• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ៖ ត្រៀមបម្រុងចាត់តាំងសម័យប្រជុំសាមញ្ញចុងឆ្នាំ

19/11/2021 05:53

សម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២១ តាមការគ្រោងទុកនឹងបានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃចាប់ពីថ្ងៃទី ០៧-០៨ និង ០៩ ខែធ្នូ ឆ្នាំ ២០២១ នៅនឹងមជ្ឈមណ្ឌលសន្និ បាតខេត្ត។

សម័យប្រជុំសាមញ្ញរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ត្រៀមបម្រុងឲ្យសម័យប្រជុំចុងឆ្នាំ ។ រូបថត៖ គីមឡង
     កាលពីថ្ងៃទី ១២ វិច្ឆិកា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងអង្គប្រជុំត្រៀមបម្រុងចាត់តាំងសម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២១ -ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សមមិត្ត គឹមង៉ុកថាយ  អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយនឹងបណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតីអង្គប្រជុំ។
     សម័យប្រជុំពិនិត្យសេចក្តីរបាយការណ៍អំពីស្ថានភាពអនុវត្តការពង្រីកសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២២ ស្ថានភាពអនុវត្តការប្រមូល ចំ ណាយថវិការដ្ឋ ស្ថានភាពប្រើប្រាស់ថវិការដ្ឋ បម្រុងបណ្តាខ្លឹមសារកើតឡើងដោយចៃដន្យ   សុំយោបល់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២១។ សេចក្តីរបាយការណ៍​ហិរញ្ញវត្ថុ-ថវិការដ្ឋ ០៣ ឆ្នាំ (២០២២ - ២០២៤)  របាយការណ៍ហិរញ្ញវត្ថុរដ្ឋឆ្នាំ ២០២០ ការអនុ​វត្តន៍ផែនការវិនិយោគសាធារណឆ្នាំ ២០២១ និង គ្រោងផែនការឆ្នាំ ២០២២ ។ ការងារបង្ការ​បង្រ្កាបអំពើពុករលួយ ដោះស្រាយសេចក្តីតវ៉ា​ ថ្កោលទោសបណ្តឹង បង្ការបង្រ្កាបឧក្រឹដ្ឋជន និងអំពើបំពានច្បាប់ឆ្នាំ ២០២១ ។ លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥០/NQ-HĐND, ចុះថ្ងៃទី ០៩ ធ្នូឆ្នាំ ២០២០របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីអំពីលទ្ធផលត្រួតពិនិត្យការប្រគល់ដី ឱ្យជួលដី ដើម្បីអនុវត្តគម្រោងការវិនិយោគនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០១៨-២០១៩។ ឆ្លងសេចក្តីរបាយការណ៍​ពីលទ្ធផលសម័យប្រជុំលើកទី ២-រដ្ឋសភានីតិ កាលទី ១៥ ។ ស្ថានភាពរណសិរ្សមាតុភូមិចូល រួមកសាងរដ្ឋឆ្នាំ ២០២១។ល។
     សម័យប្រជុំគ្រោងបម្រុងពិនិត្យបណ្តាសេច ក្តីព្រាងសេចក្តីសម្រេចចិត្តដូចជា៖
(១) សេចក្តីសម្រេចចិត្តស្តីអំពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២។ (២) សេចក្តីសម្រេចចិត្ត ស្តីពីការផ្តល់សច្ចាប័នទូទាត់ប្រភពប្រមូល-ចំណាយឆ្នាំ ២០២០ ។(៣) សេចក្តីសម្រេចចិត្តស្តីអំពីការបំពេញបន្ថែមគ្រោងបម្រុង បំពេញបន្ថែមមានគោលដៅឆ្នាំ ២០២១។ (៤)សេចក្តីសម្រេចចិត្តកំណត់អំពីការបែងចែកប្រភពប្រមូលភារកិច្ចចំណាយ និងអត្រា (%) បែងចែកឱ្យលំដាប់ថ្នាក់ថវិការដ្ឋមូលដ្ឋាន ខេត្តត្រាវិញដំណាក់កាល ២០២២-២០២៥។ (៥) សេចក្តីសម្រេចចិត្តស្តីអំពីល័ក្ខការណ៍ សម្បទា និងកំណត់ការបែងចែកថវិការនៅមូលដ្ឋានឆ្នាំ ២០២២ និងដំណាក់កាល ២០២២-២០២៥។ (៦) សេចក្តីសម្រេចចិត្តស្តីអំពីការគ្រោងបម្រុងថវិកា បែងចែកភារកិច្ចប្រមូល-ចំណាយថវិកាឆ្នាំ ២០២២។ (៧) សេចក្តី សម្រេចចិត្តស្តីអំពីផ្តល់សច្ចាប័នផែនការវិនិយោគសា ធារណឆ្នាំ ២០២២។ (៨) សេចក្តីសម្រេចចិត្ត ឆ្លងបញ្ជីរាយឈ្មោះលើវិស័យវិនិយោគឱ្យបុលរបស់មូលនិធិអភិវឌ្ឍខេត្តត្រាវិញដំណាក់កាល ២០២១ -២០២៥។ (៩) សេចក្តីព្រាងសេចក្តី​សម្រេចចិត្តស្តីពីការកំណត់តំបន់ដែលមិនបាន ផ្តល់ច្បាប់ ចិញ្ចឹមនិងតំបន់ចិញ្ចឹមសត្វត្រចៀកកាំ គោលនយោបាយឧបត្ថម្ភរើកន្លែងមូលដ្ឋាន ចិញ្ចឹមនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (១០) សេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នអំពីខ្លឹមសារភារកិច្ច ចំណាយជួសជុល គាំពារនិងវិនិច្ឆ័យជា បន្ទាន់ ឧបទ្ទវហេតុទំនប់ ប្រព័ន្ធទំនប់អាស្រ័យ ដោយមូលដ្ឋានគ្រប់គ្រងនៅលើភូមិសាស្ត្រខេត្ត ត្រាវិញ។ (១១) សេចក្តីសម្រេចចិត្តឆ្លងតម្លៃ ផលិតផលជាក់ស្តែង សេវាផលប្រយោជន៍សាធារណធារាសាស្ត្រឆ្នាំ ២០២១ នៅលើភូមិសាស្រ្តខេត្ត។ (១២) សេចក្តីសម្រេចចិត្តកំណត់បណ្តាប្រភេទសោហ៊ុយរបស់វិស័យបរិស្ថាននៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (១៣) សេចក្តីសម្រេចចិត្ត អំពីការឆ្លងបញ្ជីរាយឈ្មោះ សំណង់គម្រោងការគប្បីហូតយកដីមកក្នុងឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (១៤) សេចក្តីសម្រេចចិត្តអំពីការឆ្លងបញ្ជីរាយឈ្មោះ សំណង់ គម្រោងការគប្បីបង្វែរគោលដៅប្រើ ប្រាស់ដីផលិតស្រូវ ដីដាំព្រៃបង្ការមកប្រើប្រាស់ទៅក្នុងគោលដៅផ្សេងក្នុងឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (១៥)សេចក្តីសម្រេចចិត្តអំពីការមិនប្រមូលប្រាក់បង់សាលាចំពោះ អប់រំពន្លកកុមារ និងសកលសាលារដ្ឋនៅលើភូមិ សាស្ត្រខេត្តត្រាវិញ (ខែតុលា វិច្ឆិកា ធ្នូ ឆ្នាំ ២០២១ និង ខែមករា ឆ្នាំ ២០២២ របស់ឆ្នាំសិក្សា ២០២១ -២០២២)។ (១៦) សេចក្តីសម្រេចចិត្ត ស្តីអំពីបំពេញបន្ថែមបញ្ជីជាក់ស្តែងអំពីចម្ងាយ និងភូមិសាស្ត្រធ្វើជាមូលដ្ឋានបញ្ជាក់កំណត់សិស្ស មិនអាចទៅសាលា និងវិលត្រឡប់មកផ្ទះក្នុង ថ្ងៃ នឹងបានឧបត្ថម្ភតាមគោលនយោបាយរបស់អនុក្រឹត្យលេខ ១១៦/២០១៦/NĐ-CP របស់ រដ្ឋាភិបាល។ (១៧) សេចក្តីសម្រេចចិត្តសេច ក្តីកំណត់អំពីប្រាក់កម្រៃបណ្ណាល័យនៅលើភូមិ សាស្ត្រខេត្តត្រាវិញ។ (១៨) សេចក្តីសម្រេចចិត្តស្តីអំពីកំណត់កម្រិតឧបត្ថម្ភសង្គមនិងកម្រិត​ឧបភោគសោធនសង្គមចំពោះក្រុមមុខសញ្ញាទុក្ខលំបាកផ្សេងៗ ដែលមិនទាន់បានកំណត់ ក្នុងអនុក្រឹត្យលេខ ២០/២០២១/NĐ-CP នៅលើ​ភូមិសាស្ត្រខេត្តត្រាវិញ។ (១៩) សេចក្តីសម្រេចចិត្តស្តីពីការកំណត់ប្រាក់កម្រៃចុះឈ្មោះស្នាក់អាស្រ័យនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (២០) សេចក្តីសម្រេចចិត្តស្តីអំពីកំណត់ចំនួនរបបគោលនយោបាយចំពោះនគរបាលថ្នាក់ ឃុំអឌ្ឍជំនាញ នឹងបានបន្តប្រើការ និងបានចូលរួមធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានលើភូមិសាស្ត្រ ខេត្តត្រាវិញ។ (២១) សេចក្តីសម្រេចចិត្តស្តីអំពីការផ្តល់សច្ចាប័នថវិកាឧបត្ថម្ភសម្រាកការងារ ស្លាប់តែមួយលើកចំពោះកងកម្លាំងនគរ បាលឃុំអឌ្ឍជំនាញដែលមិនទាន់បានទទួលរបបគោលនយោបាយ ការឧបត្ថម្ភសម្រាក ការងារតែ ០១ លើកចំពោះនិយោជិតធ្វើការ តាមគម្រោងការបង្កើនកងជួរនិយោជិតផ្នែក កសិកម្មវិលមកបំពេញកិច្ចការនៅលើភូមិសាស្ត្រ ឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្តត្រាវិញ អាស្រ័យដោយបញ្ចប់សកម្មភាពរបស់គម្រោងការ។ (២២) សេចក្តីសម្រេចចិត្តផែនការផ្តល់សច្ចា ប័នចំនួនរួមក្របខណ្ឌបុគ្គលិតរបស់បណ្តាស្ថាប័ន អង្គការចាត់តាំងរដ្ឋបាលរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ស្រុកឆ្នាំ ២០២២។ (២៣) សេចក្តីសម្រេចចិត្តស្តីអំពីផែនការចាត់តាំងបណ្តាសម័យប្រជុំសាមញ្ញឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ។ល។ ពិនិត្យការងារបេក្ខភាពសមាជិកគណៈកម្មាធិការប្រជាជនខេត្ត ត្រាវិញអាណត្តិកាល ២០២១-២០២៦។
     សម័យប្រជុំលើកនេះ បម្រុងចាត់តាំងឡើង មានទូរទស្សន៍ផ្សាយបន្តផ្ទាល់ ០៣ ពេល (កិច្ចបើកសម័យប្រជុំ ចោទសួរ-ឆ្លើយ និងកិច្ចបិទ សម័យប្រជុំ)នៅលើស្ថានីយទូរទស្សន៍ត្រាវិញ ដើម្បីទុកឱ្យបណ្តាអង្គការចាត់តាំង ប្រជាជនបានដឹង និងតាមដានត្រួតពិនិត្យ។
     មានយោបល់ក្នុងអង្គប្រជុំនេះ សមមិត្តគឹម ង៉ុកថាយសំណូមពរអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តម្ចាស់ការសហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកមានការទាក់ទិនត្រៀមបម្រុងល្អបណ្តាខ្លឹមសារ ដើម្បីជម្រាបជូនសម័យប្រជុំដាស់តឿនបណ្តាស្ថាប័ន អង្គភាពដែលមានការទាក់ទិនសកម្ម ធ្វើពង្រាងឯកសារដែលស្ថិតក្នុងសិទ្ធិអំណាចដែលបានប្រគល់ជូនបម្រើសម័យប្រជុំ ធានា គុណភាព ត្រឹមត្រូវតាមការកំណត់​ បែបបទច្បាប់ កំណត់ និងសន្ទុះកំណើនអំពីពេលវាលារបស់ផែនការ។ ការងារត្រៀមបម្រុងមុន ក្នុង និងក្រោយ សម័យប្រជុំត្រូវបានត្រឹមត្រូវ ហ្មត់ចត់ គ្រប់ បណ្តាខ្លឹមសារ លំដាប់លំដោយ របៀបរៀប រយ ត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។  អចិន្ត្រៃយ៍បណ្តាគណៈតំណាងក្រុមប្រឹក្សាប្រជាជនខេត្តគប្បីជ្រោងខ្ពស់ស្មារតីភារកិច្ច អនុវត្តគ្រប់គ្រាន់ភារកិច្ច សិទ្ធិអំណាចក្នុងការត្រៀមបម្រុងឱ្យសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត តាមការកំណត់។ ការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តធ្វើសេនាធិការ ជួយការងារ និងបម្រើអចិន្ត្រៃយ៍​បណ្តាគណៈ និងតំណាងក្រុមប្រឹក្សាប្រជាជន​ខេត្តត្រៀមបម្រុង និងចាត់តាំងសម្រេចជោគ​ជ័យសម័យប្រជុំ៕​​​​​​​              រតនា  

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.