• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ឃុំតឹងហ៊ីប៖ អនុវត្តបណ្ដាកិច្ចការត្រៀមបម្រុងឱ្យតេតកងទ័ព-ប្រជាជនឆ្នាំ ២០២៥

14/03/2025 15:30

ផ្សព្វផ្សាយអនុវត្តសារាចរលេខ ១១-CT/HU ចុះថ្ងៃទី ១៩/៤/២០២៤ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកថ្កូវស្ដីពីការចាត់ តាំងបណ្ដាសកម្មភាព “តេតកងទ័ព-ប្រជាជន” ឆ្នាំ ២០២៥ គិតមកទល់ ពេលនេះ ឃុំតឹងហ៊ីប អនុវត្តសម្រេចកិច្ចការជាច្រើនត្រៀមឱ្យការចាត់ តាំងតេតកងទ័ព-ប្រជាជន។

ស្ពាននៅភូមិបាត្រាច់បេ អាស្រ័យមូលដ្ឋានបំផុសចលនាសប្បុរសជនកសាង។

ដើម្បីធានាផែនការស្ដីពីការចាត់តាំងតេតកងទ័ព-ប្រជាជនឆ្នាំ ២០២៥ គណៈកម្មាធិការប្រជាជនឃុំចាត់តាំងសន្និបាតផ្សព្វ ផ្សាយបានចំនួន ៤ លើកជូនកម្មាភិបាល និយោជិត សមាជិកគណៈចង្អុលការ លេខាសាខាបក្ស គណៈកម្មការប្រជាជន មានកម្មាភិបាល ៨៨ លើកនាក់ចូលរួម។ ទន្ទឹមនឹងនោះ ធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្ស គណៈកម្មការប្រជាជនផ្សព្វផ្សាយទូលំទូលាយទៅក្នុងសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងមហាជនជាង ៨៥០ លើកនាក់បាន ក្ដាប់ និងជ្រួតជ្រាប។ 
លោក សឺនង៉ុកយ៉ាញ់ថាយ អនុប្រធាន គណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប មានប្រសាសន៍ឲ្យដឹងថា៖ គណៈបញ្ជាការឃុំចេញ ផ្សាយ “លិខិតចម្ហ” អំពាវនាវការចូលរួមឧបត្ថម្ភបណ្ដាប្រភពកម្លាំងរបស់សហគមន៍ និងបង្កើតបញ្ជីព្រាងបណ្ដាអង្គការចាត់តាំង បុគ្គល ក្រុមហ៊ុន អាជីវកម្ម សប្បុរសជនក្នុង និងក្រៅឃុំ ដើម្បីទៅបំផុសចលនាផ្ទាល់ឱ្យអង្គការចាត់តាំងបុគ្គលទាំងនោះរួមវិភាគទានថវិកាវត្ថុ ។ល។ ត្រៀមបម្រុងឱ្យការចាត់តាំងបណ្ដាសកម្មភាព “តេតកងទ័ព-ប្រជាជន” តាមផែនការ ដែលបានដាក់ចេញ។ បង្កើនការងារផ្សព្វផ្សាយ អំពីអត្ថន័យ គោលបំណងបណ្ដាសកម្មភាពកិច្ចការ “តេតកងទ័ព-ប្រជាជន” ដោយរូបភាពជាច្រើនសមស្របសំដៅគិតគូរ ឧបត្ថម្ភជីវ ភាពសម្ភារ ស្មារតីជូនប្រជាជន រួមចំណែកជាមួយមូលដ្ឋានពង្រីកសេដ្ឋកិច្ច-សង្គម បម្រើតម្រូវការទទួលផលវប្បធម៌ ស្មារតីជូនប្រជាជន បង្កបរិយាកាសសប្បាយរីករាយ កក់ក្ដៅ  ពោរពេញដោយមនោសញ្ចេតនាកងទ័ពប្រជាជន។
តាមរយៈការចាត់តាំងបណ្ដាសកម្មភាព  មូលដ្ឋានទទួលបានការឧបត្ថម្ភយ៉ាងខ្លាំងក្លាពីប្រជាជនលើភូមិសាស្រ្ត និងសប្បុរសជន ជាមួយទឹកប្រាក់ និងវត្ថុគិតជាទឹកប្រាក់ជាង  ៥,៦ ពាន់លានដុង។ ក្នុងនោះ មានផ្ទះចំនួន  ៣០ ខ្នង គិតជាតម្លៃ ១,៥ ពាន់លានដុង។  អាហារូបករណ៍ ១៤៨ ចំណែកគិតជាតម្លៃជាង  ១០៦ លានដុង។ សៀវភៅចំនួន ១៤.៣៤០ ក្បាល គិតជាតម្លៃជាង ៩៤ លានដុង។  ជ្រុងសិក្សាចំនួន ៥ ជ្រុង តម្លៃ ៨,៣ លានដុង។ ទោចក្រយាន ៦៧ គ្រឿង គិតជាតម្លៃ ១៦៤  លានដុង។ បណ្ដាសំណង់រួមមានស្ពាន ៧  កន្លែង ផ្លូវបេតុង ១ ខ្សែចូលទៅកាន់សាលាបឋមសិក្សាតឹងហ៊ីបបេ (មណ្ឌលរាយ) និង ជួសជុលបង្កើនកម្រិតបន្ទប់រៀនសាលាមត្តេយ្យ តឹងហ៊ីប គិតជាតម្លៃជាង ១,៣ ពាន់លានដុង។ល។
លោក ថាច់អង នៅភូមិបាត្រាច់បេ ចែករំលែក៖ តេតកងទ័ព-ប្រជាជន មានសំណង់ជាច្រើនបានអនុវត្ត នាំមកក្ដីរីករាយពិតប្រាកដជូនដល់ប្រជាជន ពីព្រោះសំណង់ទាំងនោះ ជួយឱ្យតំបន់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍គួរឱ្យកត់សម្គាល់។
ការចូលរួមយ៉ាងផ្ដាច់ប្ដូររបស់រដ្ឋអំណាច រណសិរ្ស បណ្ដាអង្គការចាត់តាំងនយោបាយ- សង្គមក្នុងការបំផុសផ្សព្វផ្សាយ និងបំផុសចលនាបណ្ដាប្រភពកម្លាំងបណ្ដាអង្គការចាត់តាំងស្ថាប័ន អាជីវកម្ម បុគ្គលនៅក្នុង និងក្រៅមូលដ្ឋានទទួលបានផលយ៉ាងគាប់ប្រសើរ។ បណ្ដាសំណង់នៃសកម្មភាព “តេតកងទ័ព-ប្រជាជន” ភ្ជាប់ជាមួយការអនុវត្តន៍បណ្ដាលក្ខឋានកសាង ជនបទថ្មី ម៉្លោះហើយការអនុវត្តន៍ត្រៀមបម្រុងឱ្យ “តេតកងទ័ព-ប្រជាជន” ឆ្នាំ ២០២៥ របស់ ឃុំបានប្រជាជនគ្រប់ជាន់ស្រទាប់ចាប់អារម្មណ៍។
តេតកងទ័ព-ប្រជាជនឆ្នាំ ២០២៥ នៅឃុំ តឹងហ៊ីបនឹងបានចាត់តាំងនៅថ្ងៃទី ១៣/៤/២០២៥។ ចាប់ពីពេលនេះរហូតដល់ថ្ងៃចាត់តាំង គណៈ បញ្ជាការតេត បន្តជំរុញមាំការងារផ្សព្វផ្សាយ ជ្រួតជ្រាបអំពីគោលបំណង អត្ថន័យនៃសកម្មភាព ភ្ជាប់ជាមួយការកសាងជនបទថ្មីក្នុងប្រព័ន្ធនយោបាយ សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជន បំផុសចលនាទូ ទាំងសង្គមសកម្មចូលរួមអនុវត្តបណ្ដាសំណង់ កិច្ចការដោយនាំមកលទ្ធផលជាក់ស្ដែង និងពោរពេញដោយអត្ថន័យក្នុងសកម្មភាព។ ចាត់អ្នកទទួលបន្ទុកច្បាស់លាស់ និងបែងដំណាក់កាលអនុវត្តបន្ទុកធានាសម្ទុះបណ្ដា កិច្ចការត្រៀមបម្រុងឱ្យការចាត់តាំងបណ្ដា សកម្មភាពនៅខែមេសាឆ្នាំ ២០២៥ នាឱកាស បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់សប្ដស័ក ឆ្នាំ ២០២៥ នៅវត្តផ្នោអំពូង៕    អត្ថបទ-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.