25/09/2020 08:06
កន្លងហើយនេះ ក្រុម “រង្វង់ដៃជាទីស្រឡាញ់” ទីក្រុងហូជីមិញ សហការជាមួយសមាគមកាកបាទក្រហមស្រុកទីវកឹង និងរដ្ឋអំណាចមូលដ្ឋានចាត់តាំងប្រគល់ជូនផ្ទះមេត្តាធម៌០៤ ខ្នងដល់បណ្តាគ្រួសារក្រីក្រ៖ មីងថាច់ធីហ្វេ នៅភូមិសុកត្រែ ឃុំភូកឹង បងង្វៀងវ៉ាំងខាញ់ នៅភូមិត្រិញភូ ឃុំឡុងថើយ និងមីងត្រឿងធីត នៅភូមិងាយទ្រុង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ ផ្ទះមួយខ្នងគិតជាតម្លៃ ៣៥ លានដុង ក្នុងនោះ ក្រុម “រង្វង់ដៃជាទីស្រឡាញ់” ឧបត្ថម្ភក្នុងមួយខ្នងៗ ១០ លានដុង ក្រៅពីនោះ អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹង មូលដ្ឋាននិងសាច់ញាតិគ្រួសារទាំងនោះឧបត្ថម្ភ។
ក្នុងឱកាសនេះ ក្រុមនៅទាំងសម្ពោធនិងដាក់ឲ្យប្រើប្រាស់ស្ពានជនបទ ០១ នៅភូមិង៉ាយទ្រុង ឃុំតឹបង៉ាយ។ ស្ពាននោះប្រវែង ២០ ម៉ែត្រ ទទឹង ១,៥ ម៉ែត្រ សរុបថវិកាកសាង ១០០ លានដុង៕
ថាញ់ក្វាង- សុខា
ទីវកឹង៖ ក្លឹបម៉ូតូ GoldWing ភាគខាងត្បូងជូនអំណោយ ៣៣០ ចំណេកដល់អ្នកក្រីក្រ
កន្លងហើយ ក្លឹបម៉ូតូ GoldWing ភាគខាងត្បូងនៅទីក្រុងហូជីមិញសហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងជូនអំណោយ ៣១០ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រ មុខសញ្ញាគាំពារសង្គម ជនរួមជាតិខ្មែរ។ អំណោយមួយចំណែកៗតម្លៃ ៥០០.០០០ ដុង។ ទន្ទឹមនឹងនោះ ក្លឹបម៉ូតូ GoldWing ភាគខាងត្បូងនៅទាំងជូនទោចក្រយាន ២០ គ្រឿងរួមជាមួយសម្ពៀតស្បែក សៀវភៅសរសេរ ប្រដាប់ សម្រាប់កុមារលេង ស្ករ ទឹកដោះ នំ ស្ករគ្រាប់ គោម។ល។ ឲ្យសិស្ស ២០ រូបដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តឃុំតឹបង៉ាយ។ ប៉ាន់ស្មានសរុបអំណោយជូនលើកនេះគិតជាតម្លៃជិត ២០០ លានដុង។ ប្រភពថវិកាអាស្រ័យសមាជិក ៩០ រូបរបស់ក្លឹបម៉ូតូ GoldWing ភាគខាងត្បូង និងសប្បុរសជននៅទីក្រុងហូជីមិញចូលរួមវិភាគទានឧបត្ដម្ភ៕ ថាញ់ក្វាង-តឹងង៉ុក
ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។