18/12/2020 08:34
កាលពីថ្ងៃទី១៥ខែធ្នូ នៅវត្តកងចក្ការាម(ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកបានចាត់តាំងសន្និបាតបូកសរុបសកម្មភាពឆ្នាំ២០២០ និងផ្សព្វផ្សាយទិសដៅសកម្មភាពឆ្នាំ២០២១។ និមន្ត-អញ្ជើញចូលរួមសន្និបាតមាន៖ ព្រះឧបជ្ឈាយ៍ ចន្ទសិរី ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រ៖តេជគុណ ថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ព្រះចៅអធិការ គណៈអារាមាភិបាលបណ្តាវត្តលើភូមិសាស្រ្តស្រុក។
ឆ្នាំ២០២០ ក្រៅពីការបំផុសចលនាបណ្តាវត្តលើភូមិសាស្រ្តចាត់តាំងបណ្តាថ្នាក់បង្រៀនពុទ្ធិកសិក្សា ថ្នាក់វិជ្ជាខេមរភា សាឱ្យព្រះសង្ឃ កូនចៅជនរួមជាតិខ្មែររៀនសូត្រ បណ្តាវត្តនៅទាំងអនុវត្តល្អការងារសប្បុរសធម៌មនុស្សធម៌ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរបានល្អស្ថានភាពលំបាករបស់ប្រជាជន។ ក្នុងឆ្នាំ២០២០ មានវត្តខ្មែរ២១/២៣វត្តអនុវត្តការងារសប្បុរសធម៌មនុស្សធម៌ជាមួយចំនួនទឹកជាង២,២ពាន់លានដុង កសាងផ្ទះមហាសាមគ្គី០២ខ្នងដោយតម្លៃសរុប ១០៥លាន ដុងឧបត្ថម្ភដល់គ្រួសារដែលជួបលំបាកអំពីលំនៅឋាន។ សន្តិសុខសណ្តាប់ធ្នាប់ ការបួសរៀនរបស់ព្រះសង្ឃនៃបណ្តាវត្តមានរបៀបរៀបរយល្អប្រសើរ។ល។
សន្និបាតបានផ្សព្វផ្សាយកម្រិតផែនការសំខាន់ៗជាច្រើនសម្រាប់ឆ្នាំ២០២១ ក្នុងនោះមានការដោះស្រាយឱ្យបានរួចរាល់បញ្ហាវត្តរកាចាស់ដើម្បីព្រះសង្ឃ ពុទ្ធបរិស័ទធ្វើបុណ្យសុន្ទរ៍ទានតាមលក្ខណៈពុទ្ធសាសនា។
ឱកាសនេះ គណៈចាត់តាំងបានជូនលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកដល់សមូហភាព៥កន្លែង និងបុគ្គល១១អង្គ-រូបដែលមានស្នាព្រះហស្ត-ស្នាដៃក្នុងការងារសប្បុរសធម៌មនុស្សឆ្នាំ២០២០៕ ដំណឹង-រូបថត៖ សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។