ហេតុនោះ ចំណាយពេលហ្វឹកហាត់ហ្មត់ចត់ជាង ។
នៅតាមបណ្តាវត្តខ្មែរគ្រប់ទីកន្លែង ព្រះសង្ឃ នៅតាមវត្តក៏មានការត្រៀមបម្រុងបណ្តាប្រភេទ ប្រទីបជ្វាលា ដើម្បីឱ្យទាន់ចាត់តាំងនៅ រាត្រីបុណ្យអកអំបុក។ ដូចជារៀងរាល់ឆ្នាំដែរ នៅវត្តចុងមីសថ្មី ឃុំញីទ្រឿង ស្រុកកូវង៉ាងឱ្យតែជិតដល់បុណ្យអកអំបុក ព្រះសង្ឃគ្រប់អង្គតែងបម្រុងពេលធ្វើប្រទីបមានពណ៌ចម្រុះគ្នាយ៉ាងស្រស់ស្អាត។
ព្រះតេជគុណថាច់កាលី ព្រះឧទ្ទេសាចារ្យ វត្តចុងមីសថ្មី មានថេរដីកាឱ្យដឹងថា៖ ជាច្រើន ឆ្នាំកន្លង វត្តតែងរក្សាបានការចាត់តាំងពិធី បុណ្យអកអំបុក សំពះព្រះខែ ក្នុងនោះការដង្ហែប្រទីបនិងបណ្តែតប្រទីបជាពិធីមួយមិនអាចខ្វះបានក្នុងរាត្រីពេញបូណ៌មីអកអំបុក។ អាស្រ័យហេតុនោះឱ្យតែជិតដល់បុណ្យអកអំបុកវត្តតែងត្រៀមបម្រុង ដើម្បីរួមចំណែកអភិរក្សតម្លៃវប្បធម៌ជនជាតិ។
សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរ អាហារណាមបូលើកទី ២ ភ្ជាប់ជាមួយពិធី បុណ្យអកអំបុកឆ្នាំ ២០២០ ជាគោល បំណងបង្កលក្ខណៈ ឧទ្ទេសនាមផ្សព្វផ្សាយ ពីរូបភាពស្រស់ស្អាត និងមនុស្សនៅខេត្ត ត្រាវិញ ជូនដល់ភ្ញៀវទេសចរណ៍ ឧទ្ទេស នាមពីសក្តានុភាពទេសចរណ៍ របស់ខេត្ត បណ្តាលក្ខណៈពិសេសរបស់បណ្តាជន ជាតិក្នុងខេត្តនិយាយរួម របស់ជនជាតិខ្មែរ និយាយដោយឡែក។ ក្នុងការអនុវត្តន៍ពិធី បុណ្យទានតែងមានភាពរវៀសរវៃ ប្រើប្រាស់ ឱកាសសមស្របជាមួយស្ថានភាពជាក់ស្តែង របស់មូលដ្ឋានក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវី-១៩ ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។