02/09/2020 10:10
ក្នុងដំណាក់កាល ២០១៥- ២០២០ ការតែងតាំង លៃលកកម្មាភិបាលខ្មែរនៅតាមបណ្ដាផ្នែក បណ្ដា ថ្នាក់ក្នុងស្រុកតែងបានគណៈកម្មាធិការបក្សស្រុកយកចិត្តទុកដាក់ កងជួរកម្មាភិបាលខ្មែរបានរៀនសូត្រ លត់ដំ សាកល្បងក្នុងភាពជាក់ស្ដែង មានគោលជំហរនយោបាយរឹងមាំ ធ្វើជាគំរូក្នុងការប្រតិបត្តិគោល ការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ មានស្មារតីចាត់តាំង ពិន័យ ផ្សាភ្ជាប់ស្អិត ល្មូតជាមួយប្រជាជន ក្ដាប់បាននូវបំណងប្រាថ្នារបស់ប្រជាជន។ កម្មាភិបាលខ្មែរជាច្រើនមានការជឿន លឿន ជម្នះការលំបាកក្នុងការងារនិងរៀនសូត្រ មានសមមិត្តជាច្រើនបានរៀបចំ លៃលករក្សាតំណែង សំខាន់ៗ ស្នូលក្នុងគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំស្ថាប័ន អង្គភាព។ បច្ចុប្បន្ននេះ កងជួរកម្មាភិបាល បុគ្គលិកខ្មែរក្នុងគណៈប្រតិបត្តិការបក្សភាគថ្នាក់ឃុំ អាណត្តិកាល ២០២០- ២០២៥ មាន ៦០/២០៨ នាក់ ស្មើ ១៦% សមាជិកគណៈប្រតិបត្តិការនៃបណ្ដាផ្នែកថ្នាក់ស្រុកមាន ១២/១១២ នាក់ ស្មើជិត ១១% សមាជិកគណៈប្រតិបត្តិបក្សស្រុកស្មើជិត ២១%។ តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ អាណត្តិ កាល ២០១៦ ២០២១ មានតំណាងជាជនជាតិខ្មែរ ១០៣/៣៧៥ នាក់ ស្មើ ២៨% តំណាងក្រុមប្រឹក្សា ប្រជាជនថ្នាក់ស្រុក ០៧/៣៦ នាក់ ស្មើ ១៩%។ កម្មាភិបាល បុគ្គលិក និយោជិតខ្មែរចូលរួមបំពេញការ ងារនៅស្ថាប័ន អង្គការចាត់តាំងស្រុក អង្គភាពថ្នាក់ស្រុកមាន ៣៧៤/១.៦៨៥ ក្របខ័ណ្ឌ ស្មើជាង ២២%។ល។
លោកត្រឿងកិញហ្វា លេខាគណៈកម្មាធិការបក្សឃុំដាឡុកបានឲ្យដឹង៖ ក្នុងរយៈពេលកន្លង ឃុំកំណត់ ទន្ទឹមនឹងការពង្រីកសេដ្ឋកិច្ចសង្គម គិតគូរជីវភាពជូនជនរួមជាតិខ្មែរ ការងារបណ្ដុះបណ្ដាលនិងប្រើប្រាស់កម្មាភិបាលជនជាតិខ្មែរមានតួនាទីសំខាន់ក្នុងការដឹកនាំពង្រីកគ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងការងារ បណ្ដុះបណ្ដាល បំពាក់បំប៉ន ឃុំតែងយកចិត្តទុកដាក់ដល់ការងារគ្រោងទុក លៃលក ប្រើប្រាស់កម្មាភិបាលដែលមានលទ្ធភាពដើម្បីឆ្លើយតបតម្រូវការភារកិច្ចនៅបណ្ដាផ្នែក វិស័យសំខាន់ៗ ។ បច្ចុប្បន្ន កងជួរកម្មាភិបាលបុគ្គលិកជនជាតិខ្មែរក្នុងប្រព័ន្ធនយោបាយរបស់ឃុំមានអត្រាខ្ពស់ ជាក់ស្ដែងគឺចំនួនកម្មាផិបាល បុគ្គលិកជនជាតិខ្មែរមាន ០៩/២២ រូប ស្មើជិត ៤១% មានកម្មាផិបាល ខ្មែរ ០៦/១៥ ក្នុងគណៈកម្មាធិការបក្ស ស្មើ ៤០% មាន ០២/០៥ រូបនៅក្នុងគណៈអចិន្រ្ដយ៍បក្សឃុំ ស្មើ ៤០%។
លោកស្រីស៊ើងធីអ៊ីញី បុគ្គលិកដំណាក់សុខាភិបាលឃុំដាឡុកបានឲ្យដឹង៖ បានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ មជ្ឈមណ្ឌលសុខាភិបាលឃុំ ខ្ញុំបានបណ្ដុះ បណ្ដាលថ្នាក់ហ្វឹកហាត់មុខជំនាញនិងបានពង្រីកបក្ខជនកាលពីឆ្នាំ ២០១៦។ ជាមួយកម្រិតវិជ្ជាមុខជំ នាញ នយោបាយបានបណ្ដុះបណ្ដាលរួមជាមួយការស្វែងអំពីមូលដ្ឋាន ខ្ញុំបានពង្រីកល្អលទ្ធភាព ឆ្លើយ តបតម្រូវការភារកិច្ច។
ក្រៅពីភាពងាយស្រួល ការងារបណ្ដុះបណ្ដាល បំពាក់បំប៉ននិងលៃលក ប្រើប្រាស់កម្មាភិបាលខ្មែររបស់ ស្រុកក៏នៅជួបបញ្ហាលំបាក អន់ថយ ដូចជា៖ លក្ខណៈពង្រីកសេដ្ឋកិច្ចសង្គមក្នុងតំបន់ជនរួមជាតិខ្មែរ នៅជួបការលំបាកច្រើន កម្រិតប្រជាបញ្ញាថ្វីត្បិតបានលើកកម្ពស់តែនៅទាប ប្រភពធនធានសម្រាប់ បណ្ដុះបណ្ដាលកម្មាភិបាលជនជាតិនៅអន់ថយ ការងារបណ្ដុះបណ្ដាលកម្មាភិបាលជនជាតិមិនទាន់បា នព្រមៗគ្នា បំផុតគឺរបប គោលនយោបាយតាមមិនទាន់តម្រូវការអភិវឌ្ឈគ្រប់វិស័យក្នុងតំបន់ជនរួមជាតិ ខ្មែរ។ អង្គភាព មូលដ្ឋានមួយចំនួននៅខ្វះវិធីសាស្រ្ដបង្កើតប្រភពបំពាក់បំប៉នពង្រីកបក្ខជននិងគ្រោងទុក ប្រភពកម្មាភិបាលជាជនជាតិខ្មែរ ម្លោះហើយកម្មាភិបាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាជនជាតិខ្មែរនៅ ខ្វះ។
ដើម្បីកសាងនិងលើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិខ្មែរឆ្លើយតបសំណូមពរ ភារកិច្ចក្នុង ស្ថានភាពថ្មី រួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកចូវថាញ់ អាណត្តិកាល ២០២០ -២០២៥ លោកវិញកុងឡឹប លសខាបក្សស្រុកចូវថាញ់បានឲ្យដឹង៖ ស្រុកនឹង បន្តអភិវឌ្ឍលើគ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ លើកកម្ពស់ចំណេះដឹង ស្មារតីទទួលបន្ទុករបស់ប្រ ព័ន្ធនយោបាយ បណ្ដាថ្នាក់ បណ្ដាផ្នែកនិងទូទាំងសង្គមអំពីតួនាទី ភារកិច្ចការងារជនជាតិរបស់បក្សក្នុង ស្ថានភាពថ្មី។ ក្នុងនោះកំណត់ការកសាងកងជួរកម្មាភិបាលជនជាតិជាភារកិច្ចសំខាន់និងជាប្រចាំ។ ទន្ទឹមនឹងនោះ ស្រុកនឹងអនុវត្តលម្អិតបណ្ដាសេចក្ដីកំណត់ កម្មវិធីរបស់មជ្ឈិម ខេត្ត ស្រុកស្ដីពីការបណ្ដុះ បណ្ដាល បំពាក់បំប៉នកម្មាភិបាល យុទ្ធសាស្រ្ដអំពីអ្នកប្រាជ យកចិត្តទុកដាក់បណ្ដុះបណ្ដាលកម្មាភិបាល គ្រប់គ្រងសេដ្ឋកិច្ច ឆ្លើយតបតាមសំណូមពរសម័យជំរុញមាំទាំងស្រុងការផ្លាស់ថ្មី ឧស្សាហូបនីយកម្ម ភាវូបនីយកម្មនិងម្ចាស់ការសមាហរណពិភពលោក។ កសាងគម្រោងការបង្កើតប្រភពគ្រោងទុក បណ្ដុះ បណ្ដាល បំពាក់ បំប៉នកងជួរកម្មាភិបាលរបស់ស្រុកនិយាយរួម កម្មាភិបាលជនជាតិខ្មែរនិយាយដោយ ឡែក។ បង្កលក្ខណៈងាយស្រួលឲ្យជនជាតិខ្មែរ បំផុតគឺនិស្សិតដែលទើបរៀនចប់ថ្នាក់បានទទួលធ្វើការ នៅបណ្ដាថ្នាក់ បណ្ដាផ្នែកត្រូវតាមមុខជំនាញបណ្ដុះបណ្ដាល សំដៅពង្រីកល្អលទ្ធភាព បញ្ញារបស់ជន ជាតិខ្មែរវ័យក្មេងនិងបង្កប្រភពឲ្យកងជួរកម្មាភិបាលស្នងបន្ត។
ការបណ្ដុះបណ្ដាល ពង្រីកប្រភពធនធានមនុស្សជនជាតិភាគតិចនិយាយរួម ជនជាតិខ្មែរនិយាយដោយ ឡែកជាភារកិច្ចសំខាន់និងចាំបាច់ក្នុងដំណាក់កាលបច្ចុប្បន្នរបស់ស្រុកចូវថាញ់សំដៅកសាងបញ្ញាវន្ត កម្មាភិបាលនិងពលករជនជាតិខ្មែរមានគុណភាព ឆ្លើយតបសំណូមពរភារកិច្ចក្នុងស្ថានភាពថ្មី។ នេះជា ភារកិច្ចយ៉ាងលំបាក ម្ល៉ោះហើយក្រៅពីការខិតខំឈានឡើងរបស់ជនរួមជាតិខ្មែរ គប្បីមានការយកចិត្ត ទុកដាក់ពីសំណាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច ការព្រមព្រៀងរបស់ទូទាំងប្រព័ន្ធនយោបាយនិងទូ ទាំងសង្គម ជាពិសេសគឺគោលនយោបាយឧបត្ថម្ភ វិនិយោគរបស់បក្សនិងរដ្ឋ៕
ប្រែសម្រួល៖ ថាច់ហ្វាង
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។