• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 29/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ជនរួមជាតិខ្មែរប្តេជ្ញាអនុវត្តតាមសារាចរលេខ ១៦

27/07/2021 08:57

ដើម្បីអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញផ្សាយសារលិខិត លេខ ៩៦៩/TTg-KGVXអនុវត្តសារាចរ លេខ ១៦/CT-TTg ។ ទន្ទឹមនឹងនោះ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ក៏បានចេញផ្សាយសារាចរលេខ ០៩/CT-UBND ស្តីពី “អនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ”។ ការដែល បានចេញផ្សាយបណ្តាសារាចរខាងលើ បានបញ្ជាក់ ឱ្យឃើញថាជាសំឡេងជួនប្រកាសដល់ប្រជាជន ក្នុងនោះ មានជនរួមជាតិខ្មែរឲ្យលើកកម្ពស់ស្មារតីជាងទៀតក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ ដែលកំពុងរីករាលដាលយ៉ាងស្មុគស្មាញលើភូមិ សាស្រ្តខេត្ត។

បងស្រីគឹមធីសារន្ត ត្រៀមបម្រុងគ្រឿងហូបចុកសម្រាប់បណ្តាសមាជិកក្នុងគ្រួសារ។
     នៅវត្តពោធិ៍សិរី ឃុំហ្វាតឹង ស្រុកកូវកែ គិតមកទល់ពេលនេះ រាល់សកម្មភាពក្នុងវត្ត និងបណ្តាកិច្ចកម្មវិធីជំនឿសាសនាមិនបានចាត់តាំងតទៅទៀត។ ព្រះតេជគុណថាច់យ៉ាំង ព្រះចៅអធិការវត្តពោធិ៍សិរីមានថេរដីកាឱ្យដឹងថា៖ ឆ្នាំនេះវត្តបើក ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ បានមួយ ថ្នាក់ ដោយមានសមណសិស្សចំនួន ១៦ អង្គ ចូលរៀន។ ក្នុងវត្តសព្វថ្ងៃមានព្រះសង្ឃជាង ២០ អង្គ ។ អនុវត្តសារាចររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត វត្តឱ្យព្រះសង្ឃផ្អាកសិក្សា ផ្អាកការនិមន្ត បិណ្ឌបាតនៅតាមលំនៅឋានពុទ្ធបរិស័ទ ហើយចាត់ចែងចង្ហាន់វនជនបម្រើការឆាន់ចុករបស់ព្រះ​សង្ឃនៅក្នុងវត្ត ដើម្បីកាត់បន្ថយការប៉ះពាល់ជាមួយមនុស្សច្រើនគ្នា។
​     មិនត្រឹមតែការប្រជុំជីវកិច្ចនៅក្នុងវត្តមានភាព ខុសប្លែកជាងបណ្តាថ្ងៃធម្មតាប៉ុណ្ណោះទេ ទាំងនៅតាមបណ្តាគ្រួសារពុទ្ធបរិស័ទក្នុងចំណុះវត្តក៏មានភាពខុសប្លែកប្រហាក់ប្រហែលផងដែរ។ ព្រះតេជគុណថាច់យ៉ាំង មានថេរដីកាឱ្យដឹងបន្ថែម​ទៀតថា៖ ជិតដល់ថ្ងៃអនុវត្តគម្លាតសង្គម ចំណុះជើងវត្តមានបុណ្យសព ៣ កន្លែង ប៉ុន្តែវត្តតែងក្រើនរំលឹកឱ្យអនុវត្តត្រូវតាមការព្រមានរបស់ផ្នែកពាក់ព័ន្ធ ជាក់ស្តែងគឺចាត់ចែងកម្មវិធីយ៉ាងខ្លី បន្ទាប់មកនាំយកសាកសពទៅបូជានៅឈាបនដ្ឋានតាមទំនៀមទម្លាប់ ជៀសវាងការអូសអន្លាយពេលវេលា និងផ្តុំគ្នាច្រើន។ ទន្ទឹមនឹងនោះ វត្តនៅទាំង ហាមប្រាមព្រះសង្ឃទាំងអស់អង្គនៅក្នុងវត្តមិនឱ្យចេញក្រៅវត្ត មិនឱ្យនិមន្តទៅសូត្រមន្តក្នុងករ ណីមិនចាំបាច់នៅតាមបណ្តាលំនៅឋានពុទ្ធបរិស័ទក្នុងបណ្តាថ្ងៃដែលអសន្នរោគកំពុងរីករាលដាលស្មុគស្មាញ និងបណ្តាថ្ងៃគម្លាតសង្គម។
     អនុវត្តសេចក្តីប្រកាសរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បណ្តាវត្តអារាម មិនត្រឹមតែអនុវត្តដោយការសន្យាប៉ុណ្ណោះឡើយ ហើយនៅទាំងធ្វើឱ្យជាក់ច្បាស់ទៅជាសកម្មភាពពិតប្រាកដ។ ជាក់ស្តែងគឺវត្តជាច្រើនបិទខ្លោងទ្វារវត្ត ដើម្បីកាត់ផ្តាច់រាល់សកម្មភាព ទន្ទឹមនឹងនោះអនុវត្តតាមខ្លឹមសារគម្លាតសង្គមក្នុងសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរ លេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ។
     បងស្រីគឹមធីសារន្ត ប្រជាជននៅភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ចែករំលែក៖ បច្ចុប្បន្នទៅទីណាក៏តែងឮអ្នកផងនិយាយអំពីអាសន្នរោគកំពុងរាតត្បាតនៅកន្លែងជាច្រើន។ ទន្ទឹមនឹងនោះ លើមធ្យោបាយព័ត៌មានមហាជនក៏បង្កើនការផ្សព្វផ្សាយបណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគធ្វើឱ្យមនុស្សជាច្រើនមានចិត្តព្រួយបារម្ភ អំពីការឥទ្ធិពលនៃអាសន្នរោគ ម៉្លោះហើយខ្ញុំក៏តែងបំផុសចលនាបណ្តាសមាជិកក្នុងគ្រួសារឱ្យ អនុវត្តល្អតាមការព្រមានរបស់ផ្នែកសុខាភិបាល ហើយគ្រួសារខ្ញុំតែងលើកកម្ពស់ការអនុវត្តន៍ល្អរាល់ការប្រជុំជីវភាពគ្រួសារឲ្យបានស្អាតបាត ធ្វើអនាម័យជាប្រចាំនៅជុំវិញផ្ទះ ពាក់របាំងមុខពេលចេញពីផ្ទះ  ទិញបណ្តាវត្ថុចាំបាច់។
      ទោះបីមិនបានជួបជុំជាមួយកូនៗក្នុងបណ្តាថ្ងៃអនុវត្តគម្លាតសង្គម ប៉ុន្តែបងស្រី សឺនធីថី នៅភូមិផ្នោរជើង ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានឱ្យដឹងថា៖ កូនពីរនាក់របស់បងទៅធ្វើការនៅខេត្ត បិញយឿងរជាច្រើនខែមកហើយ។ ក្នុងលើកកំពូលបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ បង តែងដាស់តឿនឱ្យកូនៗនៅនឹងកន្លែង មិនត្រូវធ្វើ ដំណើរទៅកន្លែងផ្សេង ឬក៏វិលត្រឡប់មកផ្ទះឡើយ។ មានពេលខ្លះនឹកកូនៗ បងហៅទូរសព្ទទៅសួរសុខទុក្ខកូនៗ រួចរំលឹកកូនឲ្យប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានល្អ ។ គិតទៅមើល បើសិនជាជ្រុលកើតជំងឺនោះ ជីវភាពគ្រួសារនឹងក្លាយទៅជាយ៉ាងណា។ នៅចំពោះមុខអាសន្នរោគកំពុងរីករាលដាលយ៉ាងស្មុគស្មាញបក្ស និង រដ្ឋបានដាក់ចេញវិធានការបង្ការ ទប់ស្កាត់ជាច្រើន រួមជាមួយការជ្រោមជ្រែងរបស់ប្រជាជន សង្ឃឹម ថាអាសន្នរោគឆាប់ផុតរលត់អស់ទៅ៕     

   អត្ថបទ-រូបថត៖ សម្បត្តិ

 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.