• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 29/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត៖ តភ្ជាប់ ឧបត្ថម្ភដល់ពលរដ្ឋត្រាវិញកំពុងនៅខេត្តនានា

20/08/2021 09:11

នោះគឺជាការចែករំលែករបស់លោក ង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍នៃគ​ណៈ​​កម្មាធិការបក្ស​ខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តស្តីពី​ការងារ អំពាវនាវ បំផុសចលនា ទទួល តភ្ជាប់ការចាត់តាំងបណ្តាសកម្មភាពឧបត្ថម្ភសម្រាប់​ប្រជាពលរដ្ឋត្រាវិញកំពុងនៅទីក្រុងហូជីមិញ និងខេត្ត ជិតខាងមួយចំនួនទៀតដែលជួបលំ​បាកក្នុងជីវភាពអាស្រ័យដោយជះឥទ្ធិពលនៃអាសន្នរោគជំងឺកូវីដ‑១៩។

តាមប្រសាសន៍របស់លោក ង្វៀងវ៉ាំងត្រៀក រយៈពេលកន្លង ចំណាប់អារម្មណ៍ និងស្មារតីយល់ដឹងរបស់ប្រជាជនចំពោះការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ កាន់តែបានលើក  កម្ពស់។ រួមជាមួយការប្រតិបត្តិម៉ឹងម៉ាត់បណ្តា ដំណោះស្រាយជាបន្ទាន់បង្ការ ទប់ស្កាត់អា សន្នរោគជំងឺតាមកិច្ចចង្អុលការរបស់ស្ថាប័ន មានសមត្ថកិច្ច ផ្នែកសុខាភិបាល និងមូលដ្ឋាន ប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងខេត្តតែងសម្តែងពីការស្របចិត្ត ស្របគំនិត ស្មារតីសាមគ្គី សកម្ម ជ្រោមជ្រែង ចូលរួមឧបត្ថម្ភប្រភពកម្លាំងសម្រាប់ការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺតាមសំណូមពររបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អង្គការចាត់តាំង បុគ្គលជាច្រើនបន្តឧបត្ថម្ភលើកទីពីរសម្រាប់មូលនិធិបង្ការ ទប់ស្កាត់​អាសន្នរោគជំងឺកូវីដ‑១៩ ក្រោយលើកផ្សព្វផ្សាយកំពូលបញ្ចប់ទៅនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តទទួលការឧបត្ថម្ភអំពីសប្បុរសជន។ រូបថត៖ ធូហុង

ទន្ទឹមជាមួយការឧបត្ថម្ភជាសាច់ប្រាក់ បណ្តាអង្គការចាត់តាំង បុគ្គល សប្បុរស​ជននៅ​ទាំង ឧបត្ថម្ភស្បៀង អាហារ វត្ថុតម្រូវការចាំបាច់ដើម្បីការងារបង្ការ ទប់ស្កាត់អាសន្នរោគ​ជំងឺ។ បណ្តា រថយន្តមនោសញ្ចេតនា បណ្តាចង្រ្កានបាយមេត្តាធម៌ អំណោយធំតូចជាច្រើន​ទាក់ទងដល់ការបន្តកម្លាំងសម្រាប់កងកម្លាំងខាងដើមក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺសម្រាប់បណ្តាមូលដ្ឋានក្នុងតំបន់អាសន្នរោគជំងឺ។ មិនត្រឹមតែប្រមូលផ្តុំប្រភពកម្លាំងឧបត្ថម្ភ​សម្រាប់គណៈសង្គ្រោះខេត្តប៉ុណ្ណោះឡើយ បណ្តាមូលដ្ឋាននៅទាំងបំផុសចលនាដើម្បី​ចែករំលែក ឧបត្ថម្ភគ្នាទៅវិញទៅមក ស្រុកឧបត្ថម្ភដល់ស្រុក ឃុំឧបត្ថម្ភដល់ឃុំ មិនត្រឹមតែឧបត្ថម្ភសម្រាប់ប្រជាជនក្នុងខេត្ត នៅទាំងឆ្ពោះទៅដល់ជនរួមជាតិឆ្ងាយពីស្រុកកំ​ណើតទៀតផង។

រយៈពេលជាង ២ ខែផ្សព្វផ្សាយ គិតមកទល់ថ្ងៃទី ១២​​ ខែសីហា ឆ្នាំ ២០២១ គណៈសង្គ្រោះខេត្តបានទទួលការរួមវិភាគទានរបស់អង្គការ បុគ្គលជាង ៦៦០ កន្លែង‑រូបក្នុង និង ក្រៅខេត្តសម្រាប់ការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ ជាមួយតម្លៃ​សរុបជាង​ ២៣,៧ ពាន់ លានដុង។ (បានចំណាយសាច់ប្រាក់ជាង ១០,៨ ពាន់លានដុង និងវត្ថុគិតជាទឹកប្រាក់មានតម្លៃជិត ២ ពាន់លានដុង)។ ចំពោះប្រភពកម្លាំងឧបត្ថម្ភជាវត្ថុ  ក្រោយពេលទទួល គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមតែងបែងការឧបត្ថម្ភ​សម្រាប់កងកម្លាំងខាង ដើមក្នុងការបង្ការ  ទប់ស្កាត់អាសន្នរោគជំងឺ បណ្តាមន្ទីរពេទ្យបណ្តោះអាសន្ន តំបន់ចត្តា ឡីស័កប្រមូលផ្តុំ តំបន់បិទខ្ទប់ក្នុងខេត្ត។ ទន្ទឹមនឹងនោះចែករំលែក ឧបត្ថម្ភ ១ ចំណែកដល់ជនរួមជាតិនៅទីក្រុងហូជីមិញកំពុងត្រូវ​ឥទ្ធិពលដោយអាសន្នរោគជំងឺយ៉ាង​​ធ្ងន់ធ្ងរ។

លោកង្វៀងវ៉ាំងត្រៀក បានឱ្យដឹង អាស្រ័យអនុវត្តគម្លាតសង្គមបន្ថែមចំនួន ១៤ ថ្ងៃទៀត ប្រជាជនបានសំណូមពរ “កំពុងនៅទីណានៅទីនោះ” ដើម្បីលើកកម្ពស់ប្រសិទ្ធភាព​ការងារ បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ តាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល  ម៉្លោះហើយបច្ចុប្បន្ន មានប្រជាពលរដ្ឋខេត្តត្រាវិញរាប់ពាន់នាក់កំពុងរស់នៅ រៀន​សូត្រ ពលកម្ម ធ្វើការនៅទីក្រុងហូជីមិញ និងខេត្តមួយចំនួនទៀត មិនទាន់មកស្រុកកំ​ណើត ដើម្បីបង្ការ បញ្ចៀសអាសន្នរោគជំងឺ ជីវភាពនៅជួបការលំបាកយ៉ាងច្រើន។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តក៏ចេញការអំពាវនាវ បំផុសចលនាឧបត្ថម្ភសម្រាប់សហគមន៍កំពុងនៅក្រៅខេត្តជាមួយក្តីបំណងឱ្យបណ្តាអង្គភាព អាជីវកម្ម អាជីវករ សប្បុរសជន និងប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងខេត្តបន្តពង្រីកប្រពៃណី​សាមគ្គីជាមួយស្មារតីខ្លួនទីពឹងខ្លួន “ជួយគ្នានៅ គ្រាក្រ” បម្រុងទុកការយកចិត្តទុកដាក់ ការចែករំលែកក្តីលំបាកដល់បណ្តាអ្នកដែលនៅឆ្ងាយស្រុកកំណើត។

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានឱ្យដឹង នឹងសហការជា​មួយគណៈទំនាក់ទំនងរួមស្រុកកំណើតខេត្តត្រាវិញនៅទីក្រុងហូជីមិញ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ និងខេត្តមិត្តមួយចំនួនដើម្បីតភ្ជាប់ បង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាអង្គការចាត់តាំង បុគ្គលក្នុងដំណាក់កាលដឹកជញ្ជូនស្បៀង អាហារ មុខ ទំនិញទៅឧបត្ថម្ភអ្នករួមស្រុកកំ​ណើតនៅតាមបណ្តាមូលដ្ឋានដើម្បីជម្នះការលំបាកក្នុងកាលៈទេសៈអាសន្នរោគជំងឺកូវីដ‑១៩ នៅតែប្រែប្រួលយ៉ាងស្មុគស្មាញឥទ្ធិពលដល់គ្រប់វិស័យនៃជីវ ភាពសង្គមដូចពេលសព្វ​ថ្ងៃ៕   ​             

           ប្រែសម្រួល៖ សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.