28/05/2021 08:30
លោកថាច់សាមី ប្រធានសមាគមអ្នកមានវ័យចាស់ ឃុំលឿងហ្វា ស្រុកចូវថាញ់បានឲ្យដឹងថា៖ កាលពីដើមខែមេសាឆ្នាំ ២០២១ សមាគមអ្នកមានវ័យចាស់ឃុំបានចាត់តាំងមហាសន្និបាតតំណាងសមាគមអ្នកមានវ័យចាស់លើកទី ០៥ អាណត្តិកាល ២០២១-២០២៦ សម្រេចជោគជ័យ។ ចាប់តាំងពីពេលនោះមក ខ្ញុំទទួលនាទីពេញលេញជាប្រធានសមាគមអ្នកមានវ័យចាស់ឃុំ។ បច្ចុប្បន្ន សមាគមអ្នកមានវ័យចាស់ឃុំបាន និងកំពុងពង្រឹងអង្គការចាត់តាំងឲ្យរឹងមាំ ភ្ជាប់ជាមួយនឹងការរៀបចំឡើងវិញគណៈអធិការក្លឹបសហជំនាន់ឧបត្ថម្ភគ្នាភូមិអូរជិក (អា)។ តាមផែនការឆ្នាំ ២០២១ សមាគមអ្នកមានវ័យចាស់ឃុំនឹងបង្កើតក្លឹបសហជំនាន់ឧបត្ថម្ភគ្នាបន្ថែម ០២ ក្លឹបទៀត នៅភូមិព្រះស្រែ (អា) និងភូមិបត់ចែក។ ទន្ទឹម នឹងនោះ សមាគមនៅទាំងបន្តកិច្ចសហការជាមួយគណៈតំណាងសមាគមអ្នកមានវ័យចាស់ស្រុកបង្កលក្ខណៈឲ្យគណៈអធិការក្លឹបចូលរួមបណ្តាវគ្គហ្វឹកហាត់មុខជំនាញគ្រប់គ្រងក្លឹប។
លោកថាច់សាមី(កណ្តាល)ពិគ្រោះយោបល់ជាមួយគណៈអធិការក្លឹបសហជំនាន់ភូមិអូរជិក។
លោកហ្វិញវ៉ាំងដូវ សមាជិកក្លឹបសហជំនាន់ឧបត្ថម្ភគ្នាបានឲ្យដឹងថា៖ ០៥ ឆ្នាំមុន កាលទើបបង្កើតក្លឹបសហជំនាន់ឧបត្ថម្ភគ្នានៅអូរជិក គណៈអធិការតែងរក្សាខ្ជាប់ការប្រជុំជីវភាពរៀងរាល់ខែដោយមានខ្លឹមសារសម្បូរបែបដូចជា៖ ផ្តោះប្តូរវប្បធម៌សិល្បៈ កីឡា ផ្សព្វផ្សាយគោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋ ដើម្បីបង្កើនចំណេះដឹងក្នុងការផលិត ធ្វើអាជីវកម្ម ចែករំលែកបទពិសោធន៍ក្នុងការថែទាំសុខភាព បង្ការ ជម្នះជំងឺផ្សេងៗ។ល។ ថ្វីត្បិតដូច្នោះក្តី តាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ ក្លឹបសហជំនាន់ឧបត្ថម្ភគ្នានៃសាខាសមាគមអ្នកមានវ័យចាស់ភូមិអូរជិកគ្មានចាត់តាំងសកម្មភាពជាប្រចាំទៀតឡើយ។ បើតាមខ្ញុំយល់ឃើញថា ពង្រឹងនិងបង្កើនគុណភាពសកម្មភាពក្លឹបសហជំនាន់ឧបត្ថម្ភគ្នាជាការចាំបាច់ណាស់។ ព្រោះក្លឹបនេះបានបង្កលក្ខណៈឲ្យអ្នកមានវ័យចាស់មានទីធ្លាកម្សាន្តសប្បាយមានប្រយោជន៍ ជំនួយឲ្យអ្នកមានវ័យចាស់មានសុខភាពល្អ រួមចំណែកអនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។
រៀបរាប់អំពីបញ្ហាលំបាកក្នុងការពង្រឹង បង្កើនគុណភាពសកម្មភាពក្លឹបសហជំនាន់ឧបត្ថម្ភគ្នា អ្នកស្រីឡេធីង៉ុកអាញ់ ប្រធានសមាគមអ្នកមានវ័យចាស់ស្រុកចូវថាញ់បានឲ្យដឹងថា៖ បច្ចុប្បន្នសមាគមអ្នកមានវ័យចាស់ស្រុកមាន ៣៦/៣៦ ក្លឹបសហជំនាន់ឧបត្ថម្ភគ្នា កំពុងជួបការលំបាកក្នុងការបង្កើនគុណភាព។ បញ្ហាដែលពិបាកបំផុតគឺការចលនាគបប្រាក់ធ្វើដើមទុនដំបូង។ យោងតាមលក្ខន្តិកៈរបស់ក្លឹបសហជំនាន់ឧបត្ថម្ភគ្នា ក្លឹបនីមួយៗត្រូវប្រមូលប្រភពទុនលើកដំបូងតិចបំផុត ២០ លានដុងសម្រាប់ធ្វើសកម្មភាព។ ចំនួនប្រាក់នោះច្រើនបង្គួរ មិនមែនមូលដ្ឋានណាក៏អាចប្រមូលបានគ្រប់ចំនួនឡើយ។ ដើម្បីលើកកម្ពស់គុណភាពក្លឹបសហជំនាន់ឧបត្ថម្ភគ្នា ត្រូវមានការយកចិត្តទុកដាក់គាំទ្រពីសំណាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងសង្គមទាំងមូលដើម្បីរួមចំណែកជាមួយបក្សនិងរដ្ឋគិតគូរដល់ជីវភាពសម្ភារនិងស្មារតីរបស់អ្នកមានវ័យចាស់៕
អត្ថបទ‑រូបថត៖ សុជា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។