19/08/2021 14:26
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ជូនថវិកាឧបត្ថម្ភសម្រាប់បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ ដល់បណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។ រូបថត៖ ផាងត្វឹង
រួមចំណែកបង្កើនប្រភពធនធានជាមួយ នឹងទូទាំងប្រទេស ក្នុងទូទាំងខេត្តត្រាវិញអនុវត្តល្អការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ធានាសុខុមាលភាពសង្គម និងសុខភាព ជូនប្រជាជន ផ្តើមពីមូលនិធិចលនាបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ធ្វើនិយតកម្មដល់បណ្តាផ្នែកស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានប្រគល់ជូនប្រាក់ ២,៣ ពាន់លានដុង ដល់គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុកចូវថាញ់ ទីវកឹង កាងឡុង កូវង៉ាង កូវកែ ថ្កូវ យ្វៀងហាយ ទីផ្សាររួមខេត្ត យ្វៀងហាយ និងទីក្រុងត្រាវិញ។
មានយោបល់ក្នុងពិធីនេះ សមមិត្ត ង្វៀងវុាំងត្រៀក បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់បណ្តាអង្គភាព អង្គការចាត់តាំង បុគ្គលដែលបានចូលរួមវិភាគទានទៅក្នុងមូលនិធិបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ខេត្ត។ សមមិត្ត ង្វៀងវុាំងត្រៀក បញ្ជាក់ថា៖ រាល់ប្រភពរួមវិភាគទាន ឧបត្ថម្ភរបស់បណ្តាអង្គភាព អង្គការចាត់តាំងបុគ្គលនឹងបានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ គ្រប់គ្រងបានត្រឹមត្រូវ និងធ្វើសេនាធិការ របាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ ដើម្បីអនុវត្តមានប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់រោគជំងឺ។ ពេលដែលទទួលបានប្រភពមូលនិធិ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងប្រើប្រាស់ត្រឹមត្រូវចំគោល ដៅរួមចំណែកជាមួយនឹងខេត្តប្រញាប់រុញច្រានអាសន្នរោគជំងឺកូវីដ-១៩។
គិតមកដល់ថ្ងៃទី ១៧ សីហា មាន ៦៨៧ អង្គការចាត់តាំង និងបុគ្គលឧបត្ថម្ភមូលនិធិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ ខេត្ត ដោយសាច់ប្រាក់ និងសម្ភារ គិតជាទឹក ប្រាក់បានជិត ៣០ ពាន់លានដុង៕ ប្រែសម្រួល៖ រតនា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។