• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ដាក់ក្ដីជំនឿ និងក្តីសង្ឃឹមទៅក្នុងមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥

12/10/2020 14:40

ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២០ បក្ខភាគខេត្តត្រាវិញចាត់តាំងមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ ជិតដល់មហាសន្និបាត ព្រះសង្ឃ ពុទ្ធបរិស័ទ និងជនរួមជាតិខ្មែរក្នុងខេត្តសោមនស្សរីករាយហើយផ្ញើនូវក្ដីជំនឿទៅក្នុងមហាសន្និបាត សង្ឃឹមមហាសន្និបាតច្បាមតាមភាពជាក់​ ស្ដែងរួចកំណត់បាននូវទិសដៅជាមុខព្រួញ ភាពទម្លុះទម្លាយសម្រាប់ពេលខាងមុខ ប្រញាប់នាំយកសេចក្ដីសម្រេចចិត្តរបស់បក្សទៅក្នុងជីវភាព។

អាណត្តិកាលមួយកន្លងផុតទៅបន្សល់នៅភាពវិវឌ្ឍន៍ថ្មី

 ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត​។​​​ រូបថតៈ សម្បត្តិ

           ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានគណៈអភិ​បាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ «អាណត្តិកាលមួយកន្លងផុតទៅបន្សល់នៅភាពវិវឌ្ឍន៍ថ្មី»។
      ពិនិត្យឡើងវិញក្នុងរយៈពេល 0៥ ឆ្នាំនៃអាណត្តិកាលមហាសន្និបាតបក្ខភាគខេត្ត ឃើញថាខេត្តត្រាវិញកាន់តែមានភាពវិវឌ្ឍន៍ដ៏គួរឱ្យពណ៌នា។ ជាក់ស្តែងអំពីគោលនយោបាយជនជាតិ គោលនយោបាយសាសនា៖ តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តល្អ ញុាំងឱ្យជីវភាពរបស់ជនរួមជាតិកាន់តែបានកែលម្អអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរកាន់តែបានថយចុះ មានគ្រួសារក្រ ជាច្រើនបានចាកផុតភាពក្រីក្រស្ថិរភាព ដោយបង្កើតបានទម្រង់ប្រកបកិច្ចការទទួលទាន មានប្រាក់ចំណូលទៀងទាត់។ ចំពោះការអនុវត្តន៍ជំនឿ និងការគោរពសាសនាកាន់តែបានយកចិត្តទុកដាក់៖ បណ្តាវត្តលើភូមិសាស្រ្តបានបង្កលក្ខណៈឱ្យកសាងបណ្តាសំណង់ បម្រើដល់ការស្នាក់អាស្រ័យរៀនសូត្រផ្នែកពុទ្ធិកសិក្សារបស់សមណសិស្សក៏ដូចជាការបម្រើដល់ការគោរពជំនឿផ្លូវព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិក។  ក្នុងបណ្តាឆ្នាំកន្លង មានវត្តជាច្រើន បានអនុញ្ញាតឱ្យកសាងសំណង់ ធំៗដូចមានព្រះវិហារជាដើម កាន់តែធ្វើឱ្យវត្តទាំង នោះ មានភាពស្រស់ស្អាត ស័ក្តិសមជាកន្លែងគោរពបូជាដ៏ថ្លៃថ្លារបស់ជនរួមជាតិខ្មែរ។ វត្តដែលមានស្នាដៃក្នុងសម័យសង្គ្រាមក៏បានឧបត្ថម្ភថវិកាពី ១០០ - ២០០ លានដុងសម្រាប់កសាងសំណង់នានានៅក្នុងវត្ត។
         អំពីវិស័យអប់រំ - បណ្តុះបណ្តាល និងធនធានមនុស្សក្នុងជនរួមជាតិខ្មែរ កាន់តែបានវិនិយោគ ញុាំងឱ្យវិស័យអប់រំ - បណ្តុះបណ្តាលក្នុងតំបន់ជនរួមជាតិខ្មែរកាន់តែមានភាពរីកចម្រើន។ ផ្តើមពីនោះ បង្កបានគ្រឹះធារសម្រាប់សមណសិស្ស - សិស្សក្នុងនិងក្រៅខេត្តបានសិក្សាផ្នែកពុទ្ធិកសិក្សា សិក្សាខាងអនុវិទ្យាល័យ វិទ្យាល័យ និងសកលវិទ្យាល័យព្រមទាំងសិក្សាបណ្តាចំណេះវិជ្ជាកាន់តែខ្ពស់ដោយទទួលបានរបបអាទិភាពរបស់រដ្ឋជាធរមាន។ មានសមណសិស្សមួយចំនួនអង្គកំពុងសិក្សានៅបរទេសក៏ដោយសារមានកិច្ចសហការល្អរវាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងបណ្តាផ្នែកពាក់ព័ន្ធក្នុងការដោះស្រាយ និងផ្តល់ទិដ្ឋាការឱ្យអង្គទាំងនោះចេញទៅសិក្សាស្របតាមគោលនយោបាយរបស់រដ្ឋ។ បណ្តាស្រុកក៏បានបង្កើតសាលាអន្តេវាសិកជនជាតិពីកម្រិតអនុវិទ្យាល័យដល់វិទ្យាល័យ។ ទន្ទឹមនឹងនោះគួរពិនិត្យមើលផងដែរសំណង់សាលាមធ្យមសិក្សាបាលី - ខ្មែរត្រាវិញជាសំណង់មួយក្នុងចំណោមសំណង់អំណរមហាសន្និបាតបក្ខភាគខេត្ត បានកសាងសម្រេចដោយ តម្លៃសាងសង់រាប់សិបពាន់លានដុង រួចបានដាក់ឱ្យប្រើប្រាស់នារយៈពេលកន្លង ជាមជ្ឈមណ្ឌលរួមចំណែកយ៉ាងសំខាន់ដល់ការបណ្តុះបណ្តាលធនធានព្រះសង្ឃកូនចៅជនរួមជាតិខ្មែរនាពេលខាងមុខ។ រីឯការលៃលកឱ្យមានកម្មាភិបាលបុគ្គលិក និយោជិតបំពេញការងារនៅតាមស្ថាប័នរដ្ឋលើភូមិសាស្រ្តខេត្តក៏មានចំនួនកាន់តែច្រើនឡើង ឆ្លើយតបបានតម្រូវការផ្លាស់ថ្មី និងស្ថានភាពនាពេលបច្ចុប្បន្ន។
      ឆ្នាំ ២០២០ ជាឆ្នាំចុងក្រោយនៃការអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១០ អាណត្តិកាល ២០១៥ - ២០២០ ហើយក៏ជាឆ្នាំដែលខេត្តត្រូវរងផលប៉ះពាល់ដោយកត្តាអសកម្មជាច្រើនក្នុងនោះមានឥទ្ធិពលនៃរោគរាតត្បាតកូវីដ - ១៩។ ថ្វីត្បិតតែដូចច្នោះ ដោយកិច្ចចង្អុលការម៉ឹងម៉ាត់របស់គណៈកម្មាធិការបក្សខេត្ត ការចូលរួមរបស់គណៈកម្មាធិការប្រជាជនខេត្ត ការជ្រោមជ្រែងរបស់បណ្តាគណៈផ្នែក និងប្រជាជនក្នុងខេត្តកាន់តែធ្វើឱ្យសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខេត្តមានការរីកចម្រើនហើយខេត្តក៏ទប់ស្កាត់មានប្រសិទ្ធភាពពីការឆ្លងរាលដាលនៃរោគរាតត្បាតកូវីដ - ១៩។ សង្ឃឹមថា មហាសន្និបាតបក្ខភាគខេត្តលើកទី ១១ នាពេលខាងមុខ នឹងជ្រើសរើសបាន
         ថ្នាក់ដឹកនាំខេត្ត ប្រកបដោយគុណធម៌ សីលធម៌ យកចិត្តទុកដាក់ដើម្បីប្រមូលផ្តុំយ៉ាងខ្លាំងក្លាជាងទៀត ពីកិច្ចការជីវភាព ស្មារតីក្នុងតំបន់ជនរួមជាតិខ្មែរ។ ពីព្រោះអាណត្តិកាលកន្លង ទុកជាមានការយកចិត្តទុកដាក់របស់បក្ខភាគខេត្តយ៉ាងសកម្មក៏ដោយ ក៏នៅមានការខ្វះខាត មិនទាន់សព្វគ្រប់នៅឡើយ។ អាណត្តិកាលថ្មីត្រូវតែបន្តវេនកិច្ចការសាសនា និងជនជាតិ វិនិយោគទុនដាំដុះ ក៏ដូចជាអនុវត្តល្អជាងទៀតសេចក្តីសម្រេចចិត្តលេខ ៣៣ របស់រដ្ឋាភិបាលអំពីការឧបត្ថម្ភផ្ទះជូនគ្រួសារក្រីក្រ ជួយឱ្យជីវភាពជនរួមជាតិខ្មែរបានកែលម្អ ស្មើជាមួយបណ្តាជនជាតិក្នុងតំបន់។ បង្កើតការងារធ្វើជូនពលករជាជនរួមជាតិខ្មែរឱ្យសមស្រប រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សន្តិសុខ របៀបរៀបរយរបស់ខេត្តយើងឱ្យមានការរីកចម្រើន។ល។

បានការយកចិត្តទុកដាក់របស់គណៈ កម្មាធិកាបក្សគ្រប់លំដាប់ថ្នាក់ ការបួសរៀនរបស់ព្រះសង្ឃ ការគោរពជំនឿ របស់ជនរួមជាតិខ្មែរបានល្អប្រសើរជាង

ព្រះឧបជ្ឈាយ៍ថាច់សង។​ រូបថតៈ សម្បត្តិ

         ព្រះឧបជ្ឈាយ៍ថាច់សង ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង ប្រធានកិត្តិយសសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង «បានការយកចិត្តទុកដាក់របស់គណៈកម្មាធិកាបក្សគ្រប់លំដាប់ថ្នាក់ សណ្តាប់ធ្នាប់បួសរៀនរបស់ព្រះសង្ឃ ការគោរពជំនឿរបស់ជនរួមជាតិខ្មែរបានល្អប្រសើរជាង»។ រយៈពេល ០៥ ឆ្នាំកន្លង បណ្តាវត្តខ្មែរទាំង ២៣ វត្តលើភូមិសាស្រ្ត​ស្រុកតែងបានបើកបង្រៀនបណ្តាថ្នាក់ពុទ្ធិកសិក្សា ពីពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដល់ពុទ្ធិកមធ្យម សិក្សាទុតិយភូមិ។ ទន្ទឹមនឹងនោះ ក្នុងរដូវវិស្សមកាលពីសាលាសកល វត្តទាំងអស់បើកថ្នាក់វិជ្ជាខេមរភាសាពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ ដោយទទួលប្អូនៗជាកូនចៅជនរួមជាតិខ្មែររាប់រយរូបចូលរៀន។  រីឯបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សា ក្រៅពីការប្រឡងត្រីមាស ឆមាសនៅក្នុងវត្តដែលបើកសាលានោះ សមាគមសាមគ្គីស្នេហាជាតិស្រុកនៅទាំងចាត់តាំងមណ្ឌលប្រឡងរួមនៅវត្តណាមួយដែលបានស្នើចាត់តាំង ដោយនៅក្រោមការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋាន។ ការគោរពជំនឿរបស់ពុទ្ធបរិស័ទខ្មែរតែងមានការត្រួតពិនិត្យរបស់ផ្នែកពាក់ព័ន្ធ ទន្ទឹមនឹងនោះ ជៀសវាងការផ្សាយព័ត៌មានពឹសពុល ប្រាស់ចាកការពិត បំភាន់គំនិតមហាជន ដោយមានគោលបំណងបន្ទាបបង្អាប់ចំពោះការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋពីអានុភាពជាអមិត្ត។ ស្រុកកូវង៉ាងមានសាលាជនជាតិអន្តេវាសិក ជារៀងរាល់ឆ្នាំទទួលសិស្សានុសិស្សជនជាតិខ្មែររាប់សិបរូបចូលរៀន។ ប្អូនៗចូលរៀននៅសាលានេះតែងបានដោះស្រាយរបបឧបត្ថម្ភរបស់រដ្ឋ ។ ប្រការគួរចាប់អារម្មណ៍ជាងទៀត ក្នុងពេលកន្លង បណ្តាគ្រូបង្រៀនភាសាខ្មែរនៅតាមវត្តខ្មែរ បានរដ្ឋឧបត្ថម្ភប្រាក់បង្រៀន ជាការជំនួយដល់ស្មារតីគ្រូ បង្រៀនបំពេញការងារបង្ហាត់បង្រៀននៅតាមវត្តបានល្អប្រសើរ។ នោះក៏គួរពណ៌នាដល់គោលការណ៍ គោលយោបាយរបស់បក្ស រដ្ឋចំពោះជនរួមជាតិខ្មែរ ជាពិសេសមានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។ អាណត្តិកាលកន្លងបក្ខភាគខេត្តជ្រើសបានមនុស្សឆ្លើយតបបានបំណងប្រាថ្នារបស់ប្រជាជន សង្ឃឹមថាអាណត្តិកាលខាងមុខ បក្ខភាគខេត្តនឹងជ្រើសបានអ្នកមានសមត្ថភាពបញ្ញាញាណ មានសីលធម៌ថ្លៃថ្លាអស់ពីចិត្តដើម្បីមាតុភូមិត្រាវិញ គិតគូរបានល្អប្រសើរជាងទៀតពីផលប្រយោជន៍ប្រជាជន លើវិស័យទាំងអស់លើភូមិសាស្រ្តស្រុកនិយាយរួម វិស័យអប់រំ - បណ្តុះបណ្តាលនិយាយដោយឡែកឲ្យកាន់តែរីកចម្រើនជាង។

ដាក់ក្ដីសង្ឃឹមទៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវ

ពិធីប្រគល់ជូនផ្ទះ​។​ រូបថតៈ ថាច់ហ្វាង

           ជាមួយតួនាទីជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វង សហការជាមួយរដ្ឋអំណាចមូលដ្ឋានចលនាសប្បុរិសជនក្នុងនិងក្រៅខេត្តឧបត្ថម្ភសាងសង់ផ្ទះមេត្តាធម៌បាន ១៧ ខ្នងជូនដល់គ្រួសារក្រីក្រ។ គិតដោយឡែកតែក្នុងឆ្នាំ ២០១៩ និង ០៦ ខែដើមឆ្នាំ ២០២០ ព្រះឧបជ្ឈាយ៍រួមជាមួយបណ្ដាព្រះតេជគុណក្នុងគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចលនាព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមសកម្មភាពសប្បុរិសធម៌សង្គមដូចជា៖ ជូនអំណោយគ្រួសារក្រីក្រ ឧបត្ថម្ភបុណ្យសព ជូនអាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រសង្វាតរៀនសូត្រ ជូនអំណោយដល់សិស្សក្រីក្រសួរសុខទុក្ខដល់អ្នកជំងីក្រីក្រ ឧបត្ថម្ភគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកក្នុងរដូវអាសន្នរោគ កូវីដ - ១៩ ឧបត្ថម្ភអង្ករដល់វត្តទាំង ១៧ ក្នុងស្រុក ទិញដីសាងសង់ផ្ទះជូនគ្រួសារក្រីក្រ។ល។ សរុបថវិកាជាង ១៥ ពាន់លានដុង។
         បច្ចុប្បន្ន ចលនាសប្បុរិសធម៌សង្គមនៅលើភូមិសាស្រ្ដស្រុកថ្កូវបានរីករាលដាលគ្រប់ទីកន្លែងក្នុងពុទ្ធបរិស័ទ។ ការចូលរួមបំពេញរបស់ព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វង ក្នុងពេលកន្លងគួរជាទីគោរពបង្ហាញឲ្យនូវគោលលំនាំរស់នៅ “ល្អសាសនា ថ្លៃថ្លាសង្គម” របស់ពុទ្ធសាសនា និងបណ្ដាទង្វើដ៏មានអត្ថន័យ ពីចលនា “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” របស់មូលដ្ឋាន។ គុណធម៌នេះមិនត្រឹមតែជួយឲ្យបណ្ដាគ្រួសារជួបការលំបាកខ្លាំងមានលក្ខណៈរស់នៅប្រសើរជាង មានឱកាសឈានឡើង លំនឹងជីវភាពហើយនៅទាំងរួមចំណែកជាមួយមូលដ្ឋានអនុវត្តមានប្រសិទ្ធភាពគោលនយោបាយសុខុមាលភាពសង្គមក្នុងតំបន់មានជនរួមជាតិខ្មែររស់នៅច្រើនទៀតផង។
           ជាមួយតួនាទីជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ តំណាងក្រុមប្រឹក្សាប្រជាជនស្រុកថ្កូវ ព្រះឧបជ្ឈាយ៍គឹមង៉ុកត្វងដាក់ក្ដីសង្ឃឹមទៅលើមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកនេះនឹងជ្រើសរើសកម្មាភិ បាលដែលអស់ពីចិត្ត ដាក់ចេញនូវការសម្រេចចិត្តដ៍ត្រឹមត្រូវ ទន្ទឹមនឹងនោះ ធ្វើជាគំរូឈានមុខក្នុងរាល់ចលនាដើម្បីមហាជនអនុវត្ត។ ព្រះឧបជ្ឈាយ៍ក៏ដាក់ក្ដីសង្ឃឹមទៅក្នុងបណ្ដាការសម្រេចចិត្តពីអង្គមហាសន្និបាត​ នឹងធ្វើឲ្យផ្លាស់ប្ដូរជីវភាពជនរួមជាតិខ្មែរលើភូមិសាស្រ្ដខេត្ត ជំរុញមាំការពង្រីកសេដ្ឋកិច្ច- សង្គម បន្តយកចិត្តទុកដាក់ជាងទៀត លើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនដល់ជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាក។

គប្បីត្រួតពិនិត្យបំពេញបន្ថែមរបប គោលនយោបាយចំពោះអ្នកមិនជំនាញការថ្នាក់ឃុំ

អ្នកស្រីគឹមធីថាញ់ស្វឹង​។ រូបថតៈ សុជា

        សំណេះសំណាលអំពីគោលបំណងផ្ញើជូនមហាសន្និបាត អ្នកស្រីគឹមធីថាញ់ស្វឹង លេខាបក្ខភាគឃុំតឹងហ៊ីប ស្រុកថ្កូវបានឲ្យដឹង៖ឆ្លងតាមរយៈការបណ្តុះបណ្តាល បំពាក់បំប៉នបង្កើនចំណេះដឹងមុខជំនាញ កម្មាភិបាលបុគ្គលិក អ្នកមិនជំនាញការថ្នាក់ឃុំ តែងពង្រីក ល្អលទ្ធភាព មុខជំនាញរបស់ខ្លួនដើម្បីរួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច អនុវត្តល្អភារកិច្ច សង្គមនៅមូលដ្ឋាន។ ហេតុនោះ ការយកចិត្តទុកដាក់ក្នុងការបណ្តុះ បណ្តាល និងពង្រីកលទ្ធភាពមុខជំនាញរបស់កម្មាភិបាល បុគ្គលិក អ្នកមិនជំនាញការថ្នាក់ឃុំ  គឺជាកត្តាសំខាន់ណាស់។ ទន្ទឹមនឹងនោះ ក៏គប្បីយកចិត្តទុកដាក់គិតគូរដល់ជីវភាពសម្ភារៈស្មារតីរបស់ពួកគាត់ដែរ។ ពីព្រោះអ្នកមិនជំនាញការថ្នាក់ឃុំ ធ្វើការងារច្រើន ប៉ុន្តែប្រភពចំណូលតិច។ អនុវត្តតាមអនុក្រឹត្យលេខ ៩២/ ២០០៩/ NĐ-CP ចុះថ្ងៃទី ២២ តុលា ឆ្នាំ ២០០៩ របស់រដ្ឋាភិបាលស្តីពីតួនាទី ចំនួនរបបគោលនយោបាយចំពោះកម្មាភិបាល បុគ្គលិកនៅឃុំ សង្កាត់ ទីប្រជុំជននិងអ្នកមិនជំនាញការ គឺអ្នកមិនជំនាញការថ្នាក់ឃុំម្នាក់ៗទទួលរបបប្រាក់ឧបត្ថម្ភរួម ៣,៥ លានដុងក្នុងមួយខែ។ ទទួលបានរបបប៉ុណ្ណោះ មិនអាចកែលម្អជីវភាពបានឡើយ ។ ម្ល៉ោះហើយជីវភាពអ្នកមិនជំនាញការថ្នាក់ឃុំនិយាយរួម អ្នកមិនជំនាញការជនជាតិខ្មែរឃុំតឹងហ៊ីប ១១ នាក់និយាយដោយឡែក ជួបប្រ ទះការលំបាកច្រើន។ ដូច្នោះហើយ ខ្ញុំសង្ឃឹមថា គណៈប្រតិបត្តិការបក្ខភាគខេត្តអាណត្តិកាលថ្មីគប្បីត្រួតពិនិត្យបំពេញបន្ថែមរបបគោលនយោបាយចំពោះអ្នកមិនជំនាញការថ្នាក់ឃុំ ដើម្បីពួកគាត់ទទួលរបបបានសមស្របនឹងការងារមុខជំនាញដែលពួកគាត់ទទួលបន្ទុក។

បន្តការវិនិយោគជំរុញមាំការផ្លាស់ប្ដូរ រចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹមក្នុងតំបន់ជនរួមជាតិខ្មែរ

លោកថាច់សុភី ។​ រូបថតៈ សុជា

         នោះគឺជាយោបល់របស់លោកថាច់សុភីជា អ្នកមានប្រជាប្រិយភាពតំបន់ជនរួមជាតិខ្មែរ ជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំដាឡុក ស្រុកចូវថាញ់ ផ្ញើជូនមហាសន្និបាតបក្ខភាគខេត្ត។ ក្នុងសេចក្តីព្រាងសេចក្តីរបាយការណ៍នយោបាយជូនមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ លោកថាច់សុភីយកចិត្តទុកដាក់បំផុតចំពោះប្រភពចំណូលមធ្យមភាគរបស់មនុស្សម្នាក់ (GRDP ) ក្នុង ០៥ ឆ្នាំកន្លង កើន ១២,៤% លុះដល់ចុងឆ្នាំ ២០២០ GRDP មធ្យមភាគសម្រេច ៦៥ លានដុ ក្នុងមួយឆ្នាំ  កើន ៣៥,២ លានដុងបើប្រៀបនឹងចុងឆ្នាំ ២០១៥។ តាមប្រសាសន៍លោកថាច់សុភី លទ្ធផលនោះ អាចអះអាងបានថា ទូទាំងបក្ស ទូទាំងកងទ័ព ទូទាំងប្រជាជនក្នុងខេត្ត បានសាមគ្គី ខិតខំជម្នះរាល់ការលំបាក អនុវត្តល្អសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១០ អាណត្តិកាល ២០១៥ ២០២០ បានដាក់ចេញ។ 
        ខ្ញុំសង្ឃឹមថា គណៈប្រតិបត្តិការបក្ខភាគខេត្តអាណត្តិកាលថ្មី បន្តការវិនិយោគ ជំរុញមាំការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹមក្នុងតំបន់ជនជាតិខ្មែរ។ យកចិត្តទុកដាក់បណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាលវិស្វករកសិកម្មជនជាតិខ្មែរដើម្បីពួកគាត់បន្តការណែនាំកសិករខ្មែរអំពីវិទ្យាសាស្រ្តបច្ចេកទេសដោយភាសាខ្មែរជំនួយឲ្យកសិករខ្មែរងាយយល់និងអនុវត្តទៅក្នុងការផលិតកសិកម្មនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ទន្ទឹមនឹងនោះ បង្កើន កិច្ចចង្អុលការ បង្កើនគុណភាពសកម្មភាពសហករណ៍នៅបណ្តាមូលដ្ឋាន ពីព្រោះបច្ចុប្បន្ននេះ សហករណ៍មួយចំនួនធ្វើសកម្មភាពមិនទាន់មានប្រសិទ្ធភាព គ្រាន់តែធ្វើដើម្បីជារូបភាពប៉ុណ្ណោះ  មិនទាន់មានគុណភាពខ្ពស់ដើម្បីទាក់ទាញកសិករ ចូលរួមសេដ្ឋកិច្ចសមូហភាពជាទ្រង់ទ្រាយធំនៅឡើយ៕      

   ថាច់ហ្វាង-សម្បត្តិ-សុជា

 

 

 

 

TIN CÙNG MỤC

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។

  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

Hoàn thiện dự thảo Luật Việc làm (sửa đổi): Bảo vệ người lao động, thích ứng chuyển đổi số, thúc đẩy công bằng xã hội

Tuyên dương 09 Đội viên tiêu biểu trong công tác Đội và phong trào thiếu nhi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.