• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

កូវង៉ាងលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយជនជាតិ-សាសនាជូនដល់ព្រះចៅអធិការ និគណៈអារាមាភិបាលវត្ត

02/10/2020 14:42

ក្នុងបណ្តាឆ្នាំកន្លង ការិយាល័យជនជាតិស្រុកកូវង៉ាង សហការជាមួយគណៈជនជាតិយខេត្តចាត់តាំងបណ្តាវគ្គហ្វឹកហាត់អំពីគោលនយោបាយជនជាតិសាសនាប្រគេន-ជូនដល់បណ្តាអ្នកមុខ អ្នកការបណ្តាសាសនាលើភូមិសាស្រ្តស្រុក។ ផ្តើមពីនោះបានជួយឱ្យព្រះចៅអធិការ និងគណៈអារាមាភិបាលទាំងនោះលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយជនជាតិ សាសនារបស់បក្ស និងរដ្ឋ រួចផ្សព្វផ្សាយជូនដល់បរិស័ទអនុវត្តបានល្អ។

    គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ ស្រុកចាត់តាំងបាន ០២ ថ្នាក់ ដោយមាន​ព្រះចៅអធិការ គណៈអារាមាភិបាលជាង ១៨០ អង្គ-រូប​ របស់ ២៣ វត្តលើភូមិសាស្រ្ត វត្តនីមួយៗមានមានព្រះចៅអធិការ ព្រះពហូសូត គណៈអារាមាភិបាលពី០៤-០៥ អង្គ-រូបនិមន្តចូលរួម។ និមន្ត-អញ្ជើញចូលរួមវគ្គហ្វឹកហាត់ ព្រះចៅអធិការ គណៈអារាមាភិបាលបានជ្រួតជ្រាបបណ្តាខ្លឹមសារសារវន្តនៃការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ តួនាទីភារកិច្ច និងសិទ្ធិរបស់ព្រះចៅអធិការរួមមាន ០៧ ប្រការ​ ​លទ្ធភាព និងភារកិច្ចរបស់ព្រះចៅអធិការរួមាន ១៣ ប្រការ  បែបបទគណៈអារាមាភិបាល អាណត្តិកាលរបស់គណៈអារាមាភិបាល លក្ខន្តិកៈរបស់វត្ត។ល។ អាស្រ័យគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចេញផ្សាយ។

    កាលពីមុនអ្នកផ្សព្វផ្សាយសម្រាប់វគ្គហ្វឹកហាត់ច្រើនតែជាកម្មាភិបាលគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ស្រុក​ ថ្នាក់ដឹកនាំគណៈជនជាតិ​ បច្ចុប្បន្ន នេះនៅទាំងមានកិច្ចសហការរបស់បណ្តាព្រះឧបជ្ឈាយ៍ អង្គមានប្រជាប្រិយភាព បានព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនគោរពកោតក្រែងក៏និមន្តចូលរួមជាអង្គផ្សព្វផ្សាយផងដែរ។ អាស្រ័យហេតុនោះ បណ្តាខ្លឹមសារហ្វឹកហាត់ក៏ដូចជាបណ្តាពាក្យពេចន៍ផ្តាំផ្ញើរបស់ព្រះឧបជ្ឈាយ៍ បានព្រះចៅអធិការគ្រប់ព្រះអង្គ គណៈអារាមាភិបាលគ្រប់រូបយកចិត្តទុកដាក់ជាង។ ជាក់ស្តែងគឺសម័យកាលសព្វថ្ងៃបច្ចេកវិទ្យាព័ត៌មានកំពុងរីកចម្រើនខ្លាំង ក្នុងនោះបណ្តញសង្គមកំពុងមានព្រៀបក្នុងជីវភាពសង្គម ម៉្លោះហើយព្រះចៅអធិការ គណៈអារាមាភិបាលក៏មានការថ្លឹងថ្លែងបណ្តាព័ត៌មានសកម្មដើម្បីចែករំលែកឱ្យមនុស្សជាច្រើនបានដឹង។ ទន្ទឹមនឹងនោះ ណែនាំរបៀបកំណត់សម្គាល់់ និងបំបាត់ចោលបណ្តាព័ត៌មានអសកម្មរបស់បណ្តាអានុភាពជាអមិត្តនៅលើបណ្តាញសង្គម។

  ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានថេរដីកាចែករំលែក៖ គណៈជនជាតិខេត្ត​​ ក៏ដូចជាការិយាល័យជនជាតិស្រុកមានរបៀបធ្វើថ្មី ច្នៃប្រតិដ្ឋ ហើយនាំមកប្រសិទ្ធភាពយ៉ាងខ្ពស់។ អង្គជាច្រើនចូលរួមដោយស្មារតីសកម្ម ទទួលយកព្រះកថារបស់ព្រះឧបជ្ឃាយ៍ព្រះមេគណបានណែនាំដើម្បីអនុវត្តទៅក្នុងភាពជាក់ស្តែងនៅក្នុងវត្ត មានការគ្រប់គ្រង និងរឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរជាង។ ចំពោះការប្រើប្រាស់បណ្តាញសង្គមរបស់ព្រះចៅអធិការគ្រប់អង្គវិញតែងបែរទៅរកខ្លឹមសារសកម្មច្រើនជាង។

 ការចាប់អារម្មណ៍របស់ព្រះចៅអធិការគណៈអារាមាភិបាលនៅលើភូមិសាស្រ្តកាន់តែ ជួយឱ្យអ្នកបំពេញការងារជនជាតិមានភាពងាយស្រួលជាង។ លោកង្វៀងថាញ់ញ៉ាង អនុប្រធានការិយាល័យជនជាតិស្រុកកូវង៉ាងបានឱ្យដឹង៖ នៅរាល់ពេលចាត់តាំងវគ្គហ្វឹកហាត់និងចាក់លិខិតនិមន្តទៅតាមវត្ត ព្រះចៅអធិការ គណៈអារាមាភិបាលតែងបម្រុងពេលនិមន្ត-អញ្ជើញចូលរួមបានគ្រប់គ្រាន់មានអង្គខ្លះនៅ​ទាំងសម្តែងទស្សនៈផ្ទាល់អង្គអំពី គោលនយោបាយជនជាតិ សាសនាជាធរមានជាគោលបំណងជួយឱ្យការអនុវត្តន៍ជំនឿ សាសនាមានរបៀបរៀបរយល្អប្រសើរជាង និងជួយឱ្យស្រុកធានាបានកម្រិតហ្វឹកហាត់ដែលបានដាក់ចេញ៕       អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.