• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

គោលនយោបាយជនជាតិ៖ ភាពវិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរស្រុកយ្វៀងហាយ

31/08/2020 09:05

ជនរួមជាតិខ្មែរស្រុកយ្វៀងហាយស្រូបយកអត្រា ៤១,១១% នៃចំនួនប្រជាជនរួមរបស់ស្រុក ជីវភាពរស់នៅប្រមូលផ្តុំនៅតាមបណ្តាឃុំដូងស្វឹង ដូងចូវ ង៉ូវឡាក ឡុងវិញ។ ទូទាំងស្រុកមានគ្រួសារប្រជាជន ២០.៨៩៨ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ៧៨.៤៤៤ នាក់ អត្រាគ្រួសារក្រីក្រតាមលក្ខឋានថ្មីស្រូបយកអត្រា ២៥%។ ក្នុងនោះ គ្រួសារជនរួមជាតិខ្មែរក្រីក្រស្រូបយកអត្រា ៥៦,៣៣% ក្នុងបណ្តាឆ្នាំកន្លងហើយ គោលនយោបាយជនជាតិធ្វើឲ្យវិវឌ្ឍន៍យ៉ាងសកម្មនៅតំបន់ជនរួមជាតិខ្មែរនិយាយដោយឡែក និងប្រជាជនក្នុងស្រុកនិយាយរួម។

   

   ស្រុកយ្វៀងហាយមានអង្គភាពរដ្ឋបាល ០៧ (០៦ ឃុំ ទីប្រជុំជន ០១)។ ក្នុងបណ្តាឆ្នាំកន្លងហើយ ស្រុកបានផ្សព្វផ្សាយអនុវត្តល្អអនុក្រឹត្យលេខ ០៥/២០១១/NĐ-CP ចុះថ្ងៃទី ១៤/០១/២០១១ របស់រដ្ឋាភិបាលស្តីពីការងារជនជាតិ អនុវត្តយុទ្ធសាស្ត្រការងារជនជាតិដើម្បីធានា និងជំរុញសមាភាព សាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមករួមគ្នារីកចំរើន គោរព និងរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិរបស់បណ្តាជនជាតិ។ដើម្បីអនុវត្តសម្រេចបានប្រសិទ្ធភាព​កាលពីថ្ងៃទី ១២/៩/២០១៦ គណៈកម្មាធិការប្រជាជនស្រុកចេញផ្សាយផែន ការលេខ ២៨/KH/UBND​ស្តីពីការអនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ០១-KL /TU ចុះថ្ងៃទី ១៦/៦/២៩១៦របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងផែនការលេខ ២៤/KH-UBND ចុះពីថ្ងៃទី ២២/៦/២០១៧របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការអនុវត្តន៍គោលនយោបាយជនជាតិនៅលើភូមិសាស្ត្រស្រុក។ ទន្ទឹមនឹងនោះ ធ្វើលម្អិតបណ្តាគោលការណ៍របស់បក្ស កសាង និងផ្សព្វផ្សាយអនុវត្តបណ្តាផែនការកម្មវិធីធ្វើសកម្មភាពចំពោះស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។

    ឆ្លងអស់រយះកាល ០៥ ឆ្នាំ (២០១៥-២០២០)។ក្នុងទូទាំងស្រុកកេណ្ឌប្រមូលប្រាក់ទុនបណ្តាកម្មវិធីគោលដៅ គម្រោងការបាន ២៤៣,៧ ពាន់លានដុងដើម្បីវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទបណ្តាឃុំលំបាកពិសេសដែលមានជនរួមជាតិខ្មែររស់នៅច្រើនក្នុងស្រុក។ ដោយគួបផ្សំប្រាក់ទុនឧបត្ថម្ភពង្រីកការផលិត ទុនបុលពីធនាគារគោលនយោ បាយសង្គមអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រុំ ឧបត្ថម្ភសិស្ស និស្សិតក្របានបន្តការសិក្សាបណ្តាកម្រិតសិក្សាខ្ពស់ជាង។ ឆ្លងតាមនោះ ឧបត្ថម្ភគ្រួសារខ្មែររួចផុតពីភាបក្រីក្រជាង ៣.០០០គ្រួ និង សិស្ស និស្សិតជាង ៤០០ នាក់។គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកចង្អុលការដល់បណ្តាផ្នែក បណ្តាថ្នាក់ផ្សព្វផ្សាយដោយមានការឯកភាពខ្ពស់ក្នុងគណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជន និងចាត់តាំងអនុវត្តដោយមានប្រសិទ្ធភាព បង្កជាភាពវិវឌ្ឍន៍យ៉ាងសកម្មខាងការផលិត ជីវភាព ប្រជុំជីវភាពនៅមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើន ពិសេសគឺ ចំពោះការងារអប់រំ និងបណ្តុះបណ្តាល។

  សាលាជនជាតិអន្តេវាសិកអនុវីទ្យាល័យហ្វៀងហាយបានបង្កើតតាមសេចក្តីសម្រេចចិត្តលេខ ១១៨១/QĐ-UBND ចុះថ្ងៃទី ២៤/៦/២០០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានសាងសង់នៅភូមិសុខរួង ឃុំង៉ូវឡាក ជាមួយនិងផ្ទៃដីជិត ៨.០០០ ម៉ែត្រក្រឡាបានដាក់ឪ្យប្រើប្រាស់កាលពីឆ្នាំសិក្សា ២០០៩-២០១០។ គិតមកដល់ពេលនោះសាលាមានគ្រប់ ០៣ ផែនបន្ទប់ជាសារវន្ត ផែនបន្ទប់បម្រើការសិក្សាមាន ១៧ បន្ទប់ ផែនបន្ទប់ការិយល័យមាន ១៧ បន្ទប់ ផែនរដ្ឋបាលមាន ១១ បន្ទប់ ផែនបន្ទប់អន្តេវាសិកដ្ឋានមាន ២០ បន្ទប់ បម្រើការងារចិញ្ចឹម ថែទាំសុខភាពដល់សិស្ស។ ឆ្លងអស់រយះកាល ១០ ឆ្នាំបង្កើត និងពង្រីកមកដល់ថ្ងៃទី ១០/០១/២០២០ សាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយបានប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាសម្រេចចិត្ត លេខ  ៤៩/ QĐ-UBNDទទួលស្គាល់សាលាសម្រេចសម្បទាជាតិកម្រិតទី ១។

 

លោកឡេថាញ់លីម ចាងហ្វាងសាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុករីករាយបានឲ្យដឹងថា៖សម្ភារៈមូលដ្ឋានសាលាតែងបានយកចិត្តទុកដាក់វិនិយោគ លើកកម្ពស់តាមទិស ដៅសម្បទា កងជួរកម្មាភិបាលគ្រប់គ្រង និងគ្រូបង្រៀនគ្រប់ចំនួនតាមរចនាអំពីរូបភាព សម្រេចសម្បទាអំពីអត្តចរិត និងកម្រិតបណ្តុះបណ្តាល ធានាអនុវត្តកម្មវិធីអប់រំសកល ក្រុមមុខជំនាញគឺជាគ្រូបង្រៀនដែលមានបទពិសោធន៍ក្នុងការបញ្ជាការការងារបានជាសកម្មភាពរបស់ក្រុមមុខជំនាញគឺជាគ្រឹះស្ថានរួមចំណែកយ៉ាងសំខាន់ទៅក្នុងស្នាដៃរួមរបស់សាលា ទម្រង់សាលារៀនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានពង្រីក។

  លោកថាច់រត្ថាអនុប្រធានការិយល័យជនជាតិស្រុកយ្វៀងហាយបានឲ្យដឹងថា៖ក្នុងបណ្តាឆ្នាំកន្លងហើយអាស្រ័យដោយមានគោលការណ៍ គោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋបានរួមចំណែកធ្វើឲ្យវិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពីជីវភាពសេដ្ឋកិច្ច វប្បធម៌ សង្គមដល់ជនរួមជាតិខ្មែរនិយាយដោយឡែក និងប្រជាជនក្នុងស្រុកនិយាយរួម។ប្រការលេចធ្លោនោះគឺកម្មវិធីលេខ ១៣៥ របស់រដ្ឋាភិបាល គោលនយោបាយឧនត្ថម្ភដីសម្រាប់នៅ លំនៅឋាន ដីផលិត ទឹកប្រជុំជីវភាព អគ្គិសនីចាំងពន្លឺ ប្រាក់ទុនផលិត ពិសេសគឺការវិនិយោគពង្រីកអប់រំចំពោះជនជាតិភាគតិចនិយាយរួម ចំពោះជនរួមជាតិខ្មែរនិយាយដោយឡែកបង្កភាពរីកចំរើនយ៉ាងខ្លាំងក្លាដល់ជីវភាពរស់នៅ ប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរនៅនឹងមូលដ្ឋាន។

 ទន្ទឹមជាមួយនឹងការយកចិត្តទុកដាក់ពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិខ្មែរ ស្រុកបានយកចិត្តទុកដាក់លើកកម្ពស់ចំណេះដឹងក្នុងការអនុវត្កន៍បណ្តាគោលការន៍ គោល មាគ៍ា​ គោលនយោបាយក្រឹត្យច្បាប់របស់បក្ស រដ្ឋ ពង្រីកប្រសិទ្ធភាពការងារកាតបន្ថយភាពក្រីក្រចីរភាពនៅក្នុងតំបន់ជនរួមជាតិខ្មែរ។ផ្តើមពីនោះជនរួមជាតិខ្មែរសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំងអាស្រ័យដោយមូលដ្ឋានបំផុសចលាន៕ប្រែសម្រួលៈរតនា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.