06/11/2020 08:45
គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿងចាត់តាំង ផ្សព្វផ្សាយបាន ២៧ លើកដោយមានប្រជាជន ១.២១៥ នាក់ចូលរួម។ បណ្តាខ្លឹមសារផ្សព្វផ្សាយរួមមាន៖ អនុស្សាវរីយ៍បណ្តាថ្ងៃបុណ្យធំៗក្នុងឆ្នាំ បំផុសចលនាប្រជាជនចូលរួមបង្ការ ជម្នះអាសន្នរោគកូវីដ-១៩ អប់រំច្បាប់ កសាងតំបន់អាសយជនសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់ ការងារបង្ការបង្រ្កាបបទល្មើស។
លោកថាច់ង៉ុកង៉ី។
បំផុសចលនាសមាជិកសមាគម សមាជិកសម័្ពន្ធយុវជន និងប្រជាជនគ្រប់ជាន់ស្រទាប់សកម្មគាំទ្របណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ រួមវិភាគទានយ៉ាងសកម្មទៅក្នុងបណ្តាកម្មវិធីគោលដៅជាតិស្តីពីកសាងជនបទថ្មី ការងារបន្ថយភាពក្រីក្រលើភូមិសាស្រ្តចូលរួមដោះស្រាយទាន់ពេលបណ្តាបញ្ហាកើតមានក្នុងសហគមន៍អាសយជន ។ល។ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ការងារប្រមូលផ្តុំប្រជាជន គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿងកសាងផ្ទះមហាសាមគ្គីបាន ០៩ ខ្នងជូនដល់គ្រួសារជួបលំបាកអំពីលំនៅឋាន តម្លៃផ្ទះមួយខ្នងៗ ៤០លានដុង។
រយៈពេលថ្មីៗនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿងបានសហការជាមួយគណៈកម្មការវត្តខ្មែរមួយវត្តលើភូមិសាស្រ្ត ដើម្បីជួយឱ្យវត្តធ្វើសកម្មភាពត្រូវតាមបាវចនារបស់សមាគមពុទ្ធសាសនាវៀតណាម និងបណ្តាសេចក្តីកំណត់របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។ ទន្ទឹមនឹងនោះ បំផុសចលនាវត្តខ្មែរនៅលើភូមិសាស្រ្ដ ២វត្ត រក្សាបណ្តាលក្ខឋានដែលបានទទួលស្គាល់ជាមូលដ្ឋានជំនឿសាសនាអារ្យធម៌។ ដើម្បីការងារ «ប្រឡងប្រណាំងពលកម្មច្នៃប្រតិដ្ឋ អនុវត្តជោគជ័យគោលដៅពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមចលនាបណ្តាគ្រួសារអនុវត្តល្អចលនា «ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ជនបទថ្មី» រក្សាលំនឹងការពារជាតិ សន្តិសុខរបស់មូលដ្ឋាននិងប្រទេសជាតិ»កាន់តែស៊ីជម្រៅទៅក្នុងទឹកចិត្តប្រជាជន ក្នុងនោះបំផុសចលនាគ្រួសារប្រជាជន ២.៥៣៨ គ្រួចុះឈ្មោះកសាងគ្រួសារវប្បធម៌ ជនបទថ្មី។ អនុវត្តគោលនយោបាយឧបត្ថម្ភប្រជាជនជួបលំបាកក្នុងមហាសន្នរោគកូវីដ-១៩ តាមស្មារតីសេចក្តីសម្រេចចិត្តលេខ ៤២/NQ-CP របស់រដ្ឋាភិបាល រណសិរ្សឃុំបានសហការដោះស្រាយឱ្យមុខសញ្ញា ១៣ នាក់ ជាមួយទឹកប្រាក់ចំនួន ១៩,៥ លានដុង គាំពារសង្គមដល់មុខសញ្ញា ៣០០ នាក់ ជាមួយទឹកប្រាក់ ៤៩១ លានដុង ចលនាបណ្តាសប្បុរសជនជូនអំណោយជិត ៥០០ ចំណែក សរុបទឹកប្រាក់ជិត ៨០ លានដុង។
លោកថាច់ង៉ុកង៉ី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿងបានឱ្យដឹង៖ រណសិរ្សមាតុភូមិឃុំតែងខិតខំអនុវត្តបណ្តាការងារសំខាន់នៅមូលដ្ឋាន បំផុសចលនាប្រជាជនគ្រប់ជាន់ស្រទាប់ អនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្សនិងរដ្ឋ កសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ ចលនាអនុវត្តល្អចលនា«ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ជនបទថ្មី» ចូលរួមអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រ តបស្នងសងគុណ សកម្មភាពសប្បុរិសធម៌សង្គម គិតគូរជីវភាពប្រជាជន រួមចំណែកអនុវត្តល្អភារកិច្ចពង្រីកសេដ្ឋកិច្ច សង្គម និងរក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន៕
អត្ថបទ-រូបថត៖ សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។