06/07/2021 09:02
នៅពេលត្រួតពិនិត្យ ថ្នាក់ដឹកនាំមន្ទីរអប់រំ និងបណ្ដុះបណ្ដាលនៃខេត្តទាំង ០៤ បានរបាយការណ៍អំពីការងារត្រៀមបម្រុងសម័យប្រឡង នៅមូលដ្ឋានជាសារវ័ន្តធានាតាមល្បឿនដាក់ចេញ សមស្របតាមលក្ខណៈបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
ចំពោះខេត្តត្រាវិញបន្តត្រួតពិនិត្យរួចផ្សាយ បណ្ដាសារលិខិតស្ដីពីសម័យប្រឡងរបស់ក្រុមប្រឹក្សាប្រឡងខេត្តត្រាវិញ។ តាមការគ្រោងទុក នៅថ្ងៃទី ០៥ កក្កដា មន្ទីរអប់រំ និងបណ្ដុះបណ្ដាលចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ ជាមួយមណ្ឌលប្រឡងទាំង ៣១ មណ្ឌលត្រួតពិនិត្យស្ថានភាពត្រៀមបម្រុងពេលឈានចូលដល់សម័យប្រឡងជាផ្លូវការ។ នាយកមន្ទីរ អប់រំនិងបណ្ដុះបណ្ដាលខេត្តត្រាវិញស្នើ ចាប់ពីថ្ងៃនេះដល់ថ្ងៃប្រឡង ប្រសិនបើមានបេក្ខសិស្សជាមុខសញ្ញា F1, F2 ពេលបានផ្នែកសុ ខាភិបាលធ្វើកោសល្យវិច័យរហ័ស ហើយមានលទ្ធផលអវិជ្ជមាននោះ នឹងសុំអនុញ្ញាតពីក្រ សួងអប់រំ និងបណ្ដុះបណ្ដាលឲ្យប្អូនៗបានចូលរួមប្រឡងនៅបន្ទប់ប្រឡងបម្រុង ដោយមានពាក់សម្លៀកបំពាក់ការពារ ធានាតាមបណ្ដាសំណូមពរអំពីការបង្ការទប់ស្កាត់ជំងឺអាសន្នរោគ។
អនុរដ្ឋមន្រ្តីង៉ូធីមិញបានវាយតម្លៃខ្ពស់ចំពោះ ការម្ចាស់ការរបស់គណៈចង្អុលការសម័យប្រឡងនៅខេត្តទាំង ០៤ ក្នុងការអនុវត្តបណ្ដាជំ ហានរបស់សម័យប្រឡងរៀបចំលៃលកការ ងារនិងអជ្ឈត្តិកច្បាប់។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យជះឥទ្ធិពលជំងឺកូវីដ-១៩ បណ្ដាមូលដ្ឋានគប្បី ត្រៀមបម្រុងវិនិច្ឆ័យបណ្ដាស្ថានភាពដែលអាចកើតឡើង សហការស្អិតល្មួតជាមួយផ្នែកសុខាភិបាលអំពីការធានាសុវត្ថិភាពឲ្យសម័យប្រឡង។ អនុរដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្ដុះបណ្ដាលស្នើថ្នាក់ដឹកនាំបណ្ដាមូលដ្ឋានធានា ការចាត់តាំងសម័យប្រឡងត្រូវតាមច្បាប់ បែបបទ គប្បីដាក់ចេញគោលដៅទៀងត្រង់ យុត្តិធម៌ ធានាឲ្យបេក្ខសិស្សចូលរួមប្រឡងបានស្រួល។ ក្នុងនោះ ធានាបង្ការ ពន្លត់អគ្គិភ័យនៅបណ្ដាកន្លែងផ្ដិតវិញ្ញាសាប្រឡង កន្លែងឲ្យពិន្ទុ ជាពិសេសយកចិត្តទុកដាក់ដល់បញ្ហារក្សា សម្ងាត់វិញ្ញាសាប្រឡង។ អំពីជំនាញ បណ្ដាមូលដ្ឋានយកចិត្តទុកដាក់ដល់ការងារហ្វឹកហាត់ អធិការកិច្ចត្រួតពិនិត្យក្នុងពេលប្រឡង។ ទន្ទឹមនឹងនោះ ធានាសុវត្ថិភាពបណ្ដាជំហានក្នុងសម័យប្រឡង សុវត្ថិភាពអំពីការបង្ការទប់ស្កាត់ អាសន្នរោគ សុវត្ថិភាពគ្រឿងបរិភោគ សុវត្ថិភាពចរាចរណ៍។ល។
ប្រែសម្រួល៖ ថាច់ហ្វាង